លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 04:07 នាទី ចំនួនអានៈ 2386

មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈើ​របស់​ក្រុម​ហ៊ុន​ដី​សម្បទានពិត​ប្រាកដ ​ដោយ​ជ្រក​ក្រោម​ស្លាក​យី​ហោរបស់​ក្រុម​ហ៊ុន​​ ទន្លេស៊ូហ្គើរ និង​មាន​ការ​ឃុប​ឃិត​គ្នាជាមួយ​ក្រុម​មន្ត្រី​ជំ​នាញយ៉ាង​ស្ងប់​ស្ងាត់​បាន​ដោយ​រលូន។

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥​ ម្សិល​មិញប្រ​ភព​ច្បាស់ការណ៍​បានរាយ​ការណ៍​មក​ថា មាន​រថ​យន្ត​យី​ឌុប​ម៉ាក​ហ៊ីណូក្បាល​ពណ៍​ខៀវ គ្រប​តង់​ពណ៍​ប្រ​ផេះ​ដឹក​ឈើ​លេ​ខ​១​ប្រ​ភេទ​ធ្នង់ប្រហែល​៥០​ម៉ែត្រ​គូប​ពី​ក្រុង​សំ​រោង​ខេត្ត​ឧត្តរ​មាន​ជ័យសំ​ដៅ​ទៅ​ខេត្ត​បាត់ដំ​បង​ដោយ​ឆ្លង​កាត់​ស្រុក​ស្រី​ស្នំ​និង​ស្រុក​ក្រឡាញ់​ខេត្ត​សៀមរាប ដោយ​ប្រើ​រថ​យន្ត​ម៉ាក​ហៃលេនដឺ​ ពណ៍​ទឹក​ប្រាក់​ជា​អ្នក​រត​ការ​ណ៍​បង់លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ។ ប្រ​ភព​បន្ត​ថា រថ​យន្ត​ខាង​លើ​បាន​លើក​ឈើ​នៅ​ផ្ទះ​លោក រស់ជុគ មិន​មែន​លើក​ឈើ​នៅ​ដី​សម្ប​ទាន​​របស់ក្រុម​ហ៊ុន​ ទន្លេស៊ូហ្គើរ នោះទេ ហើយ​ឈើដែល​ដឹក​ចេញ​នេះ​ក៏មិន​មែន​ជាឈើរបស់​ក្រុម​ហ៊ុន​ដែរ វា​ជាឈើ​ដែល​លោក​​ រស់ជុក​ ប្រ​មូល​ទិញ​ទុក​ដឹក​ចែក​ចាយ​តាម​បណ្តារខេត្ត​នានាតែប៉ុណ្ណោះ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​ជំនាញ​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​លួច​បង្ហើប​អោយ​ដឹង​ថា លោក​រស់ជុគបាន​ឃុប​ឃិត​ជាមួយ​មន្ត្រី​ជំ​នាយ​ដើម្បី​កាត់​ច្បាប់​ដឹក​ឈើ​លេខ​១​ខាង​លើ​ចំ​នួនតែ​២០ម៉ែត្រ​គូប​តែប៉ុណ្ណោះ ឯឈើ​លើស​ចំនួន​ជា​ច្រើន​ទៀត​គឺ​ទុក​ជា​សេវាក្រៅផ្លូវ​ការណ៍។

យោង​តាម​លិខិតអនុញ្ញាតដឹកជញ្ជួនផល អនុផល​ព្រៃ​ឈើ​លេខ០០៣ ចុះ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ដោយ​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​សំរោងលោក ម៉ៅ បរិមិន្ទ បាន​អនុញ្ញាត​អោយ​ក្រុម​ហ៊ុន​ដីសម្បទានទន្លេស៊ូហ្គើរ​ដឹក​ឈើ​ពីសង្កាត់កូនក្រៀល ក្រុង​សំ​រោង​ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅ​កាន់​ភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុក​សំ​ពៅ​​លូន​ ខេត្តបាត់​ដំ​បង​ ដែល​មាន​ចំនួន​ឈើអាសរុប ៤៩១សន្លឹក ស្មើនិង២០ម៉ែត្រត្រីគុណចុច​២៨០។

