ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា

ដោយៈ ភ្នំពេញ ថ្ងៃទី 06 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 04:46 នាទី ចំនួនអានៈ 1672

ស្រ្តីក្រមុំចាស់ឈ្មោះ រ៉ន-សេង វ័យ​២៨ឆ្នាំ ជា​កម្មការនីធ្វើការ​នៅ​រោង​ចក្រហ្វេសស្សិន​ បច្ចុប្ប​ន្ន​ស្នាក់​នៅ​ ភូមិ​ត្រ​ពាំង​រំចេក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ បាន​ចង់​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ពោធិ៍ មុខ​ព្រះ នៅក្នុង​​វត្ត​វិហារកំពែង​ នៅ​វេលា​ម៉ោង​៥និង​៤០​នាទី​ព្រឹក​ ធ្វើ​អោមាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លំាងដល់​លោក​យាយ​លោកតា​ និង​ប្រ​ជា​ពល​រដ្ឋ​ដែល​នៅ​ទី​នោះ។

ប្រ​ភព​ពី​លោក​តា​លោក​យាយ​នៅ​ទី​នោះ​បាន​អោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែសីហា​ ឆ្នាំ២០១៣​នេះ ពួកគាត់​បាន​ក្រោក​ទៅ​សុំ​សីល ព្រោះ​ថ្ងៃ​នេះជា​ថ្ងៃសីល ក៏ស្រាប់​តែ​ប្រ​ទះ​ឃើញ​សាក​សព​នារី​រង​គ្រោះ​ចង​ក​ និង​ដើម​ពោធិ៍ នៅក្នុង​​វត្ត​ ​ក្នុង​អាស័យ​ដ្ឋាន​ខាង​លើ ក៏​នាំ​គ្នាឆោឡោ​ចោម​រោម​​មើល។

យោង​តាម​ប្រ​ភព​ពី​ស្រ្តី​ម្នាក់​ឈ្មោះ​ រ៉ង-អៀង អាយុ៣៥ឆ្នាំ បាន​អោយដឹង​ថា នាង​រ៉ន-សេង ជា​ប្អូន​ស្រី​របស់​គាត់ ដែល​ពួក​គាត់​មាន​ស្រុក​កំ​ណើត​នៅ ភូមិ​ចាន់និមិត្ត ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំ​ពង់​ចាម។ រ៉ង-អៀង​បាន​បន្ត​​ថា ប្អូន​ស្រី​របស់​គាត់​ទើប​តែ​មក​ធ្វើ​ការ​នៅ​រោង​ចក្រ​ខាង​លើ​បាន​ជាង​១​ខែ​ប៉ណ្ណោះ ហើយ​មុន​ថ្ងៃ​កើត​ហេតុ​ប្អូន​ស្រី​គាត់​បាន​រៀប​ចំ​ខោ​អាវ​ សុំ​ទៅស្នាក់​នៅ​ជិត​រោង​ចក្រ​វិញ។ រ៉ង​អៀង​បន្ថែម​ថា ពេល​ប្អូន​​គាត់​ចេញ​ដំ​ណើរ​ទៅ បាន​ស្ពាយ​វ៉ាឡូមួយ​ដែល​មាន​ពណ៍​ខ្មៅ និង​ខ្សែ​មួយ​កំ​ណាត់ ថា​យក​ទៅ​ចង​ហាល​ខោអាវ។ រ៉នអៀង​ បាន​បង្ហើប​បន្ថែម​ថា កាល​ពី​នៅ​ស្រុក​កំ​ណើរ​ប្អូន​ស្រី​របស់​គាត់​ធ្លាប់​មាន​សង្សា​ម្នាក់​ដែរ តែ​មិន​ដឹង​ជា​ស្ថាន​ភាព​ស្នេហា​គេ​ស៊ី​ជម្រៅ​ និង​ឈាន​ដល់​ចំ​ណុច​ណា​នោះទេ។

ប្រ​ភព​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា សមត្ថ​កិច្ច​កំ​ពុង​តែ​ធ្វើ​កោសល្យ​វិច័យ និង​បាន​រង​ឃើញ​នៅ​ក្នុង​វ៉ាឡូ​របស់​ស្រី្ត​ចង​កខាងលើ​ មាន​ខោអាវ និង​ឯកសារ​ហាត់​ក្បាច់គុណ។ប្រ​ភព​បន្ថែមថា សពនារី រង​គ្រោះ​សមត្ថកិច្ចបាន​ប្រ​គល់​អោយ​បងស្រីរបស់​នាង​ធ្វើបុណ្យទៅ​តាម​ប្រ​ពៃ​ណី​សាស​នា​នៅវត្តកំពែងតែម្តង។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​សាច់​សា​លោ​ហិត​របស់​ជន​រង​គ្រោះ​ខាង​លើ​ ដើម្បី​បញ្ជាក់​អំ​ពី​មូល​ហេតុ​ពិត​ប្រា​កដ​ក្នុង​ការ​ ដាច់​ចិត្ត​ចង​ក​សម្លាប់​ខ្លួន​ឯង​ឆៅៗ​បែប​នេះ​នោះទេ ព្រោះ​នាង​មាន​អាយុ​២៨​ឆ្នាំ​ហើយ​ ដែល​គេ​ចាត់​ទុក​ថា ជាមនុស្ស​វ័យ​ចំណាស់​គ្រាន់​បើ មិន​មែន​ជា​ក្មេង​ឈាម​រាវ​ឡើយ៕ ដោយ៖ សៀ-វិនិច្ឆ័យ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន1821ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1667ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1756ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1860ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1738ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1683ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1733ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន2021ដង សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន1677ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន2284ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7789នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73867នាក់
ខែនេះ    821658នាក់
ឆ្នាំនេះ   3565962នាក់
សរុប   57164858នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:16