អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?

ដោយៈ ខេត្តប៉ៃលិន ថ្ងៃទី 16 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 06:25 នាទី ចំនួនអានៈ 1596

គ្រឿង​ចក្រ​​របស់​​ឧកញ៉ា សេង ឈុនឡេង​ បាន​កំពុង​បន្ត  ធ្វើការ​ឈូស​ឆាយ​ចម្ការដំឡូង របស់ប្រជា​​ពល​រដ្ឋ និងដីព្រៃ  ដទៃទៀត ដើម្បីធ្វើការគ្រប់  គ្រងដោយ​សម្អាងថា បានទិញដី ចំនួន ១០៥ ហិកតា នេះពីលោក  យឹម ឡាំង អភិបាល​ស្រុក​សាលា  ក្រៅ ដែល​ទើបនឹង​លើក​បន្តុបកាលពីពេលថ្មីៗនេះ។

លោកសំកូលីនជាជនរងគ្រោះដោយការរំលោភយក ដីបានឱ្យដឹងកាលពីពេលថ្មីៗ នេះថា លោកនឹងរៀបចំ​ពាក្យ  បណ្តឹងទៅតុលាការខេត្តប៉ៃលិន  ព្រោះដីរបស់លោកមានប័ណ្ណ  កម្មសិទ្ធិកាន់កាប់ត្រឹមត្រូវតាម ច្បាប់ ដូច្នេះ​លោកត្រូវតែធ្វើ ការដោះស្រាយទៅតាមផ្លូវច្បាប់ ហើយលោកមិនទាន់ប្រាកដថា  ត្រូវពឹងពាក់មេធាវីអង្គការ អាដ​ហុ​ក ឬក៏លីកាដូនោះទេ ។

គួររំលឹកផងដែរថា បុរស ឈ្មោះ សំ កូលីន ជាម្ចាស់ដីដាំ  ដំឡូងមីបានគ្រប់គ្រងដីទាំង អស់ចំនួន ៩៥ហិកតា ដែល​មានលិខិតបញ្ជាក់ត្រឹមត្រូវដែលមាន ចុះហត្ថលេខាទទួលស្គាល់ដោយ  លោក វ័រ រួម មេឃុំស្ទឹងត្រង់ កាលពីគាត់​នៅ​ជាមេឃុំ និង លោក តាន់ តែម ប្រធានមន្ទីរ  រៀបចំដែនដីនគរូបនីយកម្មនិង សំណងខេត្តប៉ៃលិនតាំងពីឆ្នាំ ២០០៨ ។

ដីនោះលោកបាន  ដាំដំឡូងមីបានចំនួន ៥០ហិកតា  រយៈពេល ២ឆ្នាំហើយ មិនទាន់  ដកទេ ហើយនៅ​រដូវ​ប្រមូល   ផលចុងឆ្នាំនេះ គាត់បម្រុងទៅ  ដកដំឡូងមីតែពេលទៅដល់  ចំការក៏ឃើញមានប្រជាជនជា ច្រើន​នាក់​​មានគោយន្តនិងមាន ត្រាក់ទ័រព្យួរដកដំឡូងមីរបស់ គាត់គាត់ក៏ប្តឹងប៉ូលិសនៅអធិ- ការស្រុកចុះទៅ​ឃាត់បាន​គោ យន្តកន្ត្រៃ ០១ គ្រឿង និងអ្នក  រើសដំឡូងមីជាច្រើននាក់ ហើយនៅពេលនោះលោកបាន សាកសួរពួកគេ​បាន​ប្រាប់ថាគឺឈ្មោះ ពិន វណ្ណ ហៅប្រុស និង  ឈ្មោះ ម៉ៅ សាវី ជាមេការធ្វើ ការឱ្យឧកញ៉ាបានបញ្ជារឱ្យពួក គាត់ទៅ​ដក​ដំឡូងគាត់យក ដោយសេរីដោយអាងថា លោក ឧកញ៉ា សេង ឈុនឡេង និង លោកជំទាវអត់ក្រឹត្យនៅពី​ក្រោយ​ខ្នងឱ្យដកដំឡូងមីយក តាមចិត្តថែមទាំងយកត្រាក់ទ័រ ទៅព្យួរយកអស់ពីចំការដោយ សំអាងថា​ជាបទ​បញ្ជា​របស់ លោកអភិបាលស្រុក យឹមឡាំង  និងកូនប្រសារជាមន្ត្រីប៉ូលីស ។

អ្នកទាំងពីរនាក់ឪពុកនិង កូនប្រសារនេះក៏បានបោះពាក្យ សម្តីថា មិនខ្លាចអ្នកណាទាំង អស់សូម្បីតែឯកឧត្តម អ៊ី ឈាន  ជាអភិបាលនៃគណៈអភិបាល ខេត្តមានឋានជាឧត្តមសេនីយ៍ ផ្កាយមាស ៤ ក៏លោកមិនខ្លាច ដែរ ។

