លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ

ដោយៈ សហការី ភ្នំពេញ ថ្ងៃទី 04 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 2310

មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អាជីវករផ្សេងៗជា​ច្រើន​នាក់​សង្ស័យថា អាច​មាន​ការ​ប្រព្រឹត្តិអំពើពុក​រលួយនៅ​ពី​ក្រោយ​ខ្នងបញ្ហានេះ។

កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៥ ក្រសួង​រ៉ែ និង​ថាមពល បានរៀបចំ​កិច្ចប្រជុំ​រវាង ថ្នាក់ដឹកនាំ​ក្រសួង​ជាមួយ​នឹង​អាជីវករ​ធ្វើ អាជីវកម្ម​បូម​ខ្សាច់ ដើម្បី​បញ្ជាក់​ប្រាប់ ពី​នីតិវិធី​ចូលរួម​ដេញថ្លៃ​ធ្វើ អាជីវកម្ម​ខ្សាច់​ដែល​ក្រុមហ៊ុន​បាន​ចាត់ទុកថា ក្រសួង​កំពុង​លេង ៣​សន្លឹក ស៊ី​ឡាក់​រដ្ឋាភិបាល ។​
​បើ​តាម​គម្រោង ក្រសួង​រ៉ែ​និង​ថាមពល បាន​កំណត់​យក​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥ សម្រាប់​ជា កាលបរិច្ឆេទ​ដេញថ្លៃ ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​នេះ ខាង​ក្រសួង​បាន​លើក​ពេល​កំណត់ យក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៥ វេលា ម៉ោង​៨​ព្រឹក​វិញ សម្រាប់​ដេញថ្លៃ​ធ្វើឡើង នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ស្ថិត ក្នុង​ខណ្ឌ​ចំការ​មន រាជ្យធានីភ្នំពេញ។​

​ផ្ទុយទៅវិញ អាជីវករ​ជា​ច្រើន បាន​លើកឡើង​ជា​សំណួរ ​ទៅកាន់​ថ្នាកដឹកនាំ​ក្រសួង​រ៉ែ​ និង ថាមពល ដើម្បី​ឱ្យ​ចម្លើយ ឆ្លើយតប ចម្ងល់​របស់​គាត់ ដោយ​ផ្តោត​សំខាន់ ឆ្ងល់​ថា ហេតុអ្វី​ក៏​អង្គភាព​កំពង់ផែ ស្វយ័ត​ភ្នំពេញ មិន​មាន​ការដាក់ ដេញថ្លៃ​ជាមួយ​ក្រុមហ៊ុន​ចំនួន​៥៥​ដែល​ត្រូវ ដេញថ្លៃ​នោះ​ឬ​ចង​មុង​ទុក​ប្រព្រឹត្ត​អំពើ​ពុករ​លួ​យ ។

​ខណៈពេលនោះលោក ឌិ​ត ឌី​ណា អ្នកនាំពាក្យ ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ថ្លែងថា ករណី កំពង់ផែ​ស្វយ័ត​ភ្នំពេញ​មិន​ត្រូវបាន​ដេញ ថ្លៃ គឺ​ធ្វើ​ឱ្យ​រដ្ឋ​ចំណេញ​លើ​ការស្តារ​ផ្លូវ នាវាចរ ពីព្រោះ​ការស្តារ​ផ្លូវ​នាវាចរ រដ្ឋ​ត្រូវ​ចំណាយលុយ​។ ដូច្នេះ​បើ​កំពង់ផែ គាត់​មាន​គ្រឿងចក្រ​ស្តារ​ឱ្យ​គាត់​ធ្វើ​ចុះ នោះ​មិន​ចាំបាច់​រដ្ឋ​ត្រូវ​ចំណាយលុយ ផង​។ លោ​កឌិត ឌី​ណា បន្តថា ហើយ គាត់​យក​ខ្សាច់​ជា​រឿង​របស់​គាត់​ចុះ​នៅ​ពេល​ដែល​លោក ឌី​ណា ឆ្លើយ ដូច្នេះ បានន័យថា គាត់​ឆ្លើយ​ឱ្យ​រួច​តែ​ពី​មាត់​ប៉ុណ្ណោះ ព្រោះ​អ្វីៗ​ទៅតាម​ផែនការ​ដែល​គេ​រៀបចំ​ចង​មុង​ទុក​រួច​ទៅ​ហើយ ។

​តាម​ក្រុមអាជីវករ​បាន​លើកឡើង​ទៀតថា ពួកគាត់​នៅតែ​មាន​ឆន្ទៈ​ប្រកបដោយ ស្មារតី អនុវត្ត​ទៅតាម​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល និង​ច្បាប់​ផ្សេងៗ ទៀត ប៉ុន្តែ​ពួកគាត់​ឆ្ងល់​ថា តាំង​ពី​លោក ស៊ុយ សែម ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ថ្មី និង ក្រោយ​មក​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថា​មពល ពុំ​ដែល​ឃើញ​មាន​ការធ្វើ​អាជីវកម្ម ខ្សាច់ ឬ​រ៉ែ​មាស​ឱ្យ​ដេញថ្លៃ​ទេ។

