ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 06 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 01:21 នាទី ចំនួនអានៈ 2199

លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ​វេលាម៉ោង​៨ព្រឹក ក្នុង​សំ​ណុំ​ព្រហ្ម​ទណ្ឌ​លេខ៨៨៩ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ​ពី​បទ​បរិហាកេរ្តិ៍ តាម​សារព័ត៌មាន ដែល​ប្រព្រឹត្តិទៅ​​នៅ​ខេត្ត​សៀម​រាប​កាល​ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤។

លោក​ ប៉ាតសុខ បាន​ប្រាប់ ​​កម្ពុជា​សុវណ្ណភូមិ នៅ​ព្រឹក​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥នេះ​ថា ​លោក​មិន​ទាន់បានដឹង​ច្បាស់​នៅ​ឡើយទេថា អ្នក​ណាជាអ្នក​ប្តឹង​រូប​លោក តែ​លោក​ធ្លាប់​មាន​មិត្ត​ភ័ក្រ​ប្រាប់​ថា ប្រហែល​ជា​ក្រុម​សមត្ថ​កិច្ចនៅ​ភូមិ​មាត់​ខ្លា ស្រុក​ជីក្រែង ខេត្តសៀមរាប ជា​អ្នក​ប្តឹង​រូប​លោក​ ទាក់ទង​និង​ការ​បោះ​ពុម្ភ​ផ្សាយ​កាសែត​ ព្រះ​ច័ន្ទកម្ពុជា ឆ្នាំទី០៣ លេខ០៨ ចេញផ្សាយថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៤ ក្នុង​អត្ថបទមួយដែល​មាន​ចំ​ណង​ជើងថា (លោក ឈាង លាងពៅ និងលោក ថនឃេ ជាប៉ូលីសដៃម្ខាង​រកស៊ី​បទល្មើស​ដៃម្ខាង​ បង្ក្រាប​បទល្មើស​យកលុយ​ដាក់ហោ​ប៉ៅ)។

លោក ប៉ាត​សុខ បាន​ប្រាប់​អោយ​ដឹង​ទៀត​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភណ៍ចំ​ពោះ​បណ្តឹង​ដែល​ចោទ​ប្រ​កាន់​លោក​ពី​បទ​​បរិហាកេរ្តិ៍ខាង​លើនេះទេ ព្រោះ​អត្ថ​បទ​ដែល​លោក​បាន​ចុះផ្សាយ​គឺ​សរសេរ​ឡើង​ដោយ​មាន​ក្រម​សីលធម៌ និង​វិជ្ជា​ជីវៈច្បាស់លាស់។ លោក​ ប៉ាត​សុខ បាន​បន្ថែមថា អត្ថបទ​ដែល​លោក​បាន​ចុះផ្សាយ​គឺ​មាន​ប្រភព​ច្បាស់លាស់ ពី​ប្រ​ជាពល​រដ្ឋ​ដែល​រងគ្រោះ​ដោយ​ក្រុម​សមត្ថ​កិច្ច​មួយក្តាប់​តូច​ជំ​រិត​ទាប្រាក់​ជា​ថ្នូរនិង​ការ​ដោះលែង​មនុស្ស និង​មិន​ចាប់​ចង​អ្នក​ប្រកប​របរនេសាទទាំង​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​នៅ​ក្នុង​ខេត្តសៀមរាប តាម​មាត់​បឹង​ទន្លេសាបនៅ​រដូវ​បិតនេសាទ ឬរដូវ​ត្រីពង​កូន។ ​

លោក សុខ សុវណ្ណ ប្រ​ធាន​ក្រុមប្រឹក្សាសារ​ព័ត៌មានកម្ពុជា បាន​មាន​ប្រាសាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៥នេះថា បើ​យោង​តាម​ច្បាប់​របស់​អ្នក​សារព័ត៌មាន​ អ្នក​ដែល​ត្រូវ​គេ​សរសេរ​ចុះ​ផ្សាយ ត្រូវ​សរសេរ​លិខិត​ស្នើ​សុំ​អោយ​ចាង​ហ្វាង​ ឬ​និពន្ធនាយក​កាសែត​នោះ​ ចុះ​ផ្សាយ​បក​ស្រាយសា​​ឡើង​វិញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ បើ​អ្នក​ដែល​ត្រូវ​បាន​គេ​ចុះ​ផ្សាយ យល់​ឃើញ​ថា ការ​សរសេរ​ចុះ​ផ្សាយ​នោះ​វា​មិន​ត្រឹម​ត្រូវ​ខុស​ពី​ការពិត ហើយ​សាមី​​ខ្លួនមិន​​បាន​ប្រព្រឹត្តិដូច​ការ​ចោទ​ប្រកាន់​ មុន​ទៅ​ដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវ​ច្បាប់។ លោក សុខ​សុវណ្ណ បាន​បន្ត​ថា តុលាការ​ត្រូវ​តែ​យក​ច្បាប់​របប​​​សារព័ត៌មាន​មក​អនុវត្តចំពោះ​អ្នក​សារ​ព័ត៌​មាន។ លោក សុខសុវណ្ណ បាន​បន្ថែមថា តុលាការ​មិន​គួរ​ធ្វើ​ការ​ចោទ​ប្រ​កាន់​ទៅ​លើ​អ្នក​សារ​ព័ត៌មានអំ​ពី​បទ​បរិហាកេរ្តិ៍​នោះ​ទេ ព្រោះ​អ្នក​សារព័ត៌មាន​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គមទូទៅ  ហើយ​ជា​អ្នក​នាំ​សារពីប្រ​ជា​​រាស្រ្ត​ទៅ​រដ្ឋាភិបាល​​ ឬ​ពី​រដ្ឋាភិបាល​​មក​រាស្រ្តវិញ។

