អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 27 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 10:32 នាទី ចំនួនអានៈ 1922

នៅ​យប់​ម៉ោង១និង​២៧នាទី រំលង​អាធ្រាតថ្ងៃទី២៦ឈានចូល​ទី២៧ ខែឧសភា ឆ្នាំ​២០១៦​មាន​​រថ​យន្ត​ម៉ាក​តូយូតា១បាំងកន្លះព័ត៌ក្រហមពាក់​ស្លាកលេខ ភ្នំពេញ 2H-2910 ដឹក​ឈើ​ប្រភេទលេខ​១ពេញ ដែលម្ចាស់​រថ​យន្ត​​ជា​​អង្គរក្ស​របស់​លោក ហ៊ីងប៊ុន​ហៀង ត្រូវ​បាន​មេព្រៃបង្ក្រាប​ទៅ​តាម​ផ្លូវ​ច្បាប់នៅ​ចំ​នុច​ភូមិ​ព្រៃគុយ សង្កាត់​អំពិល​ ក្រុង​សៀមរាប។

ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​សារព័ត៌មាន​១ក្រុម​បាន​អោយ​កម្ពុជា​សុវណ្ណភូមិ​ដឹងថា នៅ​ម៉ោង​ជាង​១រំលង​អាធ្រាតខាងលើ​​មាន​ប្រ​ជា​ពល​រដ្ឋ​បាន​រាយ​ការណ៍មក​ថា មាន​រថ​យន្ត​ដឹក​ឈើ​​ដឹក​​យក​ទៅ​ទម្លាក់​នៅ​ផ្ទះ​មួយ​ដែល​មាន​ចម្ងាយ​ប្រហែល​១ពាន់​ម៉ែត្រ(១គឺឡូដី)ពី​កែង​​ស្វាយ​ធំផ្លូវ​ជាតិលេខ៦(ខាង​ជើងផ្លូវ​ជាតិ​លេខ​៦​ផ្លូវឆ្ពោះ​​ទៅ​ព្រះដាក់)ដែល​ត្រូវ​បាន​ពល​រដ្ឋ​លួច​បង្ហើប​ថា ម្ចាស់​ផ្ទះ​ឈ្មោះ ​យាយម៉ៅ (ឈ្មោះហៅ​ក្រៅ)មាន​មាឌធំខ្មៅហើយធាត់។ អ្នក​យក​ព័ត៌មាន​បាន​បន្តថា ពួកគេ​បាន​ព្យាយាម​ឃ្លាំមើល​មិន​យូរប៉ុន្មានក៏​ឃើញ​រថ​យន្ត​២គ្រឿង​ដឹក​ឈើ​ចូល​ទៅ​ទម្លាក់​នៅ​ផ្ទះ​យាយម៉ៅ​ដូច​ការ​រាយការណ៍របស់​អ្នក​ភូមិ​។ ឃើញ​ដូច្នេះ​អ្នក​សារ​ព័ត៌មាន​​បាន​​​ទៅ​ដល់មុខ​ផ្ទះ​យាយម៉ៅង​ដង្ខៅ​ឈើមិន​ទាន់​បាន​ថតរូប​ផង​ស្រាប់​តែ​កូន​ប្រុស​យាយម៉ៅ​និង​បក្ខ​ពួក​ជិត​១០​នាក់​នាំ​គ្នា​ទាញ​ក្វែវ​ ផ្កាក់ ដំ​បង ​បម្រុង​មក​កាប់​ឡាន​អ្នក​កាសែត តែ​មាន​មនុស្ស​ស្រី​២នាក់​បាន​ព្យា​យាម​​ឃាត់​ពួកគេ​អោយ​ចូល​ទៅ​ក្នុង​ផ្ទះវិញ។

ភ្លាម​នោះ​ក្រុម​អ្នក​កាសែត បាន​ទូរស័ព្ទ​រាយ​ការណ៍ទៅ​លោក​ យឹម​ស៊ីវន នាយសង្កាត់​រដ្ឋ​បាលព្រៃ​ឈើ​​ក្រុង​សៀមរាប តែ​លោក​បាន​ប្រាប់​ថា អោយ​ទូរស័ព្ទ​ទៅ​លោក​ វែងលី មន្រ្តី​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ប្រា​សាទ​បា​គង​វិញ​។

ប្រហែល​២០នាទី​ក្រោយ​ពេល​កើត​ហេតុ​លោក វែងលី បាន​បើ​ក​រថ​យន្ត​ទៅ​ដល់ កន្លែង​កើត​ហេតុ ហើយ​បាន​​ឃាត់​​​រថ​យន្ត​តូយូតាមួយ​គ្រឿង​ខាងលើ តែ​រថ​យន្ត​១បាំង​កន្លះ​មួយ​គ្រឿង​ទៀត​ដែល​ទម្លាក់​ឈើ​អស់​បាន​បើក​រត​បាត់ ចំណែក​ឯឈើ​ដែល​បាន​ទម្លាក់ទៅ​លើក​ដី​ក្នុង​របង​យាយម៉ៅ​​​១រថយន្តទៀត​​នោះ​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​ខាងលើ​យក​រថ​យន្ត​ម៉ាក​ហៃ​លេនដឺពណ៍​ទឹកប្រាក់​​១គ្រឿង​ដឹក​ចេញ​ទៅ​អស់​។

