លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ​ភេទ

ដោយៈ ចរិយា ភ្នំពេញ ថ្ងៃទី 16 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 11:15 នាទី ចំនួនអានៈ 1780

លោក ជាប សៅ កំពុង​ធ្វើសកម្មភាពយ៉ាងខ្លាំងក្លាដើរ ប្រមូល​លាភសក្ការៈ យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន តាមរយៈ​ការឃុបឃិត បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ចូល​ប្រទេស​កម្ពុជា យ៉ាង​អនាធិបតេយ្យ​ដូចជា នៅ​ចំណុច​ផែ​ឯកជន​នៅ​កោះ​ខ្យង ខេត្ត​ព្រះសីហនុ គេ​សង្កេតឃើញ​ឈ្មួញ ដែល​រកស៊ី​ដុះ​ស្លែ​នៅ​ទីនោះ​មានឈ្មោះ រ៉ា និង​ឈ្មោះ​តា​លាវ បាន​នាំចូល​ទំនិញគេចពន្ធ​តាម​ផែ​ឯកជន ហើយ​យក​ស្តុក​ទុក​ក្នុងផ្ទះ និង​ឃ្លាំង​របស់​ពួកគេ មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ​។

ក្នុង​តួ​នា​ទី​​ជា​​មេ​​គយ​​ច​ល័ត ប​ង្ក្រាប​​បទ​ល្មើស​​លើ​​ផ្ទៃ​ស​មុទ្រ​​លោក ជាប សៅ បាន​ប្រ​ព្រឹ​ត្ត​​អំ​ពើ​ពុក​រលួយ ឃុប​ឃិត​​ឲ្យ​​ក្រុម​​ឈ្មួញ​ ​ទាំង​​តូច​​ទាំង​​ធំ រក​ស៊ី​​ដឹក​ជញ្ជូន​​ទំ​និញ គេច​ពន្ធ​​ខុស​ច្បាប់​​តាម​​ដែន​ស​មុទ្រ យ៉ាង​​អ​នា​ធិប​តេយ្យ​​បំ​ផុត មិន​ដែល​​មាន​ការ​បង្ក្រាប​ម្តងណា​ឡើយ ហើយ​បើទោះបីជា​មានការ​ផ្លាស់ប្តូ​រ មេ​គយ​ចល័ត​រួចហើយ​ក៏ដោយ ក៏​លោក ជាប សៅ នៅតែ​ជា​មនុស្ស​ត្រូវប៉ាន់ ដែល​លោក កើត សុធា​រ៉ា ជា​មេ​គយ​ចល័ត​ទើប​ឡើង​ថ្មី​ត្រូវការ ព្រោះ​លោក ជាប សៅ ជា​មន្ត្រី​ដែល​ពូកែ​កាប់​ដាវ កៀងគរ​ក្រុម​ឈ្មួញ​ឲ្យ​ចូល​បង់លុយ យកទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ​ថ្នាក់លើ​។​

ឈ្មោះ រ៉ា និង​ឈ្មោះ​តា​លាវ គឺជា​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញគេចពន្ធ​ធំជាងគេ រួមមាន​សាំង​គេចពន្ធ ប្រេងម៉ាស៊ីន ទំនិញ​ចម្រុះ គ្រឿង​ចាប់ហួយ និង​ភេសជ្ជៈ​ជាដើម ដឹកជញ្ជូន​តាម​ទូក​ធំៗ មក​ឡើង​ផែ​ផ្ទាល់ខ្លួន​នៅក្រោយ​ផ្ទះ រួច​បញ្ជូន​យកទៅ​ស្តុក​ទុក និង​បន្ត​ចែកចាយ នៅតាម​ស្ថានីយ៍​ប្រេង និង​តាម​ដេប៉ូ​មួយចំនួន នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ហើយ​បន្ត​នាំទៅ​លក់ នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​។ ទូក​ធំៗ​មួយ​ជើងៗ​របស់​ឈ្មោះ រ៉ា និង​តា​លាវ បាន​ផ្ទុកទំនិញ​ជាច្រើន​ប្រភេទ ដូចជា​ប្រេងសាំង និង​ប្រេងម៉ាស៊ីន បើ​គេ​វាយតម្លៃ​ជា​ប្រាក់​ពន្ធ​វិញ មិនតិចជាង ២​ម៉ឺន​ដុល្លារ​អាមេរិក​នោះទេ​។​

​គេ​ចង់ឃើញ​អង្គភាព ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​ស្រាវជ្រាវ ពី​អំពើពុករលួយ របស់លោក ជាប សៅ ឡើងវិញ​ផង ព្រោះ​អំឡុង​ពេលដែល​លោក ជាប សៅ កាន់តំណែង​ជា​មេ​គយ​ចល័ត ទទួល​ផែន​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​ទឹក គាត់​បាន​ប្រើប្រាស់​តួនាទី ទៅ​ប្រព្រឹត្ត​អំពើពុករលួយ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មាន​ដី​ផ្ទះ​វីឡា និង​ឡាន​ប្រើប្រាស់​មិន​ខ្វះ តាមរយៈ​ការឃុបឃិត​បិទ​ភ្នែក ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ចូលខ្លួន​ទៅ​បង់លុយ ជា​ថ្នូរ​នៃ​ការមិន​បង្ក្រាប អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់។

នៅល្ងាចថ្ងៃទី១៦​នេះ​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ជាបសៅ​ បាន​ទេ ព្រោះ​គ្មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1700ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន1884ដង បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1757ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន4476ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1697ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1964ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1844ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន2379ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2338ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1518ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5677នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71755នាក់
ខែនេះ    819546នាក់
ឆ្នាំនេះ   3563850នាក់
សរុប   57162746នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:30