សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយមានជ័យទុកពេលអោយ១សប្តាហ៍ដើម្បីអោយលោក បូរគុណ កាយដីចេញដោយខ្លួនឯងអោយអស់ បើមិនកាយចេញទេ ខេត្តនិងចាត់វិធានការក្តៅទៅតាមផ្លូវច្បាប់។
យោងតាមសម្តីលោក វ៉ៃ-កេងលី អភិបាលរងក្រុងសិរីសោភ័ណបានប្រាប់ថា ក្រោយពីលោក បូរ-គុណ បានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិនគោលបំណងធ្វើអ្វីមួយដែលធ្វើអោយបាត់បង់សោភ័ណភាពមាត់ស្ទឹងនិងប៉ះពាល់ដល់បរិស្ថាន និងប្រព័ន្ធទឹកនៅចំណុចក្បាលស្ពានខាងកើតនិងខាងជើងផ្លូវស្ថិតក្នុងភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលសកម្មភាពនោះធ្វើឲ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ហើយទាមទារឲ្យអាជ្ញាធរចាត់វិធានការអោយខានតែបាន។
ប្រភពដដែលបានបន្តថា នៅពេលលោក បូ-គុណ បានចាក់ដីរំលោភដីមាត់ស្ទឹងសែសិនហើយលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យលោកដឹកនាំមន្ត្រីជំនាញចុះពិនិត្យធ្វើការវាស់វែងហើយជាក់ស្តែងរកឃើញថាមន្ត្រីគយរូបនោះបានចាក់ដីរំលោភដីមាត់ស្ទឹងដែលមានបណ្តោយប្រវែង៤៥ម៉េត្រ និងទទឹង១០ម៉ែត្រ ដែលកំពុងធ្វើសកម្មភាពដាំកូនស្វាយ កូនចេក ដូចដីរបស់ខ្លួនថែមទៀតផង។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា អ្នកដែលរំលោភយកដីមាត់ស្ទឹងសែសិនលោកបានអោយមន្ត្រីជំនាញចេញលិខិតកាលពីពេលថ្មីៗនេះ គឺបញ្ឈប់រាល់សកម្មភាពទាំងឡាយខាងលើហើយទុករយះពេល១សប្តាហ៍អោយអ្នកដែលប្រព្រឹត្តនេះ កាយចេញអោយបានឆាប់និងដកដំណាំដែលដាំចេញជាបន្ទាន់ បើមិនអនុវត្តន៍តាមទេគឺខេត្តនិងមានវិធានការតាមច្បាប់។
លោក បូ-គុណ ដែលជាម្ចាស់ដីបានប្រាប់កាលពីពេលថ្មីៗនេះថា ចំណុចដែលលោកចាក់ដីនេះមួយចំណែកជាដីរបស់លោក និងមួយចំណែកទៀតត្រូវបានទិញគេហើយត្រូវបានចាក់ដីព្រោះថា ជាដីរបស់លោកដែលមានកម្មសិទ្ធស្របច្បាប់ហើយការចាក់ដីនេះគឺលោកមានច្បាប់ពីអាជ្ញាធរទើបលោកហ៊ានចាក់។ បើសិនជាដីនេះខេត្តយល់ឃើញថាលោកចាក់ដីរំលោភដីមាត់ស្ទឹងនោះលោកមិនជំទាស់ហើយប្រគល់ជូនខេត្តវិញតែសុំលោកអភិបាលខេត្តកំណត់អោយបានច្បាស់ហើយមិនចាំបាច់អោយកាយចេញដោយរក្សាទុកជាចំណីដីមាត់ស្ទឹងវិញ៕
ថ្ងៃនេះ | 7099 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 35658 | នាក់ |
ខែនេះ | 183286 | នាក់ |
ឆ្នាំនេះ | 3765946 | នាក់ |
សរុប | 53125872 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 21:23 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net