គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ

ដោយៈ សៀវិនិច្ឆ័យ ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 2765

បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្យួរសេរ៉ូមខុសបច្ចេក​​ទេស បណ្តាល​អោយ​​ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥នេះ។

ប្រ​ភព​ពីសាច់ញាតិជនរងគ្រោះជាមន្ត្រីនគរបាលខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា ប្អូន​ថ្លៃ​របស់​គាត់​ដំបូងឡើយគ្រាន់តែឈឺក្បាល និងវិលមុខតិចតួចប៉ុណ្ណោះ  លុះ​ពេល​ចូល​ទៅ​ពិ​និត្យ​នៅ​គ្លីនិកសុខភាព គ្រូពេទ្យបានឲ្យសម្រាកនៅទីនោះ បន្ទាប់មកក៏ទាមទារឲ្យព្យួរសេរ៉ូម។ ប្រភពបន្តថា បន្ទាប់ពីព្យួរសេរ៉ូម បានប៉ុន្មាននាទី ប្អូនរបស់គាត់ក៏បានដាច់ខ្យល់ស្លាប់។ ភ្លាមៗ ហើយ​​ក្រុមគ្រូពេទ្យនៅទៅនោះ ក៏ប្រញ៉ាប់ឲ្យសាច់​ញាតិជន​រង​គ្រោះ​ដឹក​សាក​សព​យក​ទៅ​ផ្ទះ​ភ្លាម​ៗ ដោយមិនចាំបាច់ឲ្យខាងជំនាញបច្ចេកទេសទៅពិនិត្យដល់គ្លីនិកឡើយ។ ប្រភព​បានឲ្យ​ដឹង​ទៀត​ថា ក្រោយខាងជំនាញចុះពិនិត្យសាកសពហើយ ពួកគាត់បានសម្រេចប្តឹងទៅន​គរ​បាល​ការិយា​​ល័យព្រហ្មទណ្ឌកំរិត​ធ្ងន់ ទាមទារសំណងជាទឹកប្រាក់ចំនួន ១ម៉ឺន​ដុល្លារ​អាមេ​រិក។ ប៉ុន្តែរហូតមកទល់រសៀលថ្ងៃទី២៤ខែមេសានេះ ខាងគ្លីនិកនៅមិនទាន់ផ្តល់ចម្លើយទេ គឺកំពុងពិចារណានៅឡើយ។ ប្រភពបន្ថែមថា ប្រសិនបើខាងគ្លីនិកមិនព្រមសង ឬសងមិន​សម​តាម​បំណង​ដែលមិនអាចទទួលយកបាន គឺសាច់ញាតិជន​រង​គ្រោះ​និង​បន្តប្តឹង​ទៅ​តុ​លា​ការ​ជាបន្តទៀត។

នៅរសៀលថ្ងៃទី២៤ខែមេសានេះ អ្នក​យក​ព័ត៌មានយើង​មិនអាច​សុំការ​បំភ្លឺពី​អ្នក​គ្រប់​គ្រង​គ្លីនិក​បានទេ ដោយបុគ្គលិកនៅទីនោះថាមិនស្គាល់លេខទូរសព្ទ័របស់ថៅកែរបស់ខ្លួន។

នៅថ្ងៃដដែលនេះ លោកប៉ែន ផល្គុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបដិសេធថា លោកមិនបានដឹងអំពីករណីមនុស្សស្លាប់ នៅក្នុងគ្លីនិកសុខភាពនោះទេ។

