ស្ត្រីម្នាក់វ័យចំណាស់ម្នាក់ដែលគេអះអាងថាជាម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋ នីសា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។
យោងតាមប្រភពព័ត៌មានបាលអោយដឹងថា កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ២០១៤ម្សិលមិញ នៅភោជនីយដ្ឋានផ្កាឈូកថ្មី ស្ថិតនៅទល់មុខមន្ទីរពេទ្យកាល់ម៉ែត្រ តាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ សមត្ថកិច្ចបានចាប់ឃ្លួនម្តាយរបស់តារាចម្រៀងសុគន្ធនីសា បញ្ចូលក្នុងរថយន្ត ហើយបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញពីបទឆបោក ។
យោងតាមដីកាចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤បានឲ្យដឹងថា ស្ត្រីដែលគេអះអាងថាត្រូវជាម្តាយបង្កើតរបស់តារាចម្រៀង សុគន្ឋ នីសានោះ ឈ្មោះ វ័ន សាវង្ស អាយុ៦១ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១០៩ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ តាមដីកាដដែលអ្នកស្រី វ័ន សាវង្ស បានប្រព្រឹត្តបទឆបោកនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី១២ ខែឧសភា ២០១១៕
ថ្ងៃនេះ | 3407 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 31966 | នាក់ |
ខែនេះ | 179594 | នាក់ |
ឆ្នាំនេះ | 3762254 | នាក់ |
សរុប | 53122180 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 15:43 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net