បើ​យោង​តាម​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មីនៃ​មាត្រា​ ៣០៦ បាន​ចែងថា អំ​ពើ​បរិហារកេរ្តិ៍ តាម​សារព័ត៌មាន​ ការ​បរិហាកេរ្តិ៍ដែល​ប្រ​ព្រឹត្ត​តាម​សារព័ត៌មាន ត្រូវ​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិនៃ​ច្បាប់​ស្តី​ពី​របបសារព័ត៌មាន។

មានត្រា ៤១ នៃ​រដ្ឋ​ធម្មនុញ្ញបាន​ចែងថា ប្រ​ជាពល​រដ្ឋ​ខ្មែរ​​មាន សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិរបស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ភផ្សាយ សេរីភាព​ខាង​ការ​ប្រ​ជុំ។

មាត្រា ១៩ នៃ​កតិកាសញ្ញាអន្តរជាតិបាន​ចែងថា៖ ១-ជន​គ្រប់​រូប​មាន​សិទ្ធិ​ប្រ​កាន់​យក​មតិយោបល់​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក។ ២-ជន​គ្រប់​រូប​មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញមតិ។ សិទ្ធិនេះ​ត្រូវ​រាប់​បញ្ចូល​ទាំង​សេរីភាព ស្រាវ​ជ្រាវ​ព័ត៌មាន ទទួល​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​គំនិត​សព្វ​បែបយ៉ាង​ដោយ​មិន​គិត ពី​ព្រំ​ដែន​ដោយ​ផ្ទាល់​មាត់ សរសេរ ឬបោះ​ពុម្ព​តាម​ទម្រង់​តា​ម​សិល្បៈក្តី ឬ​ដោយ​មធ្យបាយ ផ្សព្វ​ផ្សាយ​ដ៏ទៃក្តី តាម​ការ​ជ្រើ​ស​រើស​របស់​ខ្លួន។

មាត្រា ២០ នៃ​ច្បាប់​របបសារព័ត៌មាន៖ អំ​ពើ​ប្រ​ព្រឹត្ត​របស់​និយោជន និពន្ធនាយក ឬអ្នក​និពន្ធ​អត្ថ​បទ ដែល​រំ​លោភច្បាប់​ព្រហ្មទណ្ឌ ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ។ ប៉ុន្តែទោះ​ជា​យ៉ាង​ណាក៏ដោយ ក៏​គ្មាន​ជនណា​ម្នាក់​ត្រូវ​ចាប់​ចង ឬ​ដាក់​ពន្ធនាគារ ដោយ​សារ​ការ​បញ្ចេញមតិឡើយ។

ពាក់ព័ន្ធករណី​ខាងលើ​នេះ កម្ពុជា​សុវណ្ណភូមិ មិន​ទាន់​អាច​សុំ​ការ​ពន្យល់​ពី​លោក សំរិទ្ធ សុខុន ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំ​បូង​ខេត្តសៀម​រាប​បាន​ទេ ថា​អ្នក​ណា​ជា​ដើម​បណ្តឹង​ ព្រោះ​ថ្ងៃទី​០៦​នេះជា​ថ្ងៃដែល​ពល​រដ្ឋ​កម្ពុជា និង​មន្រ្តីរាជការសំ​រាក​ប្រា​រព្ធពិធីបុណ្យ ច្រត់ព្រះនង្គ័ល។

លោក ប៉ាតសុខ ចាងហ្វាង​កាសែត ព្រះច័ន្ទ​កម្ពុជា សូម​សំ​នូម​ពរ​ទៅ​លោក សំ​រិទ្ទ សុខុន ព្រះរាជអាជ្ញា​រងអម​សាលាដំ​បូង​ខេត្ត​សៀមរាប​ និង​ លោក កើត វណ្ណរ៉េត ព្រះរាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀមរាប មេត្តា​កុំ​ធ្វើ​ការ​ចោទ​ប្រកាន់​រូប​លោក ពី​បទ​បរិហាកេរ្តិ៍ខាង​លើ ព្រោះ​ដើម​បណ្តឹង​មិន​បាន​សរសេរ​លិខិត​មក​រូប​លោក ឬ​និពន្ធ នាយក​របស់​លោក អោយ​ធ្វើ​ការ​បក​ស្រាយ​បំ​ភ្លឺនោះ​ទេ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1665ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន3198ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1933ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1520ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1683ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន1549ដង សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន2347ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1670ដង វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន2447ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2565ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4060នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70138នាក់
ខែនេះ    817929នាក់
ឆ្នាំនេះ   3562233នាក់
សរុប   57161129នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 03:57