លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 10 ឆ្នាំ 2016 វេលាម៉ោង 01:17 នាទី ចំនួនអានៈ 1535

ក្បួន​រថ​យន្ត​កូរ៉េធំៗ របស់លោក ធឹង លាងស្រេង កំពុងសម្រុកដឹក ឈើចេញពី ទឹកដីខេត្ត ព្រះវិហារដូចគេ​ហែកឋិន​ទាន ចូល​មក​ចែកចាយ​តាម​ដេប៉ូនានាក្នុង​ក្រុង​សៀម​រាប​ ដោយ​ឆ្លង​កាត់​ស្នាក់ការ រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ ស្នាក់ការ​បរិស្ថាន ដឺបេ ប៉ូលីសសេដ្ឋកិច្ច និងស្នាក់ការ​ជាច្រើនទៀត បាន​យ៉ាង​រលូន តែ​​គ្មាន​សមត្ថ​កិច្ច ឬស្ថានប័ណ​ណា​មួយ​ចេញ​មុខ​បង្ក្រាបនោះ​ទេ ធ្វើ​អោយ​មហាជន​សង្ស័យថា អាច​សមត្ថកិច្ចជំនាញ​តាម​ដងផ្លូវនេះ​ជាអ្នក​បើក​ភ្លើងខៀវឲ្យហើយ​មើល​ទៅ។

តាមការឲ្យដឹងពី​លោក ធឹង​លាងស្រេង ម្ចាស់ឈើ បាននិយាយថា រថយន្តដឹកឈើ  របស់គេបាន ដឹក​ចេញ​ពី​ដេ​ប៉ូ នៅស្រុកស្វាយលើ  ដែលមាន​យីហោ ធឹងលាងស្រេង មានទីតាំងនៅ  ភូមិអង្កាញ់ (ត្រពាំងខ្ទះ) ឃុំស្វាយលើ ស្រុកស្វាយលើ។

លោក យឹម​ ស៊ីវន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ប្រាសាទ​បាគង​បាន​អោយ​ដឹង​ថា ខាង​មេព្រៃបាន​អោយ​លោក​ ធឹងលាងស្រេង​ ផ្អាក​ដឹក​ឈើ​ចូល​ក្រុង​សៀមរាប​តាំងពី​ជើង​ទី​២ម្លេះ តែ​ក្រោយ​មក​លោក​មិន​បាន​​ដឹង​ថា គេ​នៅ​តែ​ដឹក​ចូល​មិន​បាន​ឈប់​ចឹង​សោះ។

ប្រភព​ព័ត៌​មាន​ពី​អ្នក​កាសែត​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​បាន​អោយ​ដឹងថា លោក​ធឹង​លាងស្រេង បាន​ចាប់​ផ្តើម​ដឹក​ឈើចូល​ខេត្តសៀមរាប​ ​តាំងពី​ចុង​ខែសី​ហាឆ្នាំ២០១៦មក រហូត​មក​ដល់​ថ្ងៃទីម្ភៃជាងខែកញ្ញា ឆ្នាំ​២០១៦​នេះ ហើយ​មាន​ថ្ងៃខ្លះ​ដឹក​រហូត​ដល់​ទៅ​បី​រថយន្ត​ធំ​ៗក៏មានដែរ ដែល​អាច​សរុប​បាន​ថា រយៈពេល​ជិត​១ខែនេះ​លោក ស្រេង អាច​ដឹក​ឈើ​ចូល​ខេត្តសៀមរាប ប្រហែល​ជិត១០០រថយន្ត។

