អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម

ដោយៈ ខេត្តកំពុងចាម ថ្ងៃទី 15 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 12:13 នាទី ចំនួនអានៈ 1743

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រាយ​ការណ៏​ឲ្យ​អ្នក​សារ​ព័ត៌​យើង​ឲ្យ​ដឹង​ថា​លោក​ប្រធាន​​​មន្ទីរ​​​សាធារ​ណ​ការ​​​ខេត្ត​​កំ​ពង់​ចាម​ ដែល​​មាន​​​រឿង​​អាស្រូវ​​​ ពុក​រលួយ​​​ជាបន្ត​​បន្ទាប់​ ទាក់​​ទិន​​​នឹង​​ការ​​ប្រ​​មូល​​​លុយ​ តាម​​ជញ្ជីង​​ថ្លឹង​​រថ​យន្ត ផ្ទុក​​លើស​​ទ​ម្ងន់ និង​​ការ​ចេញ​​ស្លាក​​លេខប័ណ្ណបើកបរ មិន​ត្រឹមត្រូវ​តាម​នីតិវិធី ជាពិសេស​ករណី​ដែល ស្ត្រី​អាជីវករ​ដឹកជញ្ជូន​ស្រូវ ប្តឹងទៅ​តុលាការ ពាក់ព័ន្ធ​ការ​ប្រើ​ប្រាស់​ ជញ្ជីង​មិន​ត្រឹមត្រូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ទូទាំងប្រទេស នាំ​ឲ្យ​លោក នួន គឹម​ហេង ដែល​ប្រើប្រាស់​ជញ្ជីង មិន​ត្រឹមត្រូវ​អាម៉ាស់មុខ​យ៉ាងខ្លាំង​។ ដូច្នេះ​គេ​គួរតែ​បើក​ការស៊ើបអង្កេត ឲ្យ​បាន​ស៊ី ជម្រៅ ​ទៅលើ​អំពើពុករលួយ​ជាច្រើន​ទៀត ពាក់ព័ន្ធ​នឹង​គម្រោង​លទ្ធកម្ម ជួសជុល​កសាង​ផ្លូវ ដែល​មានការ​បំប៉ោង នៅ​ទូទាំង​ខេត្ត​កំពង់​ចាម​ ហើយ​បើ​និយាយ​ពី​អំពើពុករលួយ នៃ​ការចេញ​ស្លាក​លេខ ឬ​ប័ណ្ណបើកបរ សុទ្ធ​តែមាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ ផ្ទុយ​ពី​គោល​ការណ៍​កែទម្រង់ របស់​រាជរដ្ឋាភិបាល​

​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា​ជា​ច្រើន​​ឆ្នាំ​​មកហើយ​ដែល​លោក នួន គឹម​ហេង មាន​ឥទ្ធិពល​អំណាច ខ្លាំង​សម្បើម​ណាស់ ធ្វើ​អ្វី​ក៏បាន គ្មាន​នរណា​ហ៊ាន​ដេញដោល ហើយ​លោក នួន គឹម​ហេង ក៏មាន​បុព្វ​សិទ្ធិ​ពិសេស ក្នុងការ​ប្រមូល​លុយ​គ្រប់​ការ​ងារ​​​ទាំងអស់ យកទៅ​ផ្គត់ផ្គង់​ថ្នាក់ដឹកនាំ មន្ទីរ​សា​ធារ​ណ​ការ​​ថ្នាក់ដឹកនាំ​ខេត្ត និង​មាន​កញ្ចប់​មួយចំនួន បែងចែក​មក​ថ្នាក់​ក្រសួង​ផងដែរ ទើប​កំហុសឆ្គង​និង​ភាព​អសកម្ម របស់លោក នួន គឹម​ហេង មិនដែល​មាន​ការ ដាក់ពិន័យ​ឬ​ដក​បញ្ឈរជើង បើទោះបីជា​ពេលខ្លះ​មានការ ផ្លាស់ប្តូរ​តំណែង​ប្រធាន​មន្ទីរ ប៉ុន្មាន​ជំនាន់​ទៅហើយ តែ​លោក នួន គឹម​ហេង អាច​បន្ត​តំណែង​ជា អនុប្រធាន​មន្ទីរ​សាធារណ​ការដែល​អាច​ក្តោប​ក្តាប់ ចំណូល​សេដ្ឋកិច្ច​ដដែល​។

