រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន

ដោយៈ សៀមរាប ថ្ងៃទី 31 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 08:12 នាទី ចំនួនអានៈ 1524

រថយន្តកាម​រីបាឡែនមួយ​គ្រឿងដឹកឈើក្រញូង​ត្រូវបានអ្នក​​កាសែត​​១​ក្រុម​​ស្ទាក់​​ជាប់​​ប្រ​គល់​​អោយ​​កម្លាំង​អធិការ​នគរ​បាល​ស្រុក​វ៉ារិន​ នៅ​វេលា​ម៉ោង​១០និង៣០​នាទី​យប់ ថ្ងៃទី៣០​ ខែតុលា ​ឆ្នាំ២០១៣ ខណៈកំពុង​បើកបរ​មក​ដល់​ចំណុច​ផ្លូវ​លំ​១ខ្សែដែល​តភ្ជាប់​ពីផ្លូវ​លេខ​៦៧​ស្ថិត​នៅ​ភូមិវត្ត ​ឃុំស្រែណូយ​ ស្រុកវ៉ារិន ទៅកាន់​ស្រុក​អង្គ​ជុំ​ខេត្តសៀម​រាប។​

លោក នុប-សារ៉ាក់ អធិការនគរ​បាលស្រុក​វ៉ារិនបាន​ថ្លែងប្រាប់​នៅព្រឹកថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១៣ថា ដោយមាន​​បញ្ជាផ្ទាល់​​ពីលោក​ស្នង​ការស្នងការ​រងខេត្ត និងលោកព្រះ​រាជអាជ្ញាអម​សាលា​ដំបូង​ខេត្តសៀមរាប​រូបលោក​បាន​បញ្ជាកម្លាំង​នគរបាល​ឲ្យឃាត់នូវ​រថយន្ត​កាម​រីបាឡែនមួយ​គ្រឿង​ពណ៍ស្ករ​ពុំ​មានផ្លាកលេខ​នោះដែល​​ផ្ទុក​ឈើ​​ក្រញូង​​ពេញដឹក​​ឆ្លង​កាត់​តំបន់​ភូមិ​សាស្រ្តខាង​លើ។​

លោកនុបសារ៉ាក់​ថ្លែងបន្ត​ថា លោកបាន​​បញ្ជា​អោយ​​អធិការ​រង​របស់​លោក និង​កម្លាំង​​ប៉ុស្តិ៍​សង្កាត់​​ស្រែ​ណូយ ​រឹបអូស​យក​ទាំង​​ឈើ​​ និង​រថ​​យន្ត​ដឹក​​ឈើ​ខាង​​លើ​ ទៅរក្សាទុក​នៅអធិការ​ទាំងយប់​ដើម្បីធ្វើការ​វាស់​វែង​ទៅ​​តាម​​ផ្លូវ​​ច្បាប់​ចំណែក​ឯ​តៃ​កុង​រត់​គេច​ខ្លួន​បាត់​តែម្ដង។​ អធិការស្រុករូបនេះ​បញ្ជាក់​ថា បន្ទាប់ពីធ្វើការ​ថ្លឹងឈើក្រញូង​ទាំងអស់​មាន​ចំនួន៥១ដុំ ស្មើ១២១៨គីឡូក្រាម ត្រូវបាន​ធ្វើការ​ប្រ​គល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើយក​ទៅរក្សាទុក​ដើម្បីអនុវត្ត​ទៅតាមច្បាប់​ព្រៃឈើ។​

បើទោះបីជាលោកអធិការស្រុក​វ៉ារិនមិន​បានបញ្ជាក់​ឈ្មោះឈ្មួញជាម្ចាស់​ឈើយ៉ាង​ណាក៍ដោយក៍​ប្រភ​ពច្បាស់ការ​បានទម្លាយ​ឲ្យដឹង​ថាម្ចាស់​រថយន្ត​ដឹក​ឈើ​ឈ្មោះ អៀ.ឆៃយិន ជាឈ្មួញរក​ស៊ីដឹកជញ្ជូន​ឈើក្រញូង​ដ៍ធំ​ម្នាក់​ប្រចាំ​ខេត្តសៀមរាប ហើយកន្លងមក​ក៍ធ្លាប់បាន​សមត្ថកិច្ច​បង្ក្រាប​ជាញឹក​ញាប់​ផង​ដែរ​តែ​ឈ្មួញរូប​នេះនៅតែមាន​ឧិកាសប្រករប​មុខរបររកស៊ីបទ​ល្មើសនេះ​បានរលូនដដែល។​

