ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត

ដោយៈ សៀមរាប ថ្ងៃទី 25 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 1958

រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​៣​គ្រឿង​ត្រូវ​បាន​កម្លាំង​អធិ​ការនគរ​បាល​ស្រុក​ជី​គ្រែង​ធ្វើការ​បង្ក្រាប​បាន​ខណៈ​ពេល​កំពុង​បើក​តាម​ផ្លូវ​ជាតិ​លេខ​៦​បម្រុង​ឆ្លង​កាត់​ទៅ​ខេត្ត​កំ​ពង់​ធំ​ ក្រោម​បញ្ជា​របស់​ព្រះរាជ​អាជ្ញា​សាលា​​ដំបូង​ខេត្ត​សៀម​រាប។

ប្រតិបត្ត​ការ​បង្រ្កាប​រថ​យន្ត​សេ​រី​ទំ​នើប​ដឹក​ឈើ​ក្រ​ញូង​ទាំង​៣​គ្រឿង​នេះ​បាន​ធ្វើ​ឡើង​នៅ​វេ​លា​ម៉ោង​១​រំ​លង​អា​ធ្រាត​ក្នុង​ថ្ងៃ​ទី​២៤​ខែតុ​លាឆ្នាំ​២០១៣ នៅ​ដង​ផ្លូវ​ជាតិ​លេខ​៦​ជិត​ព្រំ​ប្រទល់​ខេត្ត​កំពង់​ធំ​ស្ថិត​នៅ​ឃុំ​ល្វែង​ឬស្សី​ស្រុក​ជី​គ្រែង​ខេត្ត​សៀម​រាប​ ចំ​ណែក​ម្ចាស់​ឈើរត់​បាត់ដោយ​មិន​ដឹង​ពី​អត្ត​សញ្ញាណ។

មន្ត្រីន​គរបាល​ស្រុក​ជី​ក្រែង​ដែល​បាន​ចុះ​បំ​ពេញ​ការ​ងារ​បង្រ្កាប​ករណីរ​ថយន្ត​ដឹក​ឈើ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​របស់​លោក សំរិទ្ធសុខុន​ ព្រះ​រាជ​អា​ជ្ញា​រង​តំណាង​អយ្យការ​សា​​លា​ដំបូង​ខេត្ត ​ដែល​លោក​បាន​បញ្ជា​ឲ្យ​ប៉ូលីស​ដាក់​ប៉ា​រាស​កាក់​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​ដែល​បម្រុង​ឆ្លង​កាត់​តំ​បន់​ស្រុក​របស់​លោកគ្រប់​គ្រង។

មន្ត្រីន​គរបាល​បាន​បន្តថា​ក្រោយ​ពី​លោក​បាន​ទទួល​បញ្ជា​រួច​មក​លោក​បាន​ដាក់​កម្លាំង​ចាំ​ចាប់​តែ​ទម្រាំ​ចាប់​បាន​មាន​រយៈពេល​២​ម៉ោង​ ទើប​ឈាន​ទៅ​ដល់​ចំ​ណុច​ជោក​ជ័យ។​មន្ត្រី​នគ​របាល​ដដែល​បាន​បញ្ជាក់​ថា រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​៣​គ្រឿង​ពុំ​មាន​ផ្លាក​លេខ​ទេ ទី១កាមរីបាឡែន​ព័ណខ្មៅ ទី២ហៃលេន​ឌ័រ និង​ទី៣​លុច​ស៊ិស​RX300​ពណ៍​ស្ករ​ដែល​សរុប​ឈើ​ក្រញូង​ទាំង​អស់​មាន​ចំនួន​១២៨ដុំ​ ស្មើ​១៨៩០​គីឡូ​ក្រាម​ ។ក្រោយ​ធ្វើ​ការ​​វាស់​វែង​ទាំង​ឈើ​និង​រថ​យន្ត​ខាង​ប៉ូលីស​បាន​​បញ្ជូន​ឲ្យ​ផ្នែក​​រដ្ឋ​បាល​​ព្រៃ​​ឈើ​​ជី​ក្រែង។​

