អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ្រាន់តែហៅមកសួរនាំក្រែងកាសែតក្លែងក្លាយ

ដោយៈ រ៉េត ខេត្តរតនៈគីរី ថ្ងៃទី 07 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 03:31 នាទី ចំនួនអានៈ 1726

នៅព្រឹកថ្ងៃទី០៧ ខែមាសា ឆ្នាំ២០១៧​នេះ អ្នក​យក​ព័ត៌​យើង​បាន​រាយការណ៍​មកថា មាន​ក្រុម​អ្នក​កាសែត​មួយក្រុម​មានគ្នាង​ប្រហែលជាង​​២០​នាក់​​ បាន​ចុះ​ទៅ​ថត​រថ​យន្ត​សាន់យ៉ុង រថយន្តធួរីស រថយន្តកាមរី ដឹក​ឈើប្រណិត​អត់​ច្បាប់​ចេញពី​ខេត្ត​រតនៈគីរី យក​ទៅ​លក់​នៅ​​ប្រ​ទេស​វៀត​ណាម​ តាម​ច្រក​អូរយ៉ាដាវ បន្ទាប់​មក​ត្រូវ​បាន​អនុប្រ​ធាន​ប៉ូលីស​អន្តោ​ប្រ​វេស​ហៅ​​ទៅ​សាកសួរដេញ​ដោល​ និង​ថត​កាត​ការសែត​របស់​ពួក​គេ​ថែម​ទៀត​ផង។ ខាងក្រោមជាវីដេអូរថយន្តដឹកឈើនៅច្រកអូយ៉ាដាវព្រឹកមិញ៖

ពាក់​ព័ន្ធ​ទៅ​និង​ការ​ចោទ​ប្រកាន់​ថា ប៉ូលីស​អន្តោ​ប្រវេស​ច្រកអូយ៉ាដាវ​បាន​ឃាត់​ខ្លួន​អ្នក​កាសែត​ប្រហែលជាង​​២០​នាក់​ខាង​លើ​នេះ លោក សុខ-សំអាន អនុប្រធាន​ប៉ូលីស​អន្តោ​ប្រ​វេស​ច្រក​​អូយ៉ា​ដាវ​បាន​ប្រាប់កម្ពុជា​សុវណ្ណភូមិ​​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៧​ដដែល​នេះថា លោក​មិន​បាន​ឃាត់​ខ្លួន​អ្នក​កាសែត​នោះ​ទេ លោក​គ្រាន់​តែ​ហៅ​អ្នក​កាសែត​មក​នែ​នាំ​ពី​គោល​ការណ៍​របស់​ថ្នាក់​លើ​ដូច​ជា៖

ទី០១-អ្នក​កាសែត​ទាំង​អស់​មុន​មក​ធ្វើ​ការ​នៅ​ទី​នេះ​ត្រូវ​ទៅ​​សុំ​ការ​អនុញ្ញាតិ​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ជាមុនសិន។ ហើយ​ការ​យក​កាត​របស់​អ្នក​កាសែត​មក​ថតកាល​ពី​ព្រឹក​មិញ​​​នោះ​គឺ​លោក​ចង់​ដឹង​ថា អ្នក​ព័ត៌មាន​ទាំង​នេះ​បាន​ចុះ​បញ្ជី​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តហើយឬនៅ?

ទី០២-អ្នក​សារព័ត៌មាន​វា​ក្លែង​បន្លំ​ច្រើនណាស​សព្វ​ថ្ងៃ​​ ចឹង​កុំ​អោយ​វា​ខូច​តំ​លៃ​អ្នក​សារព័ត៌មាន​ទូទៅព្រោះ​មាន​អ្នក​ល្អអ្នក​មិន​ល្អ។ ចំណុច​មួយទៀត​គឺនៅ​ចំ​នុច​ភូមិ​សាស្ត្រ​ដែល​លោក​គ្រប់​គ្រង​នេះ​គឺ​យោង​តាម​អនុក្រិដ្ឋ ដូច្នេះ​លោក​បាន​សរសេរផ្លាកហាមបើក​បរ​លឿន ហាម​ថត​រូប​ភាព​ មុន​ថត ​មុន​ធ្វើ​អ្វី​មួយ​ត្រូវ​សហ​ការគ្នា​ ផ្តល់​ព័ត៌មាន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ភូមិ​សាស្ត្រនៅ​ច្រកទ្វារនេះ​ទៀត​សោធ ​ដោយ​យោង​​តាម​ប្រ​សាសន៍​របស់​សម្តេច​ក្រឡា​ហោម ស-ខេង បាន​កំណត់ថា ស្លាប​ឆ្វេង​២ពាន់ម៉ែត្រ​ ស្លាប​ស្តាំ២ពាន់ម៉ែត្រ​ ជំរៅ​ចូល​មក​ក្នុង​ប្រ​ទេស​៥ពាន់​ម៉ែត្រជា​កន្លែង​ហាម​ឃាត់​​ ដូច្នេះ​ដោយ​ពាក់ព័ន្ទ​តាម​អនុក្រិដ្ឋនេះ ​យើង​ខ្ញុំ​មិន​អនុញ្ញាតិ​អោយ​មក​ធ្វើ​សកម្ម​ភាព​នៅ​តំ​បន់​នេះ​ទេ​។

លោក​ សុខ-សំអាន បាន​បន្ថែម​ថា ករណី​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​ជន​ស៊ី​វិល​ក៏​មាន​សិទ្ធិ​ចូល​រួម​ទប់​ស្កាត់​ដែរ កុំ​ថាឡើយ​ដល់​ទៅ​សមត្ថកិច្ច។