ប្រភព​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដែល​ស្គាល់​លោក​ ធឹងលាង​ស្រេង បាន​លួច​បង្ហើប​ប្រាប់​ថា លោក​ស្រេង​កំពុង​យក​ដៃបាំង​មេឃ ដោយ​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំ​នាញ​តាម​ដង​ផ្លូវ​មួយ​ចំ​នួន​ដោយ ទិញ​ឈើ​រណា​ង៉ោង​ពី​ព្រៃ​ខុស​ច្បាប់​ ហើយ​យក​ទៅ​លាក់​ទុក​នៅ​កន្លែង​ណាមួយ បន្ទាប់​មក​លើក​ដាក់​ឡាន ដឹក​ចេញ​ដោយ​កុហក់​អ្នក​ដែល​មិន​ដឹង​រឿង​ថា ជាឈើ​ចេញ​ពី​ដេប៉ូមាន​ច្បាប់​ត្រឹម​ត្រូវ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ធ្លាប់​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ថា បើទោះ​ជា​អ្នក​បើក​ដេប៉ូទិញលក់​ឈើ​មាន​ច្បាប់​ដេ​ប៉ូ ក៏ដោយ តែ​ម្ចាស់​ដេប៉ូត្រូវ​ទទួល​ទិញ​ឈើ​ពី​ក្រុម​ហ៊ុន​ដី​សម្ប​ទានសេដ្ឋ​កិច្ច ដែល​មាន​ច្បាប់​ត្រឹម​ត្រូវ មិន​មែន​ទទួល​ទិញ​ឈើ​ដែល​អាដោយ​រណាង៉ោង​ខុស​ច្បាប់​ ដែល​ពល​រដ្ឋ​លួច​អានៅ​ក្នុង​ព្រៃនោះទេ​ ហើយ​នៅ​ពេល​ដឹក​ជញ្ជូន​ត្រូវ​មាន​ច្បាប់​អនុញ្ញាតិ​ពី​មន្ត្រី​ជំ​នាញ​ត្រឹម​ត្រូវ ដែល​មាន​ក្រដាស​ស្នាម​បង់​ប្រាក់​ចូល​រដ្ឋ​ទៀតផង មិន​មែន​កាន់​តែ​ច្បាប់​ដេប៉ូមួយ​ ដើរ​ទិញ​ឈើ​បាន​គ្រប់​ទី​កន្លែងនោះទេ។

លោក ពៅប្រជ្រុយ ​នៅ​ខេត្តសៀមរាប​ដែល​នណាៗក៏គេ​ស្គាល់​ថា ជាឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ជើង​ចាស់​ម្នាក់​យូរ​ឆ្នាំណាស់​មក​ហើយ​នោះ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ឈើ​ជា​ឈើ​របស់​លោក គ្រាន់​តែ​មួយ​រយៈមិន​សូវ​ស្រួល​ខ្លួន​ក៏ពឹង​អោយ​លោកស្រេង​ជួយ​ដឹក​អោយ។ លោក​ពៅ​បន្តថា ទើប​តែដឹក​បាន​១៣ឡានទេ បើគិត​ត្រឹម​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ មិន​មែន​រាប់​រយ​ឡាន​ដូចគេថានោះទេ។

បើទោះ​ជាលោក ពៅ​ប្រជ្រុយ​ ខំយក​ខ្លួន​ទៅ​ពាំង​ជំនួស​លោក ធឹងលាងស្រេង យ៉ាង​ណាក៏ដោយ តែ​មាន​ប្រ​ភព​ព័ត៌មាន​ពី​មនុស្ស​បី​ទៅ​បួន​នាក់​ផ្សេងទៀតបាន​ខ្សឹប​ប្រាប់​ថា លោកពៅប្រជ្រុយ​គ្រាន់​តែលោក ស្រេង​ ពឹង​អោយ​ជួយ​រត់ការ​តាម​ដង​ផ្លូវ​តែប៉ុណ្ណោះ មិន​មែន​ជាម្ចាស់​ឈើ​ខាង​លើ​នេះ​ពិត​ប្រាកដនោះទេ។

ក្នុង​នាម​យើង​ជាពល​រដ្ឋ​ខ្មែរ​ សូម​លោក ម៉ុងប៉ុនលីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើបន្ទាយ​ស្រី លោកទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប លោកប៉ោវណ្ណិត ម៉េប៉េអឹម​ខេត្តសៀមរាប និង​ជាពិសេស លោក ឃឹម​ ប៊ុនសុង អភិបាល​ខេត្តសៀមរាប​ មេត្តាចាត់​ចែង​ឈ្មួញ​ឈើ​ខាងលើ​ទៅ​តាម​ផ្លូវ​ច្បាប់​ផង ដើម្បី​ចូល​រួម​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ទៅ​តាម​ប្រ​សាសន៍ របស់​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ   អាន10767ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1558ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2132ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1804ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន1827ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1706ដង ការ​សម្ញែង​និង​ភាព​អាត្មានិយម​នៅ​ក្នុង​សង្គម   អាន1580ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន2065ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1654ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2578ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14525នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    80603នាក់
ខែនេះ    828394នាក់
ឆ្នាំនេះ   3572698នាក់
សរុប   57171594នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 19:17