គេបានបង្ហើប​ឲ្យដឹងទៀត​ថានៅយប់ប្រតិបត្ត​ការចាប់រ​ថយន្តដឹក​ឈើរបស់​លោក អៀ.ឆៃយិន បានមួយ​គ្រឿង​នោះគឺមាន​រថយន្ត​ដឹកឈើ​ឈ្មួញរូប​នេះរហូត​ដល់បី​គ្រឿង​ឯណោះតែ​រត់​រួច​ពី​គ្រឿង។​

លោក អ៊ុំ-អមរា ស្នងការរង​នគរបាល​ខេត្តសៀម​រាប និងជាប្រធាន​ការិល័យ​កណ្ដាលប្រឆាំង​បទ​ល្មើស​បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​តាម​ទូរ​ស័ព្ទថា ដោយ​អនុវត្ត​តាម​បទបញ្ជា​អគ្គស្នងការ​នគរបាល​ជាតិ​ក៍ដូច​ស្នង​ការរូប​លោកតែង​តែប្រឆាំង​ជានិច្ចរាល់​បទល្មើស​ដែលកើត​មាននៅក្នុង​ខេត្តជា​ពិសេសសកម្មភាព​ដឹក​ជញ្ជូន​ឈើក្រញូង​ហើយ​កម្លាំងរបស់​លោកបាន​បង្ក្រាបបទ​ល្មើស​ជាច្រើន​ករណី។

ក្រុម​អ្នក​កាសែត​១ក្រុម​ដែល​ចូល​រួម​បង្ក្រាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាងលើបាន​អះ​អាង​ដូច​ៗ​គ្នា​ថា ប្រ​ភព​បាន​រាយ​ការណ៍​ពី​ស្រុក​អន្លង់​វែង​តាំង​ពី​រថ​យន្ត​លោក​ យិន​ វិល​កង់​មក​ម្លេះ ដូច​នេះ​ពួក​គេ​បាន​ប្រើ​​រថ​យន្ត​៤គ្រឿង​ចាំ​ពួន​ស្ទាក់​នៅ​ក្នុង​ឃុំ​ស្រែណូយ​ខាង​លើ​ លុះ​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​មក​ដល់​ពួក​គេ​បាន​ស្ទាក់​ជាប់​លើ​ដង​ផ្លូវ​ទៅ​មុខ​លែង​រួច​ ហើយ​ភ្លាម​នោះ​បាន​រាយ​ការ​ទៅ​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃឈើ​អោយ​មក​​ទទួល​យក​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​ទៅ​តាម​ផ្លូវ​ច្បាប់។ ក្រុម​​អ្នក​កាសែត​ទាំង​នោះ​បាន​បន្ថែម​ថា ការ​បង្រ្កាប​រថ​យន្ត​ខាង​លើ​បាន​ជោគ​ជ័យ​គឺ​ដោយ​សា​មាន​ការ​ចូល​រួម​យ៉ាង​ពេញ​ទំ​ហឹង​ពី​អធិការ​ស្រុក​វ៉ារិននេះ​តែម្តង តែ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះស្នាក់​ការ​មេ​ព្រៃ​សង្កាត់​ស្រែណូង​ដែល​ស្ថិត​ជិត​កន្លែង​បង្ក្រាប​បទ​ល្មើ​ស​ព្រៃ​ឈើ​ខាង​លើ​នេះ បែ​ជា​សម្ងំ​ដេក​មិន​ចូល​រួម​ ហើយ​ធ្វើ​ដូច​អត់​ដឹង់​ខ្យល់​អី​បន្តិច​ទាស់​តែសោះ ដែល​ទង្វើ​បែប​នេះ​ត្រូវ​បាន​មហាជន​សង្ស័យ​ថា ស៊ី​លុយ​លោក​យិន​រួច​ហើយ៕​ សៀ-ឆៃណា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន1567ដង លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1660ដង ដំណឹងបាត់កូនស្រី   អាន1709ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន2171ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន2200ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1776ដង លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1727ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1682ដង លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​...    អាន2029ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2115ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8702នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74780នាក់
ខែនេះ    822571នាក់
ឆ្នាំនេះ   3566875នាក់
សរុប   57165771នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:39