ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើអោយយុវជនម្នាក់សម្រេចចិត្តសម្លាប់ខ្លួន ដែលសាសពជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់ ដោយមានចំណងខ្សែគោចងកនៅលើដើមព្រីងខាងក្រោយផ្ទះប្រមាណ១៥ម៉ែត្រ ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិនិងសមត្ថកិច្ច ចុះទៅត្រួតពិនិត្យសពនៅកន្លែងកើតហេតុភ្លាមៗផងដែរ។
ការធ្វើអត្តឃាត្តខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃចុងសប្តាហ៍កន្លងទៅ នៅចំណុចភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សពយុវជនរូបនោះ ត្រូវបានគេស្គាល់ឈ្មោះ ហាប់ ង៉ា អាយុ២១ឆ្នាំ ប្រកបមុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិចក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជុំវិញនៃហេតុការណ៍ខាងលើ លោកអនុសេនីយ៍ឯក សារ៉េត វិសេត អធិការរងទទួលការងារព្រហ្មទណ្ឌស្រុកភ្នំព្រឹក បានប្រាប់ឲ្យដឹងថា សាកសពយុវជនឈ្មោះ ហាប់ ង៉ា សមត្ថកិច្ចជំនាញចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ គឺនៅលើដងខ្លួនសពពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ ពោល គឺយុវជនរូបនោះ ពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងប្រាកដមែន។
លោកអធិការរង បានបន្តឲ្យដឹងថា ពាក់ព័ន្ធការធ្វើអត្តឃាតនេះ បើតាមសមត្ថកិច្ចស្រាវជ្រាវ និងសាកសួរព័ត៌មានពីសំណាក់ក្រុមគ្រួសារសព សមត្ថកិច្ចសន្និដ្ឋានជាបឋម គឺយុវជនឈ្មោះ ហាប់ ង៉ា ចងកសម្លាប់ខ្លួនទៅតាមសង្សាររបស់គេ ដែលទើបតែបានស្លាប់ចោលនៅរាជធានីភ្នំពេញ កាលពីកន្លងទៅថ្មីៗនេះ ហើយការស្លាប់របស់សង្សារនោះ គេនៅពុំទាន់ដឹងច្បាស់ថា ស្លាប់ដោយមូលហេតុអ្វីនោះទេ។
ក្រុមគ្រួសារសពបញ្ជាក់ឲ្យសមត្ថកិច្ចដឹងទៀតថា រវាងសង្សារស្រី និងយុវជនរងគ្រោះ គឺពួកគេស្គាល់ និងស្រឡាញ់គ្នា នៅពេលដែលធ្វើការងារជាមួយគ្នានៅភ្នំពេញ។ លុះក្រោយពីទទួលដំណឹងថា សង្សាររបស់ខ្លួនស្លាប់នៅរាជធានីភ្នំពេញរួចមក ចាប់តាំងពីពេលនោះធ្វើឲ្យយុវជនខាងលើ មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ហើយកន្លងមកគេធ្លាប់ប៉ងធ្វើអត្តឃាតចងកសម្លាប់ខ្លួនម្តងរួចមកហើយ ប៉ុន្តែត្រូវបានក្រុមគ្រួសារជួយសង្គ្រោះទាន់ពេលវេលា តែលើកក្រោយនេះ ទើបយុវជនរងគ្រោះធ្វើអត្តឃាតចងសម្លាប់ខ្លួនបានសម្រេច ដោយគ្មាននរណាដឹងនោះឡើយ។
ករណីចងកសម្លាប់ខ្លួនតាមសង្សានេះ ត្រូវបានមតិមហាជនរិះគន់ថា សម័យនេះទៅហើយនៅមានមនុស្សដែលមិនចេះពិចារណាទៅចងកសម្លាប់ខ្លួនតាមស្រីស្នេហ៍ទៀត អំពើអត្តឃាតនេះមជ្ឈដ្ឋានទូទៅគេមិនគាំទ្រទេ។ ពលរដ្ឋក៏សូមអំពាវនាវដល់យុវជន យុវនាទី ដទៃទៀតកុំយកតម្រាប់តាមព្រោះនេះមិនមែនជាជម្រើសដ៏ល្អសំរាប់មនុស្សលោកទេ ខ្វះអីប្រុសពេញដីស្រីពេញនរគ បើនាងលាចាកលោកនេះទៅហើយ អ្នកគួរតែធ្វើបុណ្យឧទ្ទិសកុសលជូននាងអោយនាងបានទៅកាន់សុគតិភពចុះ ឯយើងជាយុវជន ជាទំពាំងស្នងឬស្សី គួរខិតខំកែខៃជីវិតអោយប្រសើ កាពារជាតិមាតុភូមិ កសាងស្នដៃទើបវាជាយុវជនល្អ ជាប្រជាជនល្អ ជាកូនល្អក្នុងក្រុមគ្រួសារ៕
ថ្ងៃនេះ | 7072 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 35631 | នាក់ |
ខែនេះ | 183259 | នាក់ |
ឆ្នាំនេះ | 3765919 | នាក់ |
សរុប | 53125845 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 21:20 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net