ស្រ្តីជនជាតិថៃម្នាក់ត្រូវបានបុរស់ជនជាតិខ្មែរ ឆ្លងដែនទៅឆក់ខ្សែក នៅវេលាម៉ោង៨:២៥នាទី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចផ្សារថៃ ស្ថិតនៅភូមិសូន្យសាន ឃុំតាប់ថៃ ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដែលឈមនឹងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បើយោងតាមប្រភពព័ត៌មានពីនគរបាលការពារព្រំដែនគោកលេខ៨០៧ ដែលឈរជើងនៅស្រុកថ្មពួក បានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យដែលត្រូវតម្រួតថៃចាប់ឃាត់ខ្លួនឈ្មោះ សំរិទ្ធ សុជា អាយុ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរអណ្តូង សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។សមត្ថកិច្ចបានបន្តឲ្យដឹងថា ជនសង្ស័យបានចូលធ្វើសកម្មភាពឆក់ខ្សែកនៅផ្សារថៃ ស្ថិតនៅចំណុចខាងលើ ដែលក្រុមអាជីវករគេបើកលក់ដូរនៅថ្ងៃសៅរ៍ និងអាទិត្យ ហើយមានប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋថៃជាច្រើននាក់ចូលទៅទិញឥវ៉ាន់នៅទីនោះផងដែរ។ សមត្ថកិច្ចបន្ថែមថា ជនសង្ស័យខាងលើ ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ខ្សែកប្រជាពលរដ្ឋខ្មែរ និងថៃ នៅក្នុងផ្សារថៃ ចំនួន៣ ទៅ៤លើកមកហើយ រាល់ពេលធ្វើសកម្មភាពនោះ ពុំត្រូវបានគេចាប់ឃាត់ខ្លួននោះទេ ទើបតែលើកចុងក្រោយនេះ ក៏ត្រូវបានតម្រួតថៃ ចាប់ឃាត់ខ្លួនបានតែម្តង។
ក្រោយពីធ្វើការឃាត់ខ្លួន ជនស្ស័យឈ្មោះ សំរិទ្ធ សុជា ត្រូវបានសមត្ថកិច្ចថៃបញ្ជូនទៅកាន់ខេត្តស្រះកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់នៅក្នុងប្រទេសថៃដោយរលួនបាត់ទៅហើយ៕
ថ្ងៃនេះ | 6579 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 35138 | នាក់ |
ខែនេះ | 182766 | នាក់ |
ឆ្នាំនេះ | 3765426 | នាក់ |
សរុប | 53125352 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 20:49 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net