រថ​យន្ត​ដឹក​បទល្មើស​ និង​ឈើ​ពេញ​១រថ​យន្ត​ដែល​មេព្រៃ​ប្រាប់​ថាជាឈើ​ប្រភេទតាសេក ត្រូវ​បាន​លោក​ វែង​លី​ មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ប្រាសាទបាគង​ហែរហម​អម​ដំ​ណើរ​ជូន​យក​ទៅ​ទុក​នៅ​ ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​ស្រីទាំង​យប់​តាម​និតិវិធីច្បាប់។

សូម​បញ្ជាក់ថា នៅ​ក្នុង​រថ​យន្ត​ដឹក​ឈើ​ខាងលើ​មាន​ព្យួរកាត​អង្គរក្ស​​ដែល​ចេញ​ដោយ​លោក ហ៊ីង ប៊ុន​ហៀង​ ហើយ​​នៅ​លើ​កាត​នោះ​សរសេរថា៖ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស ឈ្មោះសានសែន (SAN SEN) ថានន្ទរស័ក្កិ  អនុសេនីយ៍ឯក មុខងាអង្គរក្ស ចេញប័ណ្ណថ្ងៃទី០១ខែធ្នូឆ្នាំ២០១៥​ ផុត​កំណត់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ហត្ថលេខានិងត្រា នាយឧ.ផ្កាយមាស៤ ហ៊ីង ​ប៊ុន​ហៀង។ ចំណែក​ឯនៅ​កៅអី​តៃកុង​មាន​ព្យួរ​អាវ​១​​ប៉ារ៉ាមាន​ស្លាក​សញ្ញាខេមរភូមិន្ទ មាន​ឈ្មោះថា សំ ប្រុស។

លោក សាន សែន បាន​​​បក​ស្រាយ​ប្រាប់​អ្នក​កាសែត​ និង​មេព្រៃនៅ​ក្នុង​ហេតុការណ៍នោះថា ក្រុម​លោកពុំ​បាន​ទាញ​ខ្វែវ​ ផ្កាក់ ដំ​បង បម្រុង​ប្រើ​ហឹង្សា​​លើ​អ្នក​កាសែតនោះទេ ក្រុម​ដែល​ទាញ​ខ្វែវ​ ផ្កាក់ ដំ​បង នោះ​គឺជា​កូន​យាយម៉ៅ និង​បក្ខពួក ដែល​ជាម្ចាស់​ផ្ទះ​អ្នក​ទិញ​ឈើ​ពី​ពួកលោក​​តែប៉ុណ្ណោះ។ លោក សានសែន បន្ថែមថា​ឈើ​ខាងលើ​ពួកលោក​ដឹក​គ្រាន់​យក​លុយ​ចាក់សាំង និង​ហូប​បាន​ទឹក​តែប៉ុណ្ណោះ។

អ្នក​យក​ព័ត៌មាន​សង្កេត​ឃើញថា នៅ​ពេល​មេព្រៃទៅ​ដល់​សុំ​យក​ឡាន​និងឈើ​ លោក សានសែន មិន​បាន​បដិសេធន៍​ ឬក្អេងក្អាដូចក្អាត់​ចូល​ក្អម​ដូច​កូន​ យាយម៉ៅឡើយ គឺ​លោក​បាន​ប្រគល់ឡាន​និង​ឈើ​​អោយ​មេព្រៃតាម​សំណើរ។

ពល​រដ្ឋ​នៅ​ភូមិ​ព្រៃគុយ​សូម​អំ​ពាល​នាវ​ដល់​អាជ្ញាធរដែនដីក្នុង​សង្កាត់​អំពិល​ និង​សមត្ថ​កិច្ចគ្រប់​ជាន់ថ្នាក់​មេត្តា​បញ្ឈប់​ការ​ចរាចរណ៍ឈើ ឬការលក់​ទិញដូរឈើ​នៅ​ផ្ទះ​យាយម៉ៅនេះទៅ ព្រោះ​ពេល​យប់​លាន់​លឺ​ប្រេវប្រាវតូង​តាង ផឹក​ស៊ី​វ៉ែវ៉ដូចគ្មាន​ទើស​ក្បាល​អ្នក​ណាអញ្ចឹង ម្យ៉ាង​វិញ​ទៀត​ដើម្បី​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​ទៅ​តាម​ប្រសាសន៍ សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែនផង។ ហើយ​ពល​រដ្ឋ​ក៏​សូម​សំនូម​ពរ​ទៅ​លោក ឧត្តមសេនីយ៍ផ្កាយ​មាស៤ ហ៊ីង​ ប៊ុន​ហៀងផងដែរ​ សូម​កុំ​អោយ​កូន​ចៅ​ធ្វើ​កាត​ដើរ​រក​ស៊ី​ឈើ​ព្រោះ​វាអាច​ខូច​កិត្តិយស​ដល់​ឯកឧត្តម​ ដែល​ធ្លាប់​តែមាន​ស្នាដៃល្អៗរាប់​មិន​អស់៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1905ដង ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក   អាន1651ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1618ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3931ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1610ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1720ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1776ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន1586ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1588ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1768ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7608នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73686នាក់
ខែនេះ    821477នាក់
ឆ្នាំនេះ   3565781នាក់
សរុប   57164677នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:50