វេទិកាថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជររដ្ឋាភិបាលកម្ពុជាបានធ្វើឡើងនៅមូលដ្ឋានស្រុកសូទ្រនិគម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 06 ឆ្នាំ 2016 វេលាម៉ោង 11:10 នាទី ចំនួនអានៈ 1522

វេទិកាថ្នាក់ជាតិមួយបានប្រព្រឹធ្វើឡើងនៅវត្តខ្ចាស់ ក្នុងភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគមខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ ក្រោមអធិបតីភាពឯកឧត្តម រតនវឌ្ឈនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និងលោក ស៊ីម ឈីវឈានពិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ព្រមទាំងអាជ្ញាធរដែនដីមន្ត្រីរាជការជាច្រើនស្ថាប័ណផ្សេងទៀត។

ឯកឧត្តម រតនវឌ្ឈនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានបើកកម្មវិធី និងថ្លែងសំណេះសំណាលសាកសួរពីទុក្ខលំបាករបស់លោកយាយលោកតា ពុកម៉ែ បងប្អូនដែលបានចូលរួមក្នុងកម្មវិធីវេទិកាថ្នាក់ជាតិខាងលើនេះ និងបើកចំហរអោយប្រជាពលរដ្ឋសំដែងពីទុក្ខកង្វល់របស់ខ្លួន។

ក្នុងកម្មវិធីវេទិកាថ្នាក់ជាតិខាងលើនេះគេសង្តេតឃើញថា មានប្រជាពលរដ្ឋ៣ភូមិបានចូលរួមសាកសួរទៅវាគ្មិនពាក់ព័ន្ធបញ្ហាមួយចំនួនដូចជា មិនមានអគ្គីសនីប្រើ សំរាមចាក់លុបត្រពាំង ត្រពាំងទឹកខះរីងស្ងួតគ្មានទឹកប្រើប្រាស ម្ចាស់ផ្សាដំដែលអោយប្រជាពលរដ្ឋយកផ្លូវសាធារណៈដាក់លក់បន្ថែ ដោយចេះតែយកផាស៊ី តែមិនចេះរៀបចំសណ្តាប់ធ្នាប់ និងបញ្ហាមួយចំនួនទៀត។

ពាក់ព័ន្ធបញ្ហាខាងលើនេះលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគមបានបកស្រាយថា បញ្ហាពលរដ្ឋយកផ្លូវខាងកើតផ្សាដំដែកដាក់លក់បន្ថែព្រោះតែចំនួនប្រជាពលរដ្ឋមានការកើនឡើង ឯផ្សាវាតូច មិនមានកន្លែងអោយលក់នៅខាងក្នុងផ្សា។

រីឯខាងតំណាងអគ្គីសនីខេត្តបានបកស្រាយថា ទី១អគ្គីសនីកំពុងតែតភ្ជាប់បណ្តាញអគ្គីសនីនៅតំបន់ផ្សេង ទី២ខាងអគ្គីសនីកំពុងតែខ្វះខ្សែសំរាប់តបណ្តាញអគ្គីសនីអោយពលរដ្ឋប្រើប្រាស តែទោះជាយ៉ាងណាក៏ដោយក៏ខាងអគ្គីសនីនិងខិតខំព្យាយាមតបណ្តាញអគ្គីសនីអោយពលរដ្ឋប្រើអោយបាន។ ចំណែករឿងពលរដ្ឋរាយការណ៍ថា មានគេយកសំរាមទៅចាក់ចូលក្នុងស្រះទឹកដែលប្រជាពលរដ្ឋធ្លាប់ប្រើប្រាសនោះ លោក ម៉ក់ ប្រុសអភិបាលស្រុកសូទ្រនិគមថា មិនបានដឹងទេ ចាំលោកចុះទៅមើលដោយខ្លួនឯងផ្ទាល់។

ប្រជាពលរដ្ឋនៅស្រុកសូទ្រនិគមបានរិះគន់ថា ខាងអគ្គីសនីហាក់អាក់សមត្ថភាពក្នុងការតភ្ជាប់បណ្តាញអគ្គីសនីជូនពួកគាត់ប្រើប្រាស ដោយគ្រាន់តែបោះបង្គោលភ្លើងចោល តែមិនឃើញមានភ្លើងប្រើ រងចាំង១ថ្ងៃហើយ១ថ្ងៃទៀត យូរជាងទៅសុំភ្លើងយក្សទៅទៀត។ ពលរដ្ឋសំនូមពរទៅអាជ្ញាធរដែនដី មេត្តាជួយស្តារស្រះទឹកអោយពួកគាត់មានទឹកប្រើប្រាសផង ហើយខាងអគ្គីសនីមេត្តាជួយតបណ្តាញអគ្គីសនីអោយបានឆាប់រហ័សបន្តិចព្រោះពួកគាត់រងចាំប្រើភ្លើងអគ្គីសនីអស់រយៈពេលយូរខែឆ្នាំណាស់មកហើយ៕ដោយ៖ ឈួរ វ៉ាន់

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1683ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1949ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1724ដង បង្រ្កាបទីតាំងកាសីុណូអត់ច្បាប់ធំមួយ នៅក្នុងបុរីប្រិមប្រិយ   អាន1687ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន1604ដង ជ​ញ្ជីង​ថ្លឹង​រថយ​ន្តផ្លូ​វជា​តិលេ​ខ៣ ​កំពុងសប្បាយប្រ​មូលលុយ​ពី​អ្នក​ដឹក​ទំនិញ​   អាន1508ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន1237ដង គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1536ដង លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​...    អាន2029ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1667ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8572នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74650នាក់
ខែនេះ    822441នាក់
ឆ្នាំនេះ   3566745នាក់
សរុប   57165641នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:33