លោកវរសេនីយ៏ត្រី ស្វាង ពូល នាយរងការិយាល័យនគរបាលបច្ចេកទេសខេត្តសៀមរា បានបញ្ជាក់ប្រាប់ង្នកយកព័ត៌មានយើងថា ឆ្លងកាត់ការពិនិត្យ សាកសព គឺជន​រង​គ្រោះ​ ស្ទះ​ខ្យល់​បេះដូងបណ្តាលឲ្យប្រតិកម្មរហូតដល់ស្លាប់។ តែត្រង់​ថាវា​អាច​ខុស​បច្ចេក​ទេស​ពី​សំ​ណាក់​ក្រុមគ្រូពេទ្យនៅក្នុងគ្លីនិកសុខភាព ឬយ៉ាងណានោះ លោក​មិន​អាច​បរិយាយ​បាន​ឡើយ។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកកើត វណ្ណរ៉េត បាន​មាន​ប្រ​សាសន៏​ប្រាប់​អ្នក​យក​ព័ត៌មានថា គ្រប់បទល្មើសព្រហ្មទណ្ឌ គឺមិនអាចបញ្ចប់ក្រៅប្រពន្ធ័តុលាការបានឡើយ ហើយ​ការប្តឹងទាមទា​សំណង​នោះ​គឺគ្រាន់តែជាការសម្របសម្រួលរវាងខាងជន​រងគ្រោះ និងភាគីម្ខាង ដែលហៅថាសំណងរដ្ឋបវេណីប៉ុណ្ណោះ។ លោកបន្តថា ប្រសិនបើអ្នក​ជម្ងឺនោះ​មាន​​អាការៈធ្ងន់ធ្ងររួចទៅហើយ ៗគ្រូវពេទ្យជួយលែងបាន វាជារឿងរបស់អ្នកជម្ងឺ  ប៉ុន្តែ​ប្រ​សិន​បើ​រកឃើញថា ការស្លាប់មនុស្សដោយសាតែកំហុសរបស់គ្រូ​ពេទ្យ គឺចាំបាច់ត្រូវតែប្រឈមមុខ​តាមផ្លូវតុលាការដោយ​មិន​អាច​ជៀសបានទេ។

សូម​បញ្ជាក់ផង​ដែរ​ថា គ្លីនិកឯកជនភាគច្រើន និងឱសថស្ថានឯកជនជាច្រើន រាល់​ពេល​សមត្ថ​កិច្ចចុះឆែកឆេ ម្តងៗបាន​រក​ឃើញថា វេជ្ជបណ្ឌិតដែលជាអ្នកឈរឈ្មោះអោយ​បើក​គ្លីនិក​ ពុំដែលឃើញនៅគ្រប់គ្រង និងព្យាបាលអ្នកជម្ងឺដោយផ្ទាល់នោះទេ ភាគច្រើន​ឲ្យតែ​ឈរ​ឈ្មោះ​ធ្វើ​អាជ្ញាប័ណ​ហើយវេជ្ជបណ្ឌិតនោះមិនដឹងនៅឯណាទេ គឺមាន​តែ​បុគ្គ​លិក​គ្មាន​បច្ចេក​ទេស​តែប៉ុណ្ណោះដែលនៅចាំព្យាបាលអ្នកជម្ងឺ  ដោយឡែកកន្លែងលក់ឱសថ មានពេល​ខ្លះ​គេឃើញ​ក្មេងមិន​ទាន់គ្រប់អាយុផង មកលក់ ឬផ្សំថ្នាំឲ្យអ្នកជម្ងឺ មិនដឹងថាខាងមន្ទីរ ឬ​ក្រ​សួង​សុ​ខាភិ​បាល​អនុញ្ញាតិឲ្យធ្វើ​ដូច្នេះ​ឬ​យ៉ាងណានោះទេ?

គេ​សង្កេត​ឃើញថា រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ គ្លីនិកឯកជន​នៅក្រុង​សៀមរាប​រីក​ដុះ​ដាល​​ដូច​​ផ្សិត ហើយក៏បានព្យាបាលបណ្តាលអោយ​អ្នក​ជុំ​ងឺស្លាប់បាត់បង់ជីវិតជាបន្ត​បន្ទាប់ផងដែរ តែខាងមន្ទីរ និង​ក្រសួង​សុខាភិបាល​ ហាក់​មិន​បាន​យក​ចិត្តទុកដាក់​ចំ​ពោះ​ករណី​ទាំង​នេះ​នោះទេ ដូច្នេះសូមពលរដ្ឋ​ខ្មែរទាំងអស់និយាយថា ទេ ចំពោះ​គ្លីនិកឯកជន៕ ដោយ៖ សៀ-វិនិច្ឆ័យ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1741ដង កូនប្រុសបាញ់សម្លាប់ប៉ាៗខ្លួនឯងព្រោះ​ទឹកប្តូរនិស្ស័យ   អាន1657ដង លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង   អាន1654ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1822ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1819ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1638ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន2254ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន2121ដង សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)   អាន1214ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2424ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6236នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72314នាក់
ខែនេះ    820105នាក់
ឆ្នាំនេះ   3564409នាក់
សរុប   57163305នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:28