ក្រុមអ្នកកាសែត មិនត្រូវបានអនុញ្ញាតឲ្យឡើងលើភ្នំ ទៅកាន់ប្រាសាទព្រះវិហារទេ។ ការរឹតបន្តឹងវត្តមានអ្នកកាសែត នៅប្រាសាទព្រះវិហារ នាថ្ងៃចន្ទ ទី១១វិច្ឆិកានេះ ដោយសារតែតុលាការឡាអេ ត្រូវប្រកាសសាលដីកា សម្រេចលើបណ្តឹងរបស់កម្ពុជា ស្តីពី ការបកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ នាថ្ងៃចន្ទ ទី១១វិច្ឆិកានេះ វេលាម៉ោង ១០ ព្រឹក ម៉ោងនៅទីក្រុងឡាអេ ត្រូវនឹងម៉ោង ៤ រសៀល ម៉ោងនៅប្រទេសកម្ពុជា។
គេសង្កេតឃើញថា ប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកំពុងតែរង់ចាំស្តាប់លទ្ធផល នៃការប្រកាសសាលក្រមរបស់តុលាការទីក្រុងឡាអេនៅរសៀលថ្ងៃទី១១នេះ ថាតើលទ្ធផលនឹងទទួលបានភាពយុត្តិធម៌ដែរឬទេ៕
ថ្ងៃនេះ | 7620 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 36179 | នាក់ |
ខែនេះ | 183807 | នាក់ |
ឆ្នាំនេះ | 3766467 | នាក់ |
សរុប | 53126393 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 22:47 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net