គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់

ដោយៈ មណ្ឌលគិរី ថ្ងៃទី 17 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 11:56 នាទី ចំនួនអានៈ 1545

ក្រុម​គយ​ចល័ត​ខេត្ដមណ្ឌលគិរី​បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​អង្គភាព​របស់​ខ្លួន​ ខណៈ​ប្រើប្រាស់​រថយន្ដ​អង្គភាព​ម៉ា​កវី​ហ្គោ​១​បាំង​កន្លះ​ ពណ៌​ទឹកប្រាក់​ ដាក់​សឺ​រ៉ែ​ន​ សម្រាប់​ បង្ក្រាប​បទល្មើស​រត់ពន្ធ​ ប៉ុន្ដែ​ពួក​គេ​បាន​យក​រថយន្ដ​ទាំងនេះ​ជា​រូបភាព​គំរាម​ឈ្មួញ​ ឱ្យ​បង់លុយ​ស្របច្បាប់​ល្បី​ពេញ​ខេត្ដមណ្ឌលគិរី​ ។​

​បងប្អូន​អ្នក​លក់ដូរ​ទំនិញ​ចាប់ហួយ​បាន​លើក​ឡើង​ថា​ កន្លង​ទៅ​ សមត្ថកិច្ច​ ក៏​ដូច​ ជាម​ន្ដ្រី​គយ​នៅ​តាម​បណ្ដា​ច្រក​ ដូច​ជា​ច្រក​ដាក់​ដាំ​ ជាដើម​ តែងតែ​មានការ​យោគ​ យល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​នាំ​ទំនិញ​ដ៏​តិចតួច​យក​មក​លក់​ និង​ចែកចាយ​ក្នុង​ខេត្ដ​  ប៉ុន្ដែ​មួយ​រយៈ​នេះ​ បែរជា​លេចមុខ​ក្រុម​គយ​ចល័ត​បាន​ធ្វើ​សកម្មភាព​កាក់​រថយន្ដ​ ដឹក​ទំនិញ​របស់​ប្រជាពលរដ្ឋ​ បង្ខំ​ឱ្យ​បង់ប្រាក់​ ដោយ​គំរាម​ចាប់​ប្រគល់​ឱ្យ​ថ្នាក់លើ​ ហើយ​ឈ្មួញ​មួយ​ចំនួន​ចេះ​តែ​មានការ​ភ័យ​ខ្លាច​ ក៏​បង្ខំចិត្ដ​បង់ប្រាក់​តាម​ការ​ទាម​ ទារ​របស់​ក្រុម​គយ​ចល័ត​នេះ​ ។​

​ឈ្មួញ​មួយ​រូប​បាន​បង្ហើប​ថា​ ទំនិញ​របស់​គាត់​បាន​ដាក់​មក​ពី​ច្រក​ដាក់​ដាំ​បង់ពន្ធ​ ត្រឹមត្រូវ​ ប៉ុន្ដែ​ក្រុម​គយ​ចល័ត​ដែល​ប្រើ​ឡាន​វី​ហ្គោ​ដាក់​សឺ​រ៉ែ​ន​ ចាប់​រថយន្ដ​របស់​ គាត់​យក​ទៅ​រក្សា​ទុក​អស់​មួយ​យប់​ ហើយ​តម្រូវ​ឱ្យ​បង់ប្រាក់​ចំនួន​១.០០០​ដុល្លារ​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ បើ​មិន​ព្រម​បង់​ត្រូវ​ប្រគល់​រថយន្ដ​និង​ទំនិញ​ទាំងនេះ​ទៅ​ ថ្នាក់លើ​ ដូច្នេះ​ ពួក​គាត់​ចេះ​តែ​ភ័យ​ខ្លាច​ពី​បញ្ហា​ការ​បង់ពន្ធ​នេះ​ ក៏​អង្វរ​ក្រុម​គយ​ ចល័ត​ឱ្យ​ចុះ​មក​ត្រឹម​៧០០​ដុល្លារ​ ។​
​ឈ្មួញ​បាន​លើក​ឡើង​ថា​ ប្រសិនបើ​ក្រុម​គយ​ចល័ត​ចុះ​មក​បង្ក្រាប​ទំនិញរត់ពន្ធ​ ប្រមូល​ពន្ធ​ជូន​រដ្ឋ​ ពួក​គាត់​គាំទ្រ​ តែបើ​មក​ធ្វើ​សកម្មភាព​ឃាត់​រថយន្ដ​ដឹក​ទំនិញ​បង្ខំ​ ឱ្យ​បង់ប្រាក់​តាម​ការ​ទាមទារ​របស់​ខ្លួន​នេះ​ គឺជា​អំពើ​ខុសច្បាប់​ ពុក​រលួយ​ ផ្ទុយ​ពី​ គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​សមត្ថកិច្ច​នៅ​តាម​បណ្ដា​ច្រក​ ក៏​ដូច​ជា​ក្នុង​ខេត្ដមណ្ឌលគិរី​ ព្រួយបារម្ភ​ផង​ដែរ​ពី​  ការ​បញ្ចេញ​ប្រតិកម្ម​ពី​ក្រុម​ឈ្មួញ​ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រកស៊ី​ដឹក​ទំនិញ​លក់ដូរ​ ក្នុង​ខេត្ដ​បន្ដិចបន្ដួច​ រង​នូវ​ការ​គាបសង្កត់​ពី​ក្រុម​គយ​ចល័ត​ ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ ជះ​ ឥទ្ធិពល​អាក្រក់​ប៉ះពាល់​ដល់​អាជ្ញាធរ​ ក៏​ដូច​ជា​ថ្នាក់លើ​ ។​