ព្រះ​រាជ​អាជ្ញារងអមសាលា​ដំបូងខេត្តសៀម​រាបលោក សំរិទ្ធ​សុខុន បានថ្លែង​ឲ្យដឹង​ថា ​លោក​បាន​មក​ពី​ភ្នំ​ពេញ​ក៍​ប្រ​ទះ​ឃើញ​​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​បើក​បរ​បញ្ជាស់​ទិស​ជា​មួយ​​រថ​​យន្ត​​លោក​ហើយ​ដោយ​លោក​មាន​ការ​សង្ស័យ ភ្លាមៗ​នោះ​លោក​ក៍​បាន​បញ្ជា​កម្លាំង​នគរ​បាល​នៅ​ស្រុក​ជី​គ្រែង​ឲ្យ​ជួយ​កាក់​រថ​យន្ត​នោះ​ដើម្បី​ធ្វើ​ការ​ត្រូត​ពិនិត្យ ប៉ុន្តែ​ទម្រាំចាប់​បាន​រយៈពេល​ជិត​២ម៉ោង។

គេសង្កេត​ឃើញថា​ ក្នុង​ឆ្នាំ២០១៣​ រយៈពេល​១០​ខែ​នេះ​មេ​ព្រៃ​សៀម​រាប​នៅ​មិន​ទាន់​បាន​បង្ហាញ​នូវ​ស្នា​ដៃ​បង្ក្រាប​សកម្មភាព​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​បាន​មួយ​ករណី​នៅ​ឡើយ​ទេ។​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ក្រញូង​មក​ពី​ស្រុក​អន្លង់​វែងខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ខេត្ត​សៀម​រាប ហាក់​កើន​ឡើង​ដោយ​ក្រុម​ឈ្មួញ​បាន​ប្រើ​ប្រាស់​នូវ​រថ​យន្ត​សេ​រី​ទំ​នើបៗ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​បាន​ដោយ​សុវត្ថិ​ភាព​ មិន​តែ​ប៉ុណ្ណោះ​ក្រុម​ឈ្មួញ​បាន​ប្រើ​កាំ​ភ្លើង​បាញ់​រថ​យន្ត​អ្នក​កាសែត បុក​រថ​យន្ត​អ្នក​កាសែត​ជា​ដើម។

 ​

សូមបញ្ជាក់​ផង​ដែរ​ថា រាល់បទ​ល្មើសព្រៃឈើដែលសមត្ថកិច្ចបង្ក្រាបបានហើយបញ្ជូនទៅរក្សាទុកនៅផ្នែករដ្ឋ​បាលព្រៃ​ឈើ​​ជីគ្រែងក្នុង​ស្រុក​ជីក្រែង ខេត្ត​សៀម​រាប​ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់នោះលោកនាយ​ផ្នែក​ឈ្មោះ សូ-ផល្លា តែងតែមានចេតនារារាំងមិនឲ្យអ្នកកាសែត​ ​ថតរូប​រថ​យន្ត​ដឹក​ឈើ មិន​អោយ​ថត​រូប​ឈើ​ដែល​ចាប់​បាន​នោះឡើយធ្វើឲ្យមានការរិះគន់យ៉ាង​ខ្លាំងអំ​ពី​បញ្ហា​ទាំង​នេះ​។

