លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 24 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 2468

ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្ត​ព្រះ​វិ​ហារ​ឆ្លង​កាត់​ស្រុក​ស្រ​យ៉ង់​ និង​ស្រុក​ស្វាយលើ​​សំដៅ​មក​ខេត្ត​សៀម​រាប​ ​ដូច​គេ​ហែ​កឋិន​ទានទាំង​ថ្ងៃទាំង​យប់​ តែ​ពុំ​មាន​មន្រ្តី​ជំ​នាញ​ណា​ចេញ​មុខ​បង្ក្រាប​ទៅ​តាម​ផ្លូវ​ច្បាប់​នោះទេ តែ​បែជា​ត្រូវ​បាន​អ្នក​រក​ស៊ី​ប្រាប់​ថា ពួកគេ​បាន​បង់​លុយក្រោម​តុ​​អោយ​ក្រុម​មន្រ្តី​ជំ​នាញ​តាម​ដងផ្លូវ​​អស់​ហើយ ទើប​អាច​ដឹក​ឈើ​ឆ្លងកាត់​បាន​យ៉ាង​រលូន​​ដូច្នេះ។

តាម​ប្រ​ភព​ព័ត៌​មាន​ច្បាស់ការ​បាន​​អោយ​ដឹង​​ថា ជា​រៀង​រាល់​ថ្ងៃមាន​រថ​យន្ត​សាន់យ៉ុង​ប្រ​ហែល​១០គ្រឿង រថ​យន្ត​កាមរីប្រហែល​៥គ្រឿង រថ​យន្ត​ធួរីសប្រហែល​៣គ្រឿង គោយន្ត​កន្រ្តៃប្រ​ហែល​២០គ្រឿង និង​រទេះគោរាប់​សិប​រទេះបាន​ដឹក​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់​ស្រុក​ស្រ​យ៉ង់​ និង​ស្រុក​ស្វាយ​លើ​ ស្ថិត​ក្នុង​ខេត្ត​សៀម​រាប​ ដោយ​ឆ្លង​កាត់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ ដែល​ត្រូវ​បាន​គេ​ស្គាត់​ថា នាយ​សង្កាត់​ឈ្មោះ យ៉ាន់ស៊ីវ័ត​ ដែល​ជា​អ្នក​គ្រប់​គ្រង​នៅ​ទី​នោះ បាន​បើ​កភ្លើង​ខៀវ​អោយ​ឈ្មួញ​ដឹក​ជញ្ជួន​ឈើ​ឆ្លងកាត់​ដោយ​រលូន​មិន​មាន​ការ​បង្រ្កាប​នោះទេ ដែល​ទង្វើ​អសកម្ម​ទាំងនេះ​​ធ្វើ​អោយ​មហាជន​សង្ស័យ​ថា លោក​យ៉ានស៊ីវ័ត​ កំពុង​តែ​ប្រ​ព្រឹត្ត​អំពើ​ពុករលួយ​ដែល​ផ្ទុយ​ពី​ច្បាប់​បាន​កំណត់ និង​ផ្ទុយ​ពី​ទួនាទី​របស់​ខ្លួន​ដែល​ជា​មន្រ្តី​ជំ​នាញ​របស់​ស្ថាប័ណ​រដ្ឋ​។

ឆ្លៀត​ពេល​ថ្នាក់​ដឹក​នាំ​កំ​ពូល​កំពុង​មមាញឹក​ក្នុង​ការ​ដឹក​នាំ​ប្រ​ទេស​ជាតិ ឯមន្ត្រីលេម​លើម​​ក្រោម​ឱវាត​ក៏​កំពុង​តែ​មមាញឹក​ក្នុង​ការ​ឃុបឃិត​ជា​មួយ​ក្រុម​ឈ្មួញ​ទុច្ចរិត​រក​ស៊ី​ដឹក​ឈើ​បំ ផ្លាញ​ជាតិ ដើម្បី​ប្រ​មូល​ផល​ប្រ​យោជដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន ដែល​ជា​កត្តា​នាំ​មក​នូវ​គ្រោះ​មហន្ត​រាយ​ដល់​សង្គម​ជាតិ នាំការ​លិច​លង់ និង​ហិន​ហោច​ព្រៃ​ឈើ​អស់​ពី​កម្ពុជា តែ​មិន​មាន​ថវិការ​ចូល​រដ្ឋ​ដើម្បី​កសាង​ប្រ​ទេសជាតិ​អោយ​រី​ក​ចំ​រើន​នោះទេ។

