បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 06:04 នាទី ចំនួនអានៈ 1619

កាណូត​បា​ឡា​ស្មាច់​១​គ្រឿង របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ម្នាក់ និង​របួស​២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បុក​ជាមួយ​កាណូត​រុញ​ជន​វៀតណាម​កាលពី​ជាង​១​ខែ​មុន ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម បង់សំណាញ់​ជាប់​រកឃើញ​កាលពី​ម៉ោង​៣​និ​១៥​នាទី ល្ងាច​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្បាលកោះ​ចោរ ក្នុង​ឃុំ​ប្រ​ឡា​សមាស ស្រុក​កំពង់លែង​។ កាណូត​នេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត រក្សា​ទុកជា​ភ័ស្តុតាង​ក្នុង​សំណុំរឿង​។

​លោក ធៀ​ម សុង នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត​បាន​រំឭក​ឲ្យ​ដឹងថា កាលពី​យប់​យុវជន​រងគ្រោះថ្នាក់​ស្លាប់ ឈ្មោះ អ៊ី ចំរុង ហៅ​វិត អាយុ​១៧​ឆ្នាំ និង​អ្នករបួស​២​នាក់​ទៀត ១​ឈ្មោះ អ៊ូ តូ​រ៉ូ អាយុ​១៦​ឆ្នាំ ភេទ​ប្រុស​,២​ឈ្មោះ សែន ស្រី​ណាក់ អាយុ​១៥​ឆ្នាំ ភេទ​ស្រី​ពួកគេ​រស់នៅ​ភូមិ​ក្រ​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស បាន​ជិះ​កាណូត​បា​ឡា​ស្មាច់​មួយគ្រឿង​នេះ​ពី​ភូមិ​ក្រ​ម៉ា​ល់​ទៅ​ភូមិ​ក្រង​ផ្តិល ដើម្បី​ទៅ​ចូលរួម​លេង​រាំវង់​ក្នុង​ពិធី​ខួបកំណើត​កូន​អ្នកស្រុក ក្នុងការ​បើកបរ​កាណូត​បា​ឡា​ស្មាច់​ទំនងជា​ពួកគេ​បើក​លឿន ស្រប​នឹង​ពេលយប់​ងងឹត​ផង ក៍បាន​បុក​កាណូត រុញ​ជន​ខុសច្បាប់​មួយគ្រឿង បណ្តាលអោយ​កាណូត​បា​ឡា​ស្មាច់​លិច​បាត់​ក្នុង​ទឹក​បាត់​រហូតមក​។​ចំណែក​សព​ជនរ​គ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​និង​អ្នកភូមិ​បាន​អួ​ស​អួន​រកឃើញ​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥​។

​នៅក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាននាំគ្នា​ព័ទ្ធចាប់​កាណូត​រុញ​ជន​ខុសច្បាប់​២​គ្រឿង​នៅ​ចំណុច​នោះ របស់​ជនជាតិ​វៀតណាម ១​ឈ្មោះ ចាំង យ៉ាំង​ងា អាយុ​៤០​ឆ្នាំ និង​២​ឈ្មោះ ចាំង យ៉ាំង​សៀវ អាយុ​៥០​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បញ្ជូនមក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​។ ជនសង្ស័យ​ត្រូវបាន​តុលាការខេត្ត​ឃាត់ខ្លួន​បណ្តោះអាសន្ន​ដើម្បី​ស្រាវជ្រាវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ម្ចាស់​កាណូត​រុញ​ជន​ទាំង​២​នាក់ បាន​បដិសេធន៍​ថា គ្មាន​កាណូត​ណា​បុក​កាណូត​ពួកគេ​ទេ​។

​លោក ធៀ​ម សុង នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត​បានអោយដឹងថា​៖​ក្រោយពី​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​បង់សំណាញ់​ជាប់​រកឃើញ​កាណូត​នេះ​និង​ម៉ាស៊ីន​ម៉ាក​ម៉ា​ណូ​តា​១៨​សេះ  កាលពី​ម៉ោង​៣​និ​១៥​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្បាលកោះ​ចោរ ក្នុង​ឃុំ​ប្រ​ឡា​សមាស  មក​សមត្ថកិច្ច​បាន​សុំ​យក​កាណូត​នេះ​ត្រូវបាន​រក្សា​ទុកជា​ភ័ស្តុតាង​ក្នុង​សំណុំរឿង​។​ទន្ទឹមនេះដែរ​លោក ឆាយ ចំរើន ជា​ម្ចាស់​កាណូត​និង​ជា​ឪពុក​បង្កើត​ជនរងគ្រោះ​ក៏បាន​មកសុំ​កាណូត​បា​ឡា​ស្មា​ច់នេះ​យកទៅ​ជួសជុល ប្រគេន​លោក​ប្រើប្រាស់​វិញ​ផងដែរ​តែ ការ​ស្ន​សុំ​នេះ​គឺជា​សិទ្ធ​របស់​ចៅក្រម​កាន់​សុំ​ណុំ​រឿង​និង​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ជា​អ្នកសម្រេច​៕​​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1557ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1565ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2484ដង មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន2258ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1745ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន2078ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1572ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន1838ដង រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1711ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1787ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6539នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72617នាក់
ខែនេះ    820408នាក់
ឆ្នាំនេះ   3564712នាក់
សរុប   57163608នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:56