ជាក់ស្តែង​អ្នក​កាសែត​​២រូប​ទៅ​សុំ​ថត​រូប​រថ​យន្ត​ដឹក​ឈើ​និង​ឈើ​ដែល​ចាប់​បាន​ខាង​​លើ ​តែ​ត្រូវ​បាន​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ជីក្រែង​រារាំងមិន​អោយ​ថត​រូប សូម្បី​តែ​លោក​ ថៃ-គឹម​សុង នាយសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ជីក្រែង​នេះក៏និយាយថា មិ​ន​ហ៊ាន​អោយ​ថត​រូប​ដែរ អោយ​អ្នក​កាសែត​ទូរ​ស័ព្ទ​សុំ​ការ​អនុញ្ញាតពី​នាយ​ផ្នែក​ តែ​លោក​សូផល្លា​នាយ​ផ្នែក​មិន​ព្រម​លើ​ក​ទូរ​ស័ព្ទតាំង​ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​ម៉ោង​២​រសៀល​។ អ្នក​យក​ព័ត៌មាន​រូប​នោះ​បាន​ទូរស័ព្ទ​ទៅ​នាយ​រង​ខណ្ឌ​ នាយ​ខណ្ឌ ទើប​លោក​ទាគឹមសុទ្ធ​នាយ​ខណ្ឌ​អោយ​ជិះ​រថ​យន្ត​បក​ពី​ស្រុក​ជី​ក្រែង​មក​យក​របាយ​ការណ៍នៅការិយា​ល័យ​ដែល​មាន​ទី​តាំង​នៅ​​សាលាខេត្ត​ថ្មីឯក្រុង​សៀម​រាប​វិញ។ គ្រាន់​តែ​ចំ​នួន​ឈើ​និង​ចំ​នួនទម្ងន់​ឈើ​ក្រញូង​ដែល​ចាប់​បាន​ អ្នក​សារ​ព័ត៌​ត្រូវ​ចំ​ណាយ​ពេល​តាំង​ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​ម៉ោង​៤រសៀល និង​ចំ​ណាយ​សាំង​រថ​យន្ត​អស់​ជាង១០លីត្រ ត្រឡប់​ចុះ​ឡើង​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​១០០​គឺ​ឡូ​ម៉ែត្រ បើ​បែប​នេះ​តើ​ប្រ​ទេស​ជាតិ​និង​ក្លាយ​ទៅ​ជា​យ៉ាង​ណាទៅ​ថ្ងៃអនាគត់?

ប្រ​ភព​ព័ត៌មាន​មិនយក​ជា​​ផ្លូវ​ការណ៍​មួយ​បាន​លួចខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើងថា សមត្ថ​កិច្ច​បាន​ដោះ​លែង​​ឈើ​ក្រញូង​មួយ​ចំ​នួន​ក្នុង​ចំ​ណោម​ឈើ​ដែល​ចាប់​បាន​ទាំង​បីរថ​យន្ត​ខាងលើ នេះ​ជា​ហេតុ​ដែល​អស់​លោក​មេ​ព្រៃ​ខាង​លើ​មិន​អោយ​អ្នក​កាសែត​ថត​រូប​ឈើ​ដែ​ល​ចាប់​បាន​ខាងលើ។ (រូប​ដែល​ផ្សាយ​ក្នុង​អត្ថ​បទ​នេះ​ជា​រូប​ភាព​ដែល​អ្នក​យក​ព័ត៌មាន​យើង​ព្យាយាម​សុំ​ពី​ប៉ូលីស​សេដ្ឋ​កិច្ច​ ព្រោះ​មេព្រោះ​មិន​អោយ​អ្នក​កាសែត​ថត​រូប​ទាំង​នេះ​ទេ)។

សូម​លោក​នាយក​រដ្ឋ​មន្រ្តី​ថ្មី ឬរដ្ឋាភិបាល​ថ្មី​មេត្តា ចំ​ណាយ​ពេល​១នាទីពិចារណាអំ​ពី​ទង្វើ​របស់​អស់​លោក​មេព្រៃ​នៅ​ខេត្ត​សៀម​រាប​ផង កុំ​ធ្វើ​អ្វី​ដែល​វា​អាក្រក់​មើល​ពេក ហូស​ហេតុ​ពេក ល្មម​ៗ​បាន​ហើយទាន៕ដោយ៖ វិចិត្រ + រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន600ដង បុណ្យចូលឆ្នាំខ្មែរ   អាន2952ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន2892ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1756ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1712ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1682ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន2077ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន2035ដង សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)   អាន1215ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4022ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9303នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75381នាក់
ខែនេះ    823172នាក់
ឆ្នាំនេះ   3567476នាក់
សរុប   57166372នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:24