នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់

ដោយៈ ឡុង សៅ ខេត្តរតនគីរី ថ្ងៃទី 08 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 12:53 នាទី ចំនួនអានៈ 3340

នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១និង៥០នាទី​រសៀល​ថ្ងៃទី​៧ ខែមេ​សា ឆ្នាំ២០១៥ ស្ថិតក្នុង​ភូមិ​សិល​ សង្កាត់​យក្ស​ឡោម​ ក្រុង​បាន​លុង ខេត្តរត​នគីរី ត្រង់​ចំ​ណុច​បឹង​យក្សឡោម​ ហើយ​រហូតដល់​ម៉ោង​៥និង៤៤នាទីល្ងាច ថ្ងៃដដែល​ទើប​រក​សាក​សព​ឃើញ។ 

យុវនារីរងគ្រោះនោះឈ្មោះ វឿន ស្រីភា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅ​ភូមិ ព្រៃ​ព្នៅ ឃុំ ព្រៃព្នៅ ​ស្រុក​ពា​រាំង​ ខេត្ត​ព្រៃ​វែង ជា​យុវ​សិស្ស រៀន​ថ្នាក់​ទី១១ អនុវិទ្យា​ល័យ ព្រៃព្នៅ បាន​មក​កំសា​ន្តលេង​ខេត្តរតនគីរី​នេះ ជាមួយ​អ៊ុំប្រុស​បង្កើត​ឈ្មោះ ផល​ និង​លោក​យាយ​បង្កើត​ឈ្មោះ ម៉ី​  ដែល​រស់​នៅភូមិ.ឃុំជាមួយគ្នា។

បើតាម​ការរៀប​រាប់ ពី​លោក​យាយ ម៉ី ជាយាយ​ជន​រងគ្រោះ បាន​អោយ​ដឹងថា ពួក​គាត់​ព្រម​ទាំង​ឪ​ពុកម្ដាយ​និង​ចៅ​គាត់ ដែល​លង់​ទឹក​ស្លាប់​នោះ បាននាំ​គ្នាមក​ពី​ខេត្ត​ព្រៃ​វែង ធ្វើ​បុណ្យ​នៅ​ប៊ូស្រា ខេត្ត​មណ្ឌលគីរី​ ហើយ​នឹក​ឃើញ​ថា ចង់​ស្គាល់​បឹង​យក្ស​ឡោម ខេត្តរតន​គីរី ជា​ខេ​​​ត្ត​​ជាប់គ្នា ផ្លូវ​ក៏ស្រួលធ្វើ​ដំណើរ​ផងនោះ ​ក៏​នាំ​គ្នា​មក​លេង តែ​ឪ​ពុក​ម្ដាយ​ចៅស្រី​ (ជនរងគ្រោះ) វិល​ត្រឡប់​ទៅ​ផ្ទះ​វិ​ញ​​មុន មិន​​បាន​មក​លេង​ទេគាត់​ក៏​បាន​សុំ​ឪ​ពុក​ម្ដាយ អោយ​ចៅ​ស្រី​ម​ក​លេ​ង​ជាមួយ​។ 

ម​ក​ពី​ខេត្តមណ្ឌល​គីរី ដល់ខេត្តរតនគីរី ប្រ​ហែ​ល​ជាម៉ោង​១២​ ថ្ងៃត្រង់ ​(ថ្ងៃ​កើត​ហេ​តុ) ក៏នាំគ្នាមក​ញ៉ាំ​បាយនៅបឹង​យក្ស​​ឡោម​តែម្ដង ក្រោយ​​ពេល​ញ៉ាំ​បាយរួច ចៅរ​បស់គា​ត់​ទៅតែងខ្លួន ជាជនជាតិភាគតិចថតលេង ក្រោយមកគេក៏ទៅលេងទឹក មិនបានពាក់អាវពោងទេ ខណៈនោះក៏រអិលជើង លង់ទឹកតែម្ដង ឃើញហេតុការណ៍ដូចច្នេះ ជនបរទេស៣នាក់ បានទៅជួយដែរ តែនាងលិចទៅក្នុងទឹកបាត់ទៅ ជនបរទេសនោះ ខំមុជរាវរកដែរតែរកមិនឃើញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច ព្រមទាំងព្រះរាជអាជ្ញា បានចុះទៅដល់កន្លែងកើតហេតុ ហើយចាត់ចែង រកអ្នកមុជរាវរកសព និងក្រោយពីរកសពឃើញ ក៏បានពិនិត្យធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ បានអោយដឹងថា ករណីលេងទឹក ហើយលង់ទឹកស្លាប់នេះជាលើកទី១ ហើយក្នុងដើមឆ្នាំ២០១៥  បើគិតពីឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៥ ករណីលង់ទឹកមាន២លើក  ស្លាប់អស់៣នាក់ លើកទី១ លង់ស្លាប់ម្ដង២នាក់ លើកនេះស្លាប់ម្នាក់ លោកមិនបានបញ្ជាក់ថា លង់ទឹកស្លាប់លើកទី១នោះ នៅពេលណា ឆ្នាំណានោះទេ។

ជុំវិញករណីខាងលើនេះលោកប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគីរី សូមអំពាវនាវ ដល់ភ្ញៀវទេសចរណ៍ទាំងឡាយ ទាំងភ្ញៀវក្នុងស្រុក និងភ្ញៀវក្រៅស្រុកទាំងអស់ ដែលមកលេងខេត្តរតនគីរី នៅតាមរមណីយ៍ដ្ឋានទឹកធ្លាក់នានា ជាពិសេសនៅបឹងយក្សឡោម សុំមេត្តាពាក់អាវពោងអោយបានត្រឹមត្រូវ មុននិងចុះលេងទឹក និងសុំអោយមានការប្រុងប្រយ័ត្ន កំអោយ មានហានិភ័យផ្សេងៗ កើតមានឡើង ក្នុងឧកាសបុណ្យចូលឆ្នាំខាងមុខនេះ និងក្រោយចូលឆ្នាំរហូតរៀងទៅ៕ដោយ៖ ឡុង សៅ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន1719ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1872ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន1659ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1605ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1590ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1555ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1712ដង រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន1675ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន2019ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1679ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      26020នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    64823នាក់
ខែនេះ    812614នាក់
ឆ្នាំនេះ   3556918នាក់
សរុប   57155814នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 22:50