 លោក នួន គឹម​ហេង មិនដែល​ខ្លាចញញើត ឬ​ព្រឺ​រោមជើង​សូម្បីតែបន្តិចចំពោះការ​រឹតបន្តឹង​របស់​អង្គ​ភាពប្រឆាំង​អំពើ​ពុក​រលួយ​ ជាពិសេស​ការ​ប្រើប្​រាស់​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ចំណុច​ថ្នល់កែង ស្រុក​​បាធាយ និង​នៅ​ចំណុច ថ្នល់ទទឹង​ស្រុក​ត្បូងឃ្មុំ ជាទី​តាំង​អាជីវកម្ម​ថ្លឹង​លុយ​។​ ចំពោះ​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ តាម​រថយន្ត​ខ្សែ ដូចជាក្រុមហ៊ុន ហាក់ ម៉ៅ និង​ឡាន​ដឹកទំនិញ របស់​យាយ​ញាប់ ផ្ទុក​លើស​ទម្ងន់​មិនតិចជាង ១០តោន​នោះទេ ប៉ុន្តែ​មានការ​បង់លុយ​ឲ្យ​ក្រុមមន្ត្រី ប្រចាំការ​នៅ​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ទើប​គ្មាន​នរណា​ហ៊ាន​ហើបមាត់​។ ចំពោះ​ឈ្មួញ​ថ្មីថ្មោង​ដែល​ប្រព្រឹត្ត​ខុស​ឆ្គង ក្នុងការ​ដឹកជញ្ជូន​ទំនិញ លើស​ទម្ងន់​បន្តិចបន្តួច ត្រូវ​លោក នួន គឹម​ហេង បញ្ជា​ឲ្យ​សាង​ទំនិញ និង​បង់លុយ​ផាកពិន័យ ចាប់ពី ១​ពាន់​ទៅ​២ ពាន់​ដុល្លារ​អាមេរិក មិនដែល​មានការ​យោគយល់ ហើយ​មកដល់​ម៉ោង​នេះ​គេ​មិនដឹងថា លុយ​ដែល​បាន​មកពី​ការ ផាកពិន័យ​ចំពោះ​ការ​ដឹក​ជញ្ជូន​ លើស​ទម្ងន់​ត្រូវ​បង់​ចូល​ខ្ទង់​ណាមួយ​ទេ ព្រោះ​គេ​សង្ស័យថា លុយ​ដែល​បានមកពី ការ​ផាក​ពិន័យ​​ភាគច្រើន ហូរ​ចូល​ហោប៉ៅ​មន្ត្រី​ពុករលួយ ច្រើនជាង​ការបង់​ចូល​ជា​ថវិកាជាតិ ប៉ុន្តែ​រដ្ឋ​ត្រូវ​ចំ​ណាយ​​ប្រាក់ ឬ​ខ្ចី​បុល​ថវិកា​ពី​បរទេស ដើម្បី​យកមក​កសាង​ជួសជុល​ផ្លូវ ដែល​រង​នូវ​ការខូចខាត ដោយ​សារ​ការ​ដឹកជញ្ជូន​លើស​ទម្ងន់ យ៉ាង​ច្រើន​​សន្ធឹកសន្ធាប់​។​

​ប្រភព​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ​ចំពោះ​ការចេញ​ស្លាក​លេខ ក៏មាន​ភាពមិនប្រក្រតី​ផងដែរ ដូចជា​ករណីខ្លះក្រុមមន្ត្រី​របស់​លោក នួន គឹម​ហេង បាន​លួច​បញ្ចេញ​ស្លាក​លេខ បាត​ឃ្លាំង​លក់​ទៅ​ឲ្យ​ឈ្មួញ មួយចំនួន​យកទៅ​បំពាក់ លើ​យានយន្ត​ដែល​មិន​ត្រឹមត្រូវ តាម​លក្ខខណ្ឌ ហើយក៏​មាន​អំពើ​ពុក​រលួយ​ នៃ​ការលក់​លេខ​ការ៉េ លេខ​បី​ដើម យកលុយ​ទៅ​ចែក​គ្នា ធ្វើ​មាន​ធ្វើ​បាន​ផងដែរ​។ សូម្បីតែ ចំពោះ​ការធ្វើ​ប័ណ្ណបើកបរ ក៏មាន​ការឃុបឃិត​ជាមួយ សាលាបង្រៀន​បើកបរ រាប់​តាំងពី​ការ​ប្រលង​ទ្រឹស្តី ការ​ប្រលង​ដៃចង្កូត សុទ្ធ​តែមាន​អំពើពុករលួយ បង្ខំ​ឲ្យ​បេក្ខជន​បង់លុយ​ចាប់ពី ៣០​ទៅ​៤៥ ដុល្លារ​អាមេរិក ហើយ​ករណី​​ខ្លះទៀត សឹង​ថា​មិនចាំបាច់​ទៅកាន់​ដៃ​ចង្កូត​ផង ឲ្យ​តែ​បង់លុយ​គ្រប់​ចំនួន អាច​ទទួលបាន​ប័ណ្ណបើកបរ ដោយ​ស្វ័យ​ប្រវត្តិ ហើយ​បញ្ហា​ទាំងនេះ គួរតែមាន​ការស៊ើបអង្កេត ឲ្យ​បាន​ស៊ីជម្រៅ​ឡើងវិញ​ផង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1726ដង ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌   អាន555ដង អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន1902ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1899ដង លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នង...    អាន1716ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន1478ដង តុលាការ​ខេត្ត​​កោះកុង​ដាក់​គុក​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ៦​ខែ   អាន1749ដង ធំក្លិនស្អុយរលួយចេញពីមេបញ្ជាការប៉េអឹមស្រុកបសេដ្ឋ   អាន1703ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1863ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1820ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10504នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76582នាក់
ខែនេះ    824373នាក់
ឆ្នាំនេះ   3568677នាក់
សរុប   57167573នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:16