សហភាពអឺរ៉ុប (EU) បានព្រមានជាបន្តទៀត សម្រាប់បន្លែរបស់វៀតណាមដែលនាំចូលទៅក្នុងតំបន់របស់ខ្លួនដោយសារតែ EU រកឃើញថាមានបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់នៅក្នុងបន្លែទាំងនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ។
បណ្ដាញព័ត៌មានក្នុងប្រទេសវៀតណាម បានផ្សាយថា ចាប់តាំងពីខែថ្ងៃទី១ ខែកុម្ភៈដើមឆ្នាំនេះមក អគ្គនាយកគណៈកម្មការអឺរ៉ុប ទទួលបន្ទុកផ្នែកសុខភាពនិងអតិថិជនត្រូវបានជូនដំណឹងចំនួនបីដងរួចមកហើយ ពាក់ព័ន្ធនឹងបន្លែនិងផ្លែឈើ ដ៏កខ្វក់ដែលនាំចូលមកពីប្រទេសវៀតណាមចូលទៅក្នុងសហភាពអឺរ៉ុប។
ការហាមប្រាមលើការនាំចូលបន្លែផ្លែឈើ ពីវៀតណាមចូលទៅក្នុងទីផ្សារអឺរ៉ុបនេះនឹងត្រូវបានចេញប្រសិនបើករណីស្រដៀងគ្នាចំនួនប្រាំ ត្រូវបានគេរកឃើញថា ជាការរំលោភលើបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបស្តីពីសុវត្ថិភាពម្ហូបអាហារ។
សហគមន៍អឺរ៉ុបក៏បានព្រមានហាមឃាត់ការនាំចូលប្រអប់ឈើពីប្រទេសវៀតណាមផងដែរប្រសិនបើអឺរ៉ុបរកឃើញករណីចំនួន ៥ ផ្សេងទៀត ទាក់ទងនឹងបាក់តេរីបង្កគ្រោះថ្នាក់ ដែលគេងាចរកឃើញនៅក្នុងប្រអប់ទាំងនោះ នៅក្នុងអំឡុងពេលដូចគ្នាខាងលើ។
នាយកដ្ឋានទីផ្សារអ៊ឺរ៉ុបបានវាយតម្លៃថាក្នុងស្ថានភាពនេះមិនត្រឹមតែបន្លែផ្លែឈើវៀតណាម តែប៉ុណ្ណោះទេ ដែលនឹងមិនត្រូវអនុញ្ញាតឲ្យនាំចូលទៅកាន់សហភាពអឺរ៉ុបប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ផលិតផលកសិកម្មរបស់ប្រទេសវៀតណាមនៅក្នុងទីផ្សារពិភពលោកនឹងត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។
ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០១៤នេះប្រទេសវៀតណាមរកចំណូលបានជាង១,១៤ពាន់លានដុល្លារអាមេរិកពីការដឹកជញ្ជូនបន្លែផ្លែឈើទៅកាន់ទីផ្សារពិភពលោកហើយមានការរំពឹងទុកថា វៀតណាមនឹងទទួលបានប្រាក់ចំណូល ១,២ពាន់លានដុល្លារ ពីការនាំចេញផ្លែឈើនិងបន្លែ នសម្រាប់ឆ្នាំ២០១៤ នេះ៕ ប្រភពពី CBN
ថ្ងៃនេះ | 3116 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 31675 | នាក់ |
ខែនេះ | 179303 | នាក់ |
ឆ្នាំនេះ | 3761963 | នាក់ |
សរុប | 53121889 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 15:33 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net