បើយើងសង្កេតតាមដានមើលអោយបានដិតដល់អំពីជីវភាព និងជីវិតរបស់ប្រជាជនខ្មែរតាំងពីយូរលុងណាស់មកហើយ រហូតមកទល់កំលុងប្រហែលជាង១០ឆ្នាំមុននោះ គេឃើញថា ប្រជាជនខ្មែរមានសុខភាពល្អ មានអាយុវែង រហូតដល់ទៅជាង១រយឆ្នាំក៏មាន ដោយពួកគាត់បរិភោគអាហារដែលគ្មានជាតិគីមី គឺបរិភោគតែអាហារធម្មជាតិដូចជា ត្រីធម្មជាតិ សាច់ជ្រូកសាច់គោក្នុងស្រុក បន្លែធម្មជាតិ ដែលពលរដ្ឋខ្មែរដាំដុះដោយប្រើជីធម្មជាតិ មិនមានម្ហូបអាហារខូចគុណភាព ឬប្រើជាតិគីមីច្រើននាំចូលពីប្រទេសជិតខាងដូចសពថ្ងៃនោះទេ។
ដោយសាកត្តាច្បាប់ធូរលុងធ្វើអោយមន្រ្តីថ្នាក់ក្រោមមិនគោរពច្បាប់ នាំអោយប្រទេសជាតិមានអំពើពុករលួយស៊ីសំណូកសូកប៉ាន់ ធ្វើអោយក្រុមឈ្មួញទុច្ចរិតឃុបឃិតជាមួយសមត្ថកិច្ចជំនាញ លួចបើកដៃអោយឈ្មួញនាំទំនិញខុសច្បាប់ ទំនិញខូចគុណភាពចូលស្រុកខ្មែរទាំងថ្ងៃទាំងយប់ ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ ហើយមន្រ្តីទាំងនោះទទួលសំណូក ដាក់ហោប៉ៅផ្ទាល់ខ្លួន បើទោះជាមន្រ្តីខិលខូចទាំងនោះដឹងថា ផលិតផលដែលនាំចូលទាំងនោះអាចធ្វើអោយខ្មែរអាយុខ្លីក៏ដោយ។
បើយោងតាមបណ្តាញសង្គម សារព័ត៌មានក្នុងស្រុក និងគេហទំព័រក្នុងស្រុកមួយចំនួនបានចុះផ្សាយកន្លងទៅនោះសបញ្ជាក់អោយឃើញថា ទឹកស៊ុបគុយទាវ ដែលដាក់ក្នុងប៊ីដុងនាំចូលពីស្រុកយួនយកមកលក់ចែកចាយអោយពលរដ្ឋខ្មែរ ហាក់កំពុងតែកើនឡើងទ្វេរដងជារៀងរាល់ថ្ងៃ តែគេមិនឃើញមានអស់លោកមន្រ្តីជំនាញ ឬខាងក្រសួងសុខាភិបាល មន្ទីសុខាភិបាល ចុះត្រូតពិនិត្យពីគុណភាព ឬសារធាតុផ្សំអោយបានត្រឹមត្រូវនោះទេ។
ប្រជាពលរដ្ឋមួយចំនួនបានចោទថា ដោយសារតែមានការនាំចូលទំនិញប្រើជាតិគីមី ទំនិញខូចគុណភាពពីបរទេសចូលស្រុកនេះហើយ ទើបធ្វើអោយប្រជារាស្រ្តខ្មែរបច្ចុប្បន្នកើតជំងឺ ឈឺក្រពេះ រលាកពោះវៀន រលាកតម្រងនោម លើសឈាម ទឹកនោមផ្អែម ខ្លាញក្នុងសរសៃឈាម ខ្លាញ់ក្នុងបេះដូង។ល។
តាមប្រភពព័ត៌មានពីពលរដ្ឋនៅក្រុងសៀមរាបបានអោយដឹងថា អ្នកនាំចូលនិងចែកចាយទឹកស៊ុបយួនក្នុងខេត្តសៀមរាបហាក់គ្មានការភ្ញាក់ផ្អើល គ្មានការកោដញញើតអ្វីទាំងអស់ ដោយពួកគេដឹកជញ្ជួនទឹកស៊ុបខាងទាំងនោះចែកចាយតាមហាងដោយសេរី ហើយដោយចំហ។
អ្នកស្រលាញ់សុខភាពនៅខេត្តសៀមរាបសូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់មុនចូលពិសាអាហារតាមហាងមេត្តាស៊ើបអង្កេតអោយច្បាស់ថា ហាងនោះប្រើទឹកស៊ុបដែលចំអិនខ្លួនឯង ឬទិញទឹកស៊ុបដែលនាំចូលពីស្រុកយួន បើម្បីការពារសុខភាពអោយបានល្អ។
អាជ្ញាធរខេត្តសៀមរាបគួរណាស់តែមានវិធានការទប់ស្កាត់ការនាំទឹកស៊ុបពីយួនយកមកលក់ចែកចាយក្នុងខេត្តនេះអោយបាន មិនគួរស្រងំស្ងៀមដូចសពថ្ងៃនេះទេ។ ឬមួយទឹកស៊ុបដែលនាំចូលនោះបានផ្តល់ផលប្រយោជ និងលាភសការៈ ដល់ថ្នាក់ដឹកនាំខេត្តដែរ បានជាអត់មានកម្រើកខ្លួនអីបន្តិចសោះ?៕ដោយ៖ ផ្លុង-រ៉េត
ថ្ងៃនេះ | 219 | នាក់ |
ម្សិលមិញ | 12560 | នាក់ |
សប្ដាហ៍នេះ | 36063 | នាក់ |
ខែនេះ | 46717 | នាក់ |
ឆ្នាំនេះ | 3944949 | នាក់ |
សរុប | 53304875 | នាក់ |
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:29 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net