ប្រភពពីប្រជាពលរដ្ឋបាន  ឱ្យដឹងថា លោក យឹម ឡាំង អភិបាលស្រុកសាលាក្រៅអាង អំណាចដើរចង្អុល​លក់ដី​គេ​ឯង  ដោយមិនខ្វល់ថា ដីនោះជា  របស់អ្នកណាឡើយថែមទាំង ឃុបឃិតជាមួយលោក សែម  សុខន មន្ត្រីសុរិយោ​ដី​ស្រុក  សាលាក្រៅលួចធ្វើឯកសារកាន់ កាប់ថ្មីដោយចុះវាស់វែងស្ងាត់ៗ មិនឱ្យម្ចាស់ដីដឹងឡើយ ។

ហេតុការណ៍ដែលធ្វើឱ្យ  ម្ចាស់ដីដឹងថា មានគេវាស់ដី  របស់គាត់លក់នោះ គឺខណៈ  ពេលដែលឃើញគេចុះ​យក​ត្រាក់  ទ័រ ភ្ជួរដី កាលពីដើមខែមីនា  ឆ្នាំ២០១៤ នេះដីចំការរបស់ គាត់ស្ថិតក្នុងភូមិអន្ទងរក្សា ឃុំ ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន ។ ការរំលោភយក ដីរបស់ប្រជាពលរដ្ឋពីសំណាក់ លោកអភិបាលស្រុក យឹម ឡាំង  នេះ​បានបង្ហាញឱ្យឃើញយ៉ាង ច្បាស់ថា អភិបាលស្រុករូបនេះ  ពិតជាពុំខ្លបខ្លាចអំណាចឯកឧត្តម  អ៊ី ឈាន អភិបាល​ខេត្តប៉ៃលិន  សូម្បីបន្តិចបន្តួចក៏មិនមានដែរ។

លោក សំ កូលីន បាន  បញ្ជាក់ថាទាក់ទងនឹងបញ្ហានេះ លោក សែម សុខន មន្ត្រីសូរិ-  យោដីស្រុកសាលាក្រៅ ដែលទើបនឹងឡើងកាន់តំណែងថ្មី បាននិយាយបដិសេធន៍មិនទទួល ស្គាល់ឯកសារ កាន់កាប់ដីចាស់  ឬប្លង់ចាស់ ព្រមទាំងបញ្ជាឱ្យ  កូនចៅចុះវាស់វែងរាល់ថ្ងៃដោយ  មិនខ្លាចប៉ះពាល់លើដីកម្មសិទ្ធិ អ្នកណាឡើយ ។

ទាំងអភិ​បាល ស្រុកនិងមន្ត្រីសុរិយោដីស្រុក សាលាក្រៅដែលទើបនឹងឡើង កាន់អំណាចថ្មីនេះបានបដិសេធ លិខិតកាន់​កាប់​ដីធ្លីដែលមន្ទីរ សុរិយោដីបានធ្វើកន្លងមក ហើយបានឃុបឃិតគ្នាដើរ ចង្អុលវាស់វែងដីជាកម្មសិទ្ធិ របស់ប្រជា​ពល​រដ្ឋយកទៅលក់ ឱ្យឧកញ៉ា សេង ឈុនឡេង និង ជំទាវអត់ក្រឹត្យ ។

ដោយសារ តែមានតម្រូវការពីឧកញ៉ាសេង  ឈុនឡេង ដែលរស់នៅភូមិអូរ រអិល សង្កាត់ស្ទឹងកាច់ ខេត្ត  ប៉ៃលិននេះហើយទើបធ្វើឱ្យ លោក យឹម ឡាំង អភិ​បាល ស្រុកសាលាក្រៅ និងលោក  សែម សុខន មន្ត្រីសុរិយោដី  ស្រុកសាលាក្រៅរួមទាំងកូន  ប្រសាររបស់លោក យឹម ឡាំង  ជាប៉ូលិសទៀតនោះបានសម គំនិតគ្នារំលោភយកដីប្រជាពល រដ្ឋទាំងបំពានលក់ទៅឱ្យឧកញ៉ា  និង​ជំទាវ​​អត់ក្រឹត្យទាំងពីររូប នោះ  ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1635ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន1822ដង ដីលក់   អាន1916ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1659ដង ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់...    អាន2198ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1792ដង លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្...    អាន1607ដង បាក់ស្រុតផ្ទះប្រជាពលរដ្ឋបីខ្នងទាំងកណ្តាលយប់    អាន1814ដង បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ   អាន12122ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1707ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7445នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73523នាក់
ខែនេះ    821314នាក់
ឆ្នាំនេះ   3565618នាក់
សរុប   57164514នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:24