ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន

ដោយៈ រ៉េត ខេត្តពោធិ៍សាត់ ថ្ងៃទី 16 ខែ 03 ឆ្នាំ 2016 វេលាម៉ោង 11:40 នាទី ចំនួនអានៈ 3787

បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​តំបន់​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បានកើត​ឡើង​យ៉ាង​ពេញបន្ទុក​។

ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើថា ជា​អ្នក​ឃុបឃិត​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ជនល្មើស ទើប​ក្រុម​ជនល្មើស​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​រទេះ រថយន្ត​កែច្នៃ គោយន្ត​កន្ត្រៃ ​ចេញពី​ព្រៃ​យ៉ាង​រលូន​យ៉ាងដូច្នេះបាន។ មានន័យថា ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​ រ៉ា​ល់ កាលពី​ថ្ងៃទី​១២-១៣ ខែមីនា ឆ្នាំ​២០១៦ គ្រាន់តែ​ជា​មធ្យោបាយ​របស់​មន្ត្រី​បរិស្ថាន ដើម្បី​បិទបាំង​អំពើអាក្រក់​របស់​ពួកគេ​ប៉ុណ្ណោះ ព្រោះ​ការពិត​ឈើ​ក្នុង​តំបន់​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ស្ទើរតែ​វិនាស​ហិនហោច​ទៅហើយ។

កន្លងទៅថ្មីៗ​នេះ គេ​សង្កេត​ឃើញថា ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​បរិស្ថាន​គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​ជ្រៅ​ជាងគេ​ក្នុង​រឿងនេះ​។

ក្រោយពេល​ទទួលរង​នូវ​ការរិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ទើប​មន្ត្រី​បរិស្ថាន​ ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្តពោធិ៍​សាត់ ធ្វើជា​ភ្ញាក់រលឹក​បង្ក្រាប​បទល្មើស​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ហើយ​បំផ្លាញ​វត្ថុតាង​ចោល​នៅនឹងកន្លែង​ទៀតផង​។ ទោះជា​យ៉ាងណា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​បរិស្ថាន ជាពិសេស​ក្រុម​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុង​ព្យាយាម​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​ក្រោយពេល​ប្រឈម​នឹង​ការរិះគន់​ ។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២១០៦ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្ថិតក្នុង​ឃុំ​ស​ន្ទ្រែ ឃុំរ​កាត ស្រុក​ភ្នំក្រវាញ​​សមត្ថកិច្ច​ចម្រុះ​បាន​បំផ្លាញ​ទីតាំង​និង​ឧបករណ៍​ ក្នុង​រោង​ម៉ាស៊ីន​អារឈើ​ចំនួន​៤​កន្លែង​ផ្សេងគ្នា និង​បាន​ត្រួតពិនិត្យ​ការ​រុករាន​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ ផ្ទាល់ខ្លួន​ផងដែរ​។

បញ្ហា​នេះ​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ តា​ម​ដាន​ដោយ​យកចិត្តទុកដាក់ ព្រោះ​ដឹង​ជាមុន​ថា​មន្ត្រី​បរិស្ថាន​កំពុងតែ​លេងល្បិច​ដើម្បី​បិទបាំង​ អំពើអាក្រក់​របស់ខ្លួន​ដែលជា​អ្នក​នៅ​ពីក្រោយ​ខ្នង​បទ​ល្មើស។

មជ្ឈដ្ឋានទូទៅសង្ឃឹមថា ថ្នាក់ដឹក​នាំ​ដែល​ជាប់​ពាក់​ព័ន្ទបញ្ហាខាងលើ​នេះ​ និង​ធ្វើ​ការ​ស្រាវ​ជ្រាវអោយ​បាន​ស៊ី​ជម្រៅជាក់​ជាមិន​ខាន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1858ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1692ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1707ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1611ដង ជនសង្ស័យ៤នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន   អាន1770ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1604ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1537ដង ជនពិការចុះដាំដើមឈើ៣ពាន់ដើម   អាន1601ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2671ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន2228ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      438នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    66516នាក់
ខែនេះ    814307នាក់
ឆ្នាំនេះ   3558611នាក់
សរុប   57157507នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 00:31