ប្រភព​ពី​អ្នកធ្លាប់​ស្គាល់​និង​ដឹង​ពី​ប្រ​វត្តលោក រស់ជុក បាន​អោយ​ដឹង​ថា លោក​ រស់ជុក ជា​នាយ​ទាហ៊ាន​ម្នាក់​ពូកែ​ខាង​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ម្នាក់​ដែរ តែ​ពេល​ថ្មីៗនេះមិន​សូវ​សំ​បូរ​ឈើ​ក្រញូង​ដឹក​ក៏​ចាប់​ផ្តើម​ដឹក​ឈើ​ប្រ​ភេទ​ធ្នង​វិញ​ម្តង។ ប្រភព​បន្តថាលោក រស់ជុគ មិន​សូវ​ចេញ​មុខ​ខ្លួន​ឯង​ផ្ទាល់​ទេ គឺ​តែង​តែ​អោយ​នរណា​ម្នាក់​ចេញ​មុខ​រត​ការណ៍​ជំនួស ដូច​ជា​ឈើ​ដែល​ដឹក​តាម​រថ​យន្ត​យី​ឌុប​នៅ​ល្ងាច​ថ្ងៃទី២២នេះ គឺ​គាត់​រត​ច្បាប់ យក​ឈ្មោះ​ក្រុម​ហ៊ុន​មក​ពាំង​ តែដាក់​អោយ​លើ​ស​ចំនួន​កំ​ណត់​ដើម្បី​រក​ផល​ចំណេញបន្ថែម ជាស​វៀង​សមត្ថ​កិច្ច​ផ្សេង​ឆែកឆេ​​។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បក​ស្រាយ​ពីលោកវីរៈសេនីយទោ រស់ជុគ បាន​ទេនៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ២០១៥នេះ ព្រោះ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំ​បន់សេវា។

មជ្ឈដ្ឋាន​ទូទៅគេ​រិះ​គន់ថា បើ​ទោះ​ជា​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ខំ​ខ្ចី​លុយគេ​ប៉ុន្មាន​រយ​លាយ​ដុល្លារ​អា​មេរីក​មក​ធ្វើ​ផ្លូវអោយ​ល្អ​ប៉ុណ្ណា​ក៏​វា​មិនអាច​​ឋិត​ថេរ​បាន​យូដែរ ​ ព្រោះ​មាន​ក្រុម​ហ៊ុន​ដីសម្បទានដឹកឈើលើស​ទម្ងន់ និង​ជន​ខិល​ខូច​មិន​គោរព​ច្បាប់​​ លួច​ដឹក​ជញ្ជួន​លើ​ស​ទម្ងន់​ ដែល​ជាហេតុ​នៃ​ការ​បំផ្លិច​បំផ្លាញ​ផ្លូវ​ថ្នល់​អោយ​ឆាប់​រលាយហិន​ហោច​មុន​កាល​កំ​ណត់ រី​ឯក្រុម​ជញ្ជី​ង​ថ្លឹង​រថ​យន្ត​វិញគឺ​លូក​ដៃ​ចាំយក​តែលុយ មិន​បាន​អនុវត្តន៍​ច្បាប់​នៃការ​ដឹក​លើស​ទម្ងន់អោយ​បាន​ត្រឹម​ត្រូវ​នោះទេ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1691ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1564ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1665ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន4085ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1793ដង ធំក្លិនស្អុយរលួយចេញពីមេបញ្ជាការប៉េអឹមស្រុកបសេដ្ឋ   អាន1702ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1588ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1570ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1557ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1844ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6450នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72528នាក់
ខែនេះ    820319នាក់
ឆ្នាំនេះ   3564623នាក់
សរុប   57163519នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:48