រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់

ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 04:13 នាទី ចំនួនអានៈ 1926

ប្រ​ភព​ព័ត៌​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ទី​១ ដែល​ក្រឡាប់បាន​បើក​ចុះ​ចំណោទ ក្នុង​ល្បឿន​លឿន​ហើយ​ទំនងជា តៃកុង​ជាន់​ហ្វ្រាំងបណ្ដាល​ឲ្យ​ឈើប្រណិត ម៉ៃ​តាប់​មុខ​ជ្រុង ប្រភេទ​សុក្រ​ម  ហក់​ចេញពី​ទ្រុង​រថយន្ត ប្រមាណ ២០​ម៉ែត្រ រីឯ​ឈើ​ទាំងនោះ បាន​បុក​កម្ទេចយានដ្ឋាន​យីហោ គឹម​ឈាង បណ្ដាល​ឲ្យ​ខូចខាត រថ​យន្ត​តូច​ចំនួន ៤​គ្រឿង​។

អ្នកបើកបរ​ឈ្មោះ ប្រាក់ មា​ញ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ថ្មីឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ស្លាប់​ដោយ​ដាច់​ខ្លួនជា​កំណាត់ៗ និង​ព្រូ​ឈ្មោះ ចិត្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំរស់នៅ​ភូមិ​គង​មហា ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាមក៏បាន​ស្លាប់ផង​ដែរ​។​

រថ​យ​ន្ត​​យី​​ឌុប​ ​ដឹ​ក​ឈើ​​ប្រ​ណិ​ត ចំ​នួ​ន២​​គ្រឿ​ង បា​ន​​ក្រ​ឡា​ប់​​ ប​ណ្តា​ល​​ឲ្យ​​ស្លាប់​​ម​នុស្ស២នាក់ និង​​ខូច​ខាត​​ទ្រ​ព្យ​ស​ម្បត្តិ រប​ស់​​ប្រ​ជា​ពល​រដ្ឋ ដោយ​​រថ​យន្ត​ទី​១បាន​​ក្រ​ឡាប់​​នៅ​​ម៉ោង ១០​​យប់ ថ្ងៃ​ទី​​២៦ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៥ត្រង់​ចំណុ​ច​​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូងស្រុក​មេមត់ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ២​នាក់ ស្លាប់ ​។  

រហូតដល់​ម៉ោង ៥​ជិត​ភ្លឺ ឈានចូល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥រថយន្ត​យី​ឌុប មួយគ្រឿង​ទៀត បាន​ក្រឡាប់ នៅ​ចំណុច​ភូមិ​ដក់ពរ ឃុំ​ទ្រាកស្រុក​មេមត់ ដោយ​ដេក​ផ្ងារជើង ចេញ​សុទ្ធតែ​ឈើប្រណិត តែ​គ្មាន​នរណាម្នាក់រងរបួស​នោះទេ​។​

​​រថយន្ត​ដែល​ក្រឡាប់ នាពេល​ទៀបភ្លឺ​នោះ គេ​ដឹង​ច្បាស់​ថាមាន​អ្នក​រត់ការ​ចំនួន ២​នាក់ ម្នាក់​ឈ្មោះ ភ័ក្ត្រ និង​ម្នាក់ទៀត​ឈ្មោះ ពៅសក់​បាស បាន​រត់​ឆ្លេឆ្លា​ ញាប់ដៃ​ញាប់ជើងទូរស័ព្ទ​ចាត់ចែង រក​រថយន្ត​មក​ស្ទូច យក​ឈើ​ចេញពី​កន្លែងកើតហេតុព្រោះ​ខ្លាច​លោក​ឧកញ៉ា លឹម ប៊ុន​ណា ស្ដីបន្ទោស ព្រោះ​អ្នក​ទាំ​ង ២​នាក់ជា​ដៃស្តាំ​លោក​ឧកញ៉ា​ផង និង​មាន​តួនាទី​ភារកិច្ច​ជា​អ្នកសម្របសម្រួល​ផ្លូវ បោះ​មេ​ជូន សមត្ថកិច្ច​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ជំនាញតាម​ដង​ផ្លូវ​ឆ្ពោះ​ចេញទៅលក់នៅ​ឯ​ប្រទេស​វៀតណាម​។

ប្រភព​ពី​ពល​រដ្ឋ​ដែល​រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ​បាន​បង្ហើប​ថាលោក ឧកញ្ញា លឹមប៊នណា (ហៅខ្នា) ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដ៏ល្បី​ល្បាញនៅ​ប្រទេស​កម្ពុជា មិន​ចាញ់​លោក ឧកញ្ញា ទ្រី​ភាព​ ប៉ុម្មាន​នោះទេ ហើយ​មិន​មាន​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ហ៊ាន​ចេញ​មុខ​បង្ក្រាប​ឡើយ ព្រោះ​គេ​សង្ស័យ​ថា ប្រហែល​ជាមាន​មេ​ក្លោង​ដែល​មាន​ខ្នង​ក្រាស​នៅ​ពី​ក្រោយ​ចាំ​កាង​នូវ​ការ​រក​ស៊ី​ខាង​លើ​នេះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1632ដង បទសម្ភាសន៍ជនរងគ្រោះរឿងដីធ្លីនៅក្រោយផ្សារលើ   អាន1965ដង ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1699ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន2002ដង ត្រីពូជនិងត្រីកម្រប្រឈមទៅនឹងការផុតពូជខណៈការនេសាទខុសច្បាប់ក្នុងរដូវត្រីពងកើត មានពេញបន?...    អាន2354ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1853ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1621ដង សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព   អាន2909ដង ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់   អាន1798ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន1628ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7862នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73940នាក់
ខែនេះ    821731នាក់
ឆ្នាំនេះ   3566035នាក់
សរុប   57164931នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:21