គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង

ដោយៈ រ៉េត ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 20 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 12:32 នាទី ចំនួនអានៈ 2029

ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដាក់​តម្កល់​អដ្ឋិធាតុ​អ្នកស្នេហាជាតិ​គ្រា​ដែល​រាល់​ការឯកភាព​លក់ដូរ ឬ​វិនិយោគ​នោះ គឺ​អាស្រ័យ​លើ​តែ​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រោះ វា​ជា​របស់​គាត់។

​លោក​និយាយ​បែបនេះ នៅ​ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​សួរ​និង​សម្តែង​ការសោកស្តាយ ចំពោះ​ការបាត់បង់​ដី និង​ស្តូប​តម្កល់​អដ្ឋិធាតុ​អ្នកស្នេហាជាតិ នៃ​អតីត​រណសិរ្ស រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (KP)​បង្កើតឡើង​អំឡុង ឆ្នាំ​១៩៩០ និង​មាន​អដ្ឋិធាតុ ១១​នាក់ រួម​ទាំង​របស់​លោក លឿង ស៊ី​ណាក់ ហៅ តា​ម៉ាំង ផង ត្រូវ​អាជ្ញាធរ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ វាយ​កម្ទេចចោល ហើយ​លក់​ដី​ទីនោះ​ទៅ​ឲ្យ​ឈ្មួញ ក្រោមរូបភាព​វិនិយោគ ហើយ​នឹង​ទុក​ដី​ខ្លះ សម្រាប់​ចែក​គ្នា តាម រូបភាព​ទន្សោង​គោព្រៃ ។ 

​លោក សៀង ហៃ អាជីវករ និង​ជា​អ្នកវិនិយោគ​ម្នាក់​ក្នុង​ស្រុក និយាយ​ប្រាប់​ថា ដី​ស្តូប​នេះ ត្រូវបាន​គេ​រត់​ការលក់ តាំងពី​មុន​បោះឆ្នោត​សកល ខែកក្កដា មកម្ល៉េះ តែ​បាន​ជាប់គាំង ដោយសារ​ខ្វះ​ដៃគូ​វិនិយោគ ក្នុង​ការ​រត់​ការ​នេះ​គេ​ឃើញ​លោក តួ ធា​នទឺ ដែល​ជា​ទីប្រឹក្សា​ផ្ទាល់ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល បាន​ខ្នះខ្នែង​ជាងគេ និង​បាន​យក​គ្រឿងចក្រ​ដឹក​ដី ចាក់​លើ​ដី​បរិវេណ​ស្តូប​នោះ ។

ដី​នេះ​មាន​ទំហំ​ជិត ២០.០០០ ម៉ែត្រក្រឡា​ហើយ ក្នុង​នោះ​ដី​សាលាឃុំ និង​ប៉ុស្តិ៍នគរបាល​ឃុំ​ទំហំ ៧៨ ម៉ែត្រ​គុណ ៣៨ ម៉ែត្រ ដែល​ស្ថិតនៅ​ជាប់​បរិវេណ​ស្តូប ក៏​ត្រូវ​ដោះដូរ​ទៅ​ទីតាំង​ថ្មី​ដែរ នៅជាប់​ផ្លូវ​ទៅ​ច្រក​បឹង​ត្រកួន ក្នុង​ភូមិ​អណ្តូង​ខ្លុង​ទំហំ ៥០​ម៉ែត្រ គុណ ១០០​ម៉ែត្រ ។ ឯ​អដ្ឋិធាតុ​អ្នកតស៊ូ ក្នុង​បូជនីយដ្ឋាន អ្នក​ស្នេហា ជាតិ ត្រូវបាន​ធ្វើ​កិច្ច​ជាមួយ​ព្រះសង្ឃ នាំយក​ទៅ​កាន់​ចេតិយ សង់​ថ្មី​ក្នុង​វត្ត​ផ្សារ​ថ្មី​រួចរាល់ ហើយ​កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៤​។ 

​យោងតាម​ប្រភព​ព័ត៌មាន​ចុងក្រោយ គឺ​លោក ហង្ស ស៊ីផា ជា​ជំនួយការ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានទទួល សិទ្ធិ​ដឹកនាំ អនុវត្ត​គម្រោង​នេះ ព្រោះ​លោក​អាច​គៀងគរ​ទុន​មក​អភិវឌ្ឍន៍​បាន ។ 

ប្រជាពលរដ្ឋ ក្នុង​ស្រុក​ថ្មពួក បានធ្វើ ការស្នើសុំ ដល់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ជា​ប្រមុខ​សូម​រក្សាទុក បូជនីយដ្ឋាន (​ស្តូប​) នេះ ឲ្យ ស្ថិតនៅ ដដែល ព្រោះថា បើ​ដាក់​វិនិយោគ គឺ​បាន​ប្រយោជន៍​តែ​ថ្នាក់​នាំ​កំពូលៗ​តែប៉ុណ្ណោះ ចំពោះ​អតីត​អ្នកតស៊ូ​រណសិរ្ស​រំដោះ​ពលរដ្ឋ​ខ្មែរ​ពិតប្រាកដ និង​តូចតាច មិន​បាន​ទទួល​របប​គោលនយោបាយ ពី​ការ​យក​ស្តូប​ទៅ​វិនិយោគ​នោះ​ទេ​បាន​តែ​អ្នកមាន​អំណាច​តែ​ប៉ុណ្ណោះ៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2380ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1671ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន6886ដង ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង   អាន1602ដង សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1666ដង ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ   អាន1657ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2352ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1720ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1448ដង កូនប្រុសលោកអភិបាលរងស្រុកស្វាយលើម្នាក់ រងការចោទប្រកាន់ថា ឈូសឆាយព្រៃរបស់រដ្ឋអស់រាប់រយហិ...    អាន1076ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4445នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    33004នាក់
ខែនេះ    180632នាក់
ឆ្នាំនេះ   3763292នាក់
សរុប   53123218នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:17