មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 11:03 នាទី ចំនួនអានៈ 3841

ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន​ឃុបឃិត​គាប​ជម្រិត​អ្នកជំងឺ​ឆ្លងដែន ប្រជាពលរដ្ឋ ឈ្មួញ​ឱ្យ​បង់​លុយ​តាម​អំពើ​ចិត្ត និង​ជាពិសេស​គឺ​ករណី​ឃុបឃិត​ឱ្យ​ជនជាតិ​យួន ឆ្លងដែន​ចូល​ស្រុក​យកលុយ​តាម តែ​ទំនើងចិត្ត​ប្រឆាំង​នឹង​នយោបាយ​របស់​ក្រសួង​មហាផ្ទៃ​យ៉ាង​ចេញមុខ​បំផុត  ។​

​តាម​មន្ត្រី និង​ឈ្មួញ​ទម្លាយ​ទៀតថា ករណី​ប្រជាពលរដ្ឋ​ឆ្លងកាត់ ខណៈ​នាយប៉ុស្តិ៍​រូបនេះ ធូររលុង​អនុញ្ញាតឱ្យ​ជនជាតិ យួន​ឆ្លងកាត់​តាម​អំពើ​ចិត្ត​ដោយ​មិន​ចាំបាច់​ពិនិត្យ​ទៅលើ​ឯកសារ លិខិតឆ្លងដែន​នោះ ។ គឺជា​ការបំពាន​ប្រឆាំង​ទាំងស្រុង​ទៅ និង​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ​ទាំងស្រុង ដែល​មិន​គួរ​លើកលែង​នោះទេ ។​

​តាម​សង្កេត​យ៉ាងតិច​ក្នុង​១​ថ្ងៃ មាន​ជនជាតិ​យួន​ឆ្លងដែន​ខុស​ច្បាប់​មក​ចូល​លេង​កាស៊ីណូ​ពី ២០០​នាក់ ទៅ ៣០០​នាក់ ឆ្លងកាត់​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ដោយ​គ្រាន់តែ​នាយ​ប៉ុស្តិ៍​រូប​នេះ ចាត់ចែង​ឱ្យ​មន្ត្រី​របស់​ខ្លួន​ចាំ​ប្រមូលប្រាក់​ក្នុង​ម្នាក់ៗ ៣​ម៉ឺន​ដុង ស្មើ ៦០០០​រៀល ទៅ ៧០០០​រៀល យ៉ាង​មមាញឹក​បំផុត ។

​ដោយឡែក តាម​ការបញ្ជាក់​របស់​ប្រភព​ឱ្យដឹងទៀតថា ចំពោះ​ជនជាតិ​យួន​ដែល​ឆ្លងកាត់​ដោយ​គ្មាន​លិខិតស្នាម តាម ផ្លូវទឹក គឺ​លោក ពេ​ជ មុនី​រតន៍ តម្រូវឱ្យ​យកលុយ​ក្នុង​១​ថ្ងៃ ១​លាន​ដុង ស្មើនឹង​ជិត ២០​ម៉ឺន​រៀល ហើយ​ការ​យក​លុយ​នេះ ចង់ ១​ថ្ងៃ​មាន​ជនជាតិ​យួន​ចូល​ប៉ុន្មាន​ក៏​មិន​ខ្វល់​ដែរ ឱ្យតែ​បង់លុយ​ឱ្យ​គាត់ ។

​ជាងនេះទៅទៀត មន្ត្រី​បាន​ទម្លាយ​ទៀតថា លោក ពេ​ជ មុនី​រតន៍ បាន​ចាត់ចែង​លោក សោម ជា ដែល​ជា​នាយ​ប៉ុស្តិ៍ ស្តីទី និង​លោក ប្រា​ជ ជួរ ជា​នាយ​រង​ជា​អ្នក​ចាំ​ប្រមូល​លុយ​ពី​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់ ។ ហើយ​អំពើពុករលួយ ការអនុវត្ត​ការ ងារ ភារកិច្ច​តួនាទី ខុស​ពី​គោលការណ៍​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​នេះ បាន​ធ្វើឱ្យ​លោក ពេ​ជ មុនី​រតន៍ រក​ចំណូល បាន​យ៉ាងច្រើន​ក្នុង​១​ថ្ងៃៗ រាប់​សិប​លាន​រៀល ជាមួយ​បក្ខពួក​របស់​ខ្លួន ។​

​លើសពីនេះទៅទៀត សកម្មភាព​ដ៏​គឃ្លើន នឹង​ផ្លូវ​ច្បាប់​បំពាន​បទ​បញ្ជា​ថ្នាក់លើ​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ អគ្គស្នងការ ការ​នគរបាលជាតិ និង​ក្រសួង​មហាផ្ទៃ​នេះ គឺ​ពួកគេ​មិន​ត្រឹមតែ​រង​នូវ​ការរិះគន់ ពី​សមត្ថកិច្ច ប្រជាពលរដ្ឋ ក្នុង​ទឹកដី​កម្ពុជា ប៉ុណ្ណោះ​ទេ ក្នុងនោះ​លោក ពេ​ជ មុនី​រតន៍ ក៏​កំពុងតែ​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​មន្ត្រី​នគរបាលជាតិ យ៉ាង​ធ្ងន់ធ្ងរ​បំផុត ហើយ​ដែល​គួរតែ​ក្រសួងមហាផ្ទៃ​មាន​វិធានការ​ពិនិត្យ​ជា​បន្ទាន់​ផង ។​

​ករណី​ប្រភព​ចំណូល​មិន​ស្រប​ច្បាប់​នេះ គ្រាន់​តែ​គិត​ពី​ការ​ឆ្លងដែន​របស់ ជនជាតិ​យួន​ក្នុង​១​ថ្ងៃ​រាប់លាន​រៀល នេះ​មិន បាន​គិត​ពី​ចំណូល​ទំនិញ​ឆ្លងកាត់​នោះ​ផង ។ ហើយ​ដែល​បញ្ហា​នេះ​ក៏​មាន​សំណូមពរ​ឱ្យ​រដ្ឋមន្ត្រី​ឱ្យ​មហាផ្ទៃ​គួរតែ​ ពិនិត្យ​ពី​ទង្វើ របស់​គាត់​ផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន2129ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1685ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1717ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1665ដង បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ   អាន1774ដង ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ   អាន1885ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1504ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន2294ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1780ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3106នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    69184នាក់
ខែនេះ    816975នាក់
ឆ្នាំនេះ   3561279នាក់
សរុប   57160175នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 02:38