ក្រុម​​ប្រ​ជា​ពល​រដ្ឋ​បាន​រិះគន់ថា នេះ មិន​អាច​បន្ទោស​ទៅ​លើ​មន្រ្តី​ជំ​នាញ​ដែល​នៅ​ប្រ​ចាំ​ការ​តាម​ដង​ផ្លូវ​ទាំង​ស្រុង​​បាន​ទេ ព្រោះ​ពាក្យស្លោក​មួយ​បាន​ពោល​ថា ”មាន់​វា​ពង​នៅ​ស្រែណា​ វាច្បាស់​ជាស៊ី​ស្រូវ​នោះ​ជា​មិន​ខាន“ តែ​អ្វី​ដែល​គួរ​បន្ទោស​នោះគឺ​លោក ទា-គឹម​សុទ្ធ​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ ដែល​ជា​ថ្នាក់​ដឹក​នាំ​របស់​លោក​ យ៉ាន់ស៊ីវ័ត គួរតែ​នែនាំ​កួន​ចៅ​ក្រោម​ឱវាត​អោយ​គោរព​ទួនាទីអោយ​បាន​ត្រឹម​ត្រូវ មិន​គួរ​មាន​ការ​ធូរលុង​​ ឬ​គេ​ហៅ​ថា ហៃអើៗ ដូច​អាជ័យ​ធ្លាក់ទឹក​នោះទេ។ ពល​រដ្ឋ​បន្ត​ថា លោក​ទាគឹមសុទ្ធ ហាក់​បើ​កភ្នែក​ម្ខាង​បិទ​ភ្នែកម្ខាង ទុក​ឱកាស​អោយ​ក្រុម​មន្ត្រី​លេម​លើម​ក្រោម​ឱវាត​ឆ្លៀត​ឱកាសប្រ​មូល​លុយពី​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ទៅ​វិញ។​

ពលរដ្ឋ​ខេត្ត​សៀម​រាប​បាន​ធ្វើ​ការ​អង្វ​យ៉ាង​ទទួច​ទៅ​លោក ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ និង​លោក ឃឹមប៊ុន​សុង អភិបាល​ខេត្ត​មេត្តា​ធ្វើ​ការ​ត្រួត​ពិនិត្យ​សា​ឡើង​វិញនូវ​ទង្វើ​អសកម្ម​របស់​លោក យ៉ាន់​ស៊ី​វ័ត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយលើ ដែល​កំ​ពុង​តែ​បើ​ដៃ​អោយ​ក្រុម​ឈ្មួញ​សំរុក​ដឹក​ឈើ​ខុស​ច្បាប់​តាម​ដង​ផ្លូវ​ខាងលើ​យ៉ាង​អាណាធិប្ប​តេយ្យ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ទាល់តែសោះ។

អ្នកយក​ព័ត៌មាន​យើង​ពុំអាច​សុំការ​បំភ្លឺពី​លោក យ៉ាន់ស៊ីវ័ត​ បានទេនៅ​ព្រឹក​ថ្ងៃដដែលនេះ ព្រោះ​ទូរ​ស័ព្ទមិន​ចូល៕ ដោយ​៖ ផ្លុង-រ៉េត

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1860ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1569ដង ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន   អាន296ដង រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប   អាន2402ដង សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1652ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន2033ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2363ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន1872ដង តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្ត?...    អាន1487ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន2203ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      23186នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    61989នាក់
ខែនេះ    809780នាក់
ឆ្នាំនេះ   3554084នាក់
សរុប   57152980នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 20:42