​មិនតែប៉ុណ្ណោះ​ក្រុម​អាជីវករ​ជាច្រើន​បាន​នាំគ្នា​ខ្សឹប​ខ្សៀវរិះគន់ថា ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ ​និង​ថាមពល និយាយ​ទៅ​កើត​ជុំវិញ បញ្ហា ផ្តល់​ឱ្យ​កំពង់ ផែ​ស្វយ័ត​ភ្នំពេញ​ធ្វើ​អាជីវកម្ម ហើយ ពួក​គាត់​ត្រូវតែ​ដេញថ្លៃ គឺ​ពុំ​មាន​ត​ម្លា ភាព ហើយ​ក៏​គ្មាន​សេចក្តីសម្រេច​ពី​រាជ​រដ្ឋាភិបាល​ណា​មួយ​ដែល​បញ្ជាក់ថា អង្គ ភាព​របស់​រដ្ឋ ត្រូវតែ​មាន​សិទ្ធិ​ដោយ​មិន បាច់​ដេញថ្លៃ និង​មាន​អាទិភាព​ធ្វើ​អា​ជីវ​កម្ម​ជាង​អាជីវករ និង​ក្រុមហ៊ុន​ឯកជននោះឡើយ ។

​ជាងនេះទៅទៀត ក្រុមអាជីវករ​បាន​និយាយ​ចំអកឡកឡឺយ​ថា នៅក្នុង​កិច្ចប្រជុំ​គណៈអធិបតី គឺមាន ក្រសួង​រ៉ែ​ និង​ថាមពល ដែល​ចូលរួម​មក ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​នោះ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែល​ជា​គណៈអធិបតី​ផង​នោះ ក៏​បាន​ឆ្ងល់​ជុំវិញ​ចំណាត់ការ​របស់ ក្រសួង​រ៉ែ​និង​ថាមពល​ចាត់ចែង​ឱ្យ​មាន ការដេញថ្លៃ ទៅលើ​ការធ្វើ​អាជីវកម្ម ខ្សាច់​។ ប៉ុន្តែ​ខាង​ក្រសួង​បាន​ឆ្ងល់​រួច​ក៏ សួរ​ទៅកាន់​ខាង​ក្រសួង​រ៉ែ​និង​ថាមពល ថា “​ជាធម្មតា​រាល់​ការដេញថ្លៃ ដែលមាន លក្ខណៈ​ស្រប​ច្បាប់ លុះណាតែ​ធ្វើឡើង ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ វត្ថុ ចុះ​ហេតុអ្វី​ក៏​ខាង​ក្រសួង​រ៉ែ​និង​ថាមពល ដេញថ្លៃ ហើយ​ខាង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​អត់​ដឹង​អី​សោះ? ករណីនេះ ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ​និង​ថាមពល ហាក់ ដូចជា​មិន​មាន​ធ្វើ​ការដោះស្រាយ គ្រាន់ តែ​លោក ឌិ​ត ឌី​ណា បញ្ជាក់​យ៉ាង​ខ្លី​ថា “​រឿង​ហ្នឹង​ចាំ​យើង​ធ្វើ​ជា​លក្ខណៈ​ផ្ទៃក្នុង​ជា​ក្រោយ។

បញ្ហា​នេះ ក្រុមអាជីវករ​បាន​និយាយថា កុំថាឡើយ តែ​ក្រុម​អាជីវករ​នាំគ្នា​ឆ្ងល់ រឿង​ករណី ដេញថ្លៃ​នេះ​សូម្បី​តែ​ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​មិន​យល់​ដែរ ហើយ​ទុក រឿងនេះ ទៅ​ពិភាក្សា​គ្នា​ក្រោយ ដោយ ការ​លាក់បាំង​ជាមួយ​បងប្អូន​អាជីវករ​ទៅវិញ។

ពាក់ព័ន្ធ​​បញ្ហាខាង​លើ​​នេះ គេ​សង្ឃឹម​ថា ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ មិន​ទុក​ឱ្យ​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ហ៊ីបា​វី និង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ និង​ថា​ម​ជិះសេះ លែងដៃ​ប្រព្រឹត្ត​អំពើពុករលួយ ជាន់ឈ្លី​កំណែទម្រង់​ច្បាប់ របស់​រដ្ឋាភិបាល ​លោក ហ៊ុនសែន នោះទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1691ដង ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន1700ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1680ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1611ដង បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន1719ដង ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ    អាន1696ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1762ដង គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច   អាន4391ដង លោកសាន្តរដ្ឋស៊ីងថាៈ លោកមិនបានប្រើហឹង្សាទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសទេ   អាន2226ដង ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន   អាន1781ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6337នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72415នាក់
ខែនេះ    820206នាក់
ឆ្នាំនេះ   3564510នាក់
សរុប   57163406នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:38