សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​ធ្វើ​កំណត់ហេតុ

ដោយៈ ភ្នំពេញ ថ្ងៃទី 15 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 09:17 នាទី ចំនួនអានៈ 1641

អ្នកសារព័ត៌មានក្នុងស្រុកម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន នាំ ទៅធ្វើកំណត់ហេតុ ខណៈអ្នកសារព័ត៌មានកំពុងថតរូប ស្តីពីការប្រជុំជួរ របស់ នគរបាលច្រើននាក់ នៅទីសាធារណៈមុខខណ្ឌមានជ័យ។

អនុប្រធានការីនិពន្ធកាសែតភ្នំពេញ ប៉ុស្តិ៍ជាភាសាខ្មែរ លោក សូ វិសាល ថ្លែង ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា នេះលោកបានឃើញនគរបាលច្រើន នាក់ប្រជុំជួរនៅលើផ្លូវសាធារណៈមុខ អធិការនគរបាលខណ្ឌមានជ័យ ប្រដាប់ ដោយដំបងឆក់គ្រប់ដៃ លោកក៏បានថតរូប តែពេលនោះត្រូវបានអធិការនគរ បាលខណ្ឌហៅលោកទៅធ្វើកំណត់ហេតុនឹង ស្តីបន្ទោសដោយប្រើពាក្យអសុ រោះ។

លោក សូ វិសាល បន្តថា បើទោះជា លោកប្រាប់មេប៉ូលិសនោះថា លោកជាអ្នកសារព័ត៌មានក៏ដោយ តែមេប៉ូលិសរូបនោះនៅតែប្រើ ពាក្យអសុរោះមកលើលោកដដែល ។ លោកថា  ៖ "យើងចង់ដឹងថា ច្បាប់ណា មាត្រាណា ដែលចែងថា កងកម្លាំងសមត្ថកិច្ចមកជួបប្រជុំ នៅតាមផ្លូវសាធារណៈ ហើយហាមមិនឲ្យអ្នកកាសែតថតរូប ព្រោះអត់មានដាក់ផ្លាកថាហាមថតរូបដែរ ខ្ញុំថាមិនសូម្បីតែអ្នកកាសែតទេ សូម្បីតែប្រជាពលរដ្ឋសាមញ្ញធម្មតា ក៏គាត់គួរតែអាចថតបានដែរ បើខ្ញុំទៅថតការជួបប្រជុំរបស់សមត្ថកិច្ច ឬកងកម្លាំងប្រដាប់អាវុធនៅ ក្នុងបន្ទាយរបស់ពួកគាត់ អាហ្នឹងខ្ញុំទទួលស្គាល់ថាខ្ញុំខុស ប៉ុន្តែវាសំខាន់ត្រង់ថា មេប៉ូលិសម្នាក់ គ្រាន់តែគាត់ប្រាប់ថាគាត់ជាមេប៉ូលិស ហើយគាត់ប្រើពាក្យសម្តីនិយាយជាមួយយើងសុទ្ធតែហែង សុទ្ធតែពាក្យសម្តីអសុរសដាច់សាច់អញ្ចឹង យើងពិបាកទទួលយក"។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា កាយវិការបស់អធិការនគរបាលរូបនេះ ជាឥរិយាបថរបស់បុគ្គល មិនឆ្លុះបញ្ចាំងពីវិន័យរបស់នគរបាលទេ។ តែលោកថា អ្នកដែលទៅថតរូបនោះ គួរសុំការអនុញ្ញាតជាមុនសិន ។ 

សម្រាប់ប្រធានក្រុមអ្នកច្បាប់ការពារ សិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន ពន្យល់ថា មិនខុសច្បាប់ទេ ប្រសិនបើបុគ្គលណាម្នាក់ថត រូបនៅទីសាធារណៈ។ លោកបន្តថា ការដែលសមត្ថកិច្ចហាមឃាត់មិនឲ្យថតរូបបែបនេះមានន័យថា សកម្មភាពនោះ មានអាថ៌កំបាំង ។ លោកថា ៖ "តាមពិតមានស្អីអាហ្នឹង មានកម្លាំងសមត្ថកិច្ចលាក់ការ ព្រោះតាមពិតកងកម្លាំងសាធារណៈ អាហ្នឹងព្រោះច្បាប់ព្រហ្ម ទណ្ឌ គេដាក់ទោសតែយើងថតតែបុគ្គលឯកជន ហើយថតហ្នឹង ថតក្នុងទីឯកជនទៀត បើសិនជានៅទីសាធារណៈ អាហ្នឹងអត់មាន ទោសអីទេ"។

តាំងពីក្រោយថ្ងៃបោះឆ្នោតជាតិមក មានសមត្ថកិច្ចជាច្រើន ត្រូវបានហ្វឹកហាត់ និងដាក់ពង្រាយ នៅរាជធានីភ្នំពេញ ច្រើនខុសប្រក្រតី ខណៈដែលរថពាសដែកច្រើនគ្រឿង ក៏ត្រូវបានរដ្ឋាភិបាលចាំផ្ទះ ចល័តចូលរាជធានីភ្នំពេញ។ សកម្មភាពទាំងនេះ បានធ្វើឲ្យប្រជា ពលរដ្ឋមានការភ័យខ្លាច បើទោះជា ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការរិតបន្តឹងសន្តិសុខនេះ ដើម្បីបង្កាកុំឲ្យមានចលាចល ប្រសិនបើមាន បាតុកម្មរបស់គណបក្សប្រឆាំង៕ ប្រភពដើមពី ខ្មែរម្ចាស់ស្រុក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1507ដង ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2680ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2360ដង តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន1814ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1761ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1870ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន31657ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1852ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1940ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1523ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11511នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77589នាក់
ខែនេះ    825380នាក់
ឆ្នាំនេះ   3569684នាក់
សរុប   57168580នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:07