សេចក្ដីរាយការណ៏បានឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសជាសាធារណៈដល់ម្ចាស់កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូរបស់ខ្លួន ម្ចាស់កាស៊ីណូបើ មិនអនុវត្តតាមការណែនាំនោះ នឹងត្រូវដក ហូតអាជ្ញាប័ណ្ណ ចំពោះម្ចាស់កាស៊ីណូណា ដែលអនុញ្ញាតបន្តឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងនោះ។
វិធានការរបស់អគ្គស្នងការនគរបាលជាតិហាក់មិនទាន់មានប្រសិទ្ធភាពនៅឡើយទេសម្រាប់កាស៊ីណូ កំពង់សោមស៊ីធីដែល បានបើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង។គេអះអាងថាមាន ពលរដ្ឋខ្មែរ ចូលទៅ លេងល្បែងស៊ីសងយ៉ាងច្រើនកុះករ ក្នុងមួយថ្ងៃៗនោះ។ក្នុងកាស៊ីណូកំពង់សោមស៊ីធី មានប្រភេទល្បែងជល់មាន់ ល្បែងយូគី ល្បែងអាប៉ោង បៀរនៅក្នុងបរិវេណកាស៊ីណូផ្នែកខាងក្រោយ។
សេចក្ដីរាយការណ៏បន្តឲ្យដឹងថាមានពលរដ្ឋខ្មែរជាច្រើន កំពុងសម្រុកចូល ទៅសំងំលេងល្បែងស៊ីសង ក្នុងកាស៊ីណូ កំពង់សោមស៊ីធី ដោយមានអ្នកខ្លះញៀនល្បែងលេងចាញ់លក់អស់ដីផ្ទះអ្នកទៀតលក់អស់ទ្រព្យសម្បត្តិឈ្លោះបែកបាក់ប្រពន្ធកូនរហូតដល់ធ្វើចំណាកស្រុកទៀតផង។ ប្រការនេះម្ចាស់កាស៊ីណូហាក់បីដូចជា មានការប្រឆាំងនឹងវិធានការ របស់អគ្គស្នង ការនគរបាលជាតិ។
ម្ចាស់សង្វៀនជល់មាន់នោះ ដោយលើកហេតុផលថា ពួកគេបានបង់ប្រាក់ ជូនដល់ម្ចាស់កាស៊ីណូ ក្នុងមួយខែ ៥.០០០ ដុល្លារអាមេរិក ទើបបានបើកលេងបានយ៉ាងរលូនដោយម្ចាស់កាស៊ីណូ មានការធានាខុសត្រូវ ចំពោះផ្លូវច្បាប់ទៀតផង។
ល្បែងជល់មាន់ ល្បែងយូគី បៀអាប៉ោង នេះ មិនមានជនបរទេសណា គេមកលេងទេ គឺមានតែពលរដ្ឋខ្មែរប៉ុណ្ណោះ ។ល្បែងស៊ីសងគ្រប់ប្រភេទដែលបានដាក់ចូលទៅក្នុងគោលនយោបាយភូមិឃុំ មានសុវត្ថភា ព៩ចំណុច បច្ចុប្បន្នត្រូបានម្ចាស់កាស៊ី ណូនៅក្នុងស្រុក មួយចំនួនកំពុង យកមកធ្វើអាជីវកម្ម ក្រោមច្បាប់៕
ថ្ងៃនេះ | 4603 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33162 | នាក់ |
ខែនេះ | 180790 | នាក់ |
ឆ្នាំនេះ | 3763450 | នាក់ |
សរុប | 53123376 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:40 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net