​ក្រុម​គយ​ចល័ត​ប្រចាំការ​នៅ​ខេត្ដមណ្ឌលគិរី​ ក្នុង​មួយ​ថ្ងៃៗ​ប្រមាញ់​រថយន្ដ​ដឹក​ ទំនិញ​របស់​ប្រជាពលរដ្ឋ​ស្របច្បាប់​ គំរាម​ឱ្យ​បង់ប្រាក់​ ដោយ​ចោទប្រកាន់​ថា​ ពួក​ គាត់​បង្កប់​នូវ​ទំនិញគេចពន្ធ​ ប៉ុន្ដែ​រាល់​ទំនិញ​ ដូច​ជា​ប្រេង​គេចពន្ធ​ ឬ​ក៏​ទំនិញ​ផ្សេង​ ទៀត​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​ខុសច្បាប់​ បែរជា​ពុំ​ហ៊ាន​ប៉ះពាល់​ ខណៈ​ខ្លាច​អំណាច​អ្នក​ នៅ​ពីក្រោយ​ឈ្មួញ​ ឬ​ក្រុម​គយ​ចល័ត​ទាំងនេះ​បាន​ទទួល​លាភសក្ការៈ​នោះ​ ។​

​ឈ្មួញ​បាន​លើក​ឡើង​ថា​ រាល់ថ្ងៃ​ក្រុម​គយ​ចល័ត​បង្ខំ​ឱ្យ​បង់លុយ​តាម​ក្បាល​ឡាន​ ម្ដងៗ​លើស​ពី​ចំណូល​របស់​ពួក​គាត់​ដែល​លក់​សន្សំ​ប្រាក់​ដោយ​ក្ដី​លំបាក​នោះ​យ៉ាង​ ច្រើន​លើសលប់​ ដូច្នេះ​ មេត្ដា​ថ្នាក់ដឹកនាំ​ និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ មេត្ដា​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ទ​ង្វើ​មិន​ស្របច្បាប់​ អំពើ​ពុក​រលួយ​របស់​ក្រុម​ គយ​ចល័ត​ដែល​កំពុង​ធ្វើ​សកម្មភាព​គាបសង្កត់​អ្នករក​ស៊ីក្នុង​ខេត្ដមណ្ឌលគិរី​យ៉ាង​ធ្ងន់ធ្ងរ​នេះ​ផង​ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន1420ដង បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ   អាន1754ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2534ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1726ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1923ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1700ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1571ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1573ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1788ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1966ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10852នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76930នាក់
ខែនេះ    824721នាក់
ឆ្នាំនេះ   3569025នាក់
សរុប   57167921នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:42