ពាក់ព័ន្ទ​ទៅ​និង​សំនួរ​មួយ​ពី​កម្ពុជា​សុវណ្ណភូមិបាន​សួរ​ថា ចុះ​ហេតុ​អ្វី​បាន​រថ​យន្ត​ដឹក​ឈើ​ទាំង​ខ្សែៗ​ឆ្លង​កាត់​ច្រក​អូយ៉ាដាវ លោក​មិន​ចាប់​ តើ​នេះមក​ពី​មូល​ហេតុអ្វី? នោះ​លោក​ សុខ-សំ​អាន ថាវាពិបាក​និយាយ ពិបាកបក​ស្រាយ​ណាស់​តាម​ទូរស័ព្ទ បើ​ចង់​ដឹង​ច្បាស់​អោយ​អ្នក​យក​ព័ត៌មាន​យើង​ទៅ​ជួប​លោក​ផ្ទាល់ ស្រួល​ប្រាប់​ ស្រួល​និយាយ​គ្នា រួច​លោក​សុខសំ​អាន​ក៏បាន​បិទ​ទូរស័ព្ទ​បាត់​ទៅ (សូម​ចុចស្តាប់​បទសំភាសន៍លោក សុខ-សំអាន និង​លោក ផ្លុង-រ៉េត)។

សូម​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី០៧នេះ​មុន​ខាង​ប៉ូលីស​ច្រក​អូយ៉ាដាវហៅ​ក្រុម​អ្នក​កាសែត​ប្រហែល​២០​នាក់​ខាង​លើ​ទៅ​សួរនាំ អ្នក​យក​ព័ត៌មាន​យើង​បាន​ថត​​​រូប​ភាព​រថ​យន្តសាន់​យ៉ុង​​ដឹក​ឈើ​ដូច​ហែកឋិន​ទានព្រី​ស្រុក​ខ្មែរ​ចូល​ទៅ​ស្រុក​យួន​ តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនៈគីរី។

លោក ទូច-ណូរ៉ា ប្រធាន​សមាគន​សារព័ត៌មាន​ឃ្លាំមើល​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​តាម​ទូរស័ព្ទ​នៅ​រសៀ​ល​ថ្ងៃទី០៧​ដដែល​នេះ​ផង​ដែរ​ថា ការ​ហៅ​អ្នក​កាសែត​ម្ភៃ​សា​ម​សិប​នាក់​​ទៅ​នែ​នាំ​ សាក​សួរ​ដេញ​ដោល ថត​កាត​ពី​សំ​ណាក់​ប៉ូលីស​អន្តោ​ប្រវេស​នៅ​ច្រក​អូយ៉ាដាវ​ខាង​លើ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ​ហើយ​ទង្វើបែប​នេះ​គឺ​ហាក់​មាន​ចេតនាគំរាម​កំ​ហែង​ដល់​អ្នក​សារព័ត៌មាន​ទាំង​ស្រុង។ លោក ទូច-ណូរ៉ា បាន​ស្នើ​សុំ អោយ​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​មាន​ការ​យោគយល់​ និង​ពិចារណាឡើង​វិញ​ចំ​ពោះ​អ្នក​កាសែត​ កុំ​អាង​តែ​ខ្លួន​មាន​អំ​ណាច​ ចាប់​ចង​ ចោទ​ប្រកាន់​ទៅ​លើ​អ្នក​កាសែត​ពេក​ ព្រោះ​អ្នក​កាសែត​គ្មាន​អាវុធ​ប្រ​យុត​តតាំង​អ្វី​នោះ​ទេ មាន​តែ​ស្លាប​បការ​ និង​កាមេរ៉ា​តែ​ប៉ុណ្ណោះ បើ​គាត់​ធ្វើ​ខុស​​មែន​នោះ​លោក​ក៏មិន​គាំ​ទ្រដែរ តែ​ជៀស​វាង​សទៅ​ជាខ្មៅ ឈ្មួញ​ដឹក​ឈើ​មិន​ចាប់​ទៅ​ចាប់​អ្នក​កាសែតទៅ​វិញ​ ហើយ​អ្នក​កាសែត​គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង​រឿង​រ៉ាវ​គ្រប់​យ៉ាង​ជូន​ថ្នាក់​ដឹក​នាំជ្រាប​ជាព័ត៌មាន​ ហើយ​ជាអ្នក​ដឹក​នាំ​​សម្តី​ថ្នាក់​ដឹក​នាំជូន​រាស្ត្រ​បាន​ស្តាប់​បាន​ដឹង​បាន​យល់ ដូច្នេះ​សូម​មេត្តា​កុំ​យក​អ្នក​កាសែត​ធ្វើ​ជា​ផ្ទាំង​ស៊ីប​អោយ​សោះ (សូម​ចុច​ស្តាប់​បទ​សម្ភាសន៍​លោក​ ទូច-ណូរ៉ា និង​លោក​ ផ្លុង-រ៉េត)៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន2207ដង ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ    អាន1675ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន1454ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន1743ដង លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10454ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2304ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន1525ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1516ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1610ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1730ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      30959នាក់
ម្សិលមិញ    29844នាក់
សប្ដាហ៍នេះ    103843នាក់
ខែនេះ    262046នាក់
ឆ្នាំនេះ   2115325នាក់
សរុប   55714221នាក់
ថ្ងៃទី 11 ខែ 04 ឆ្នាំ 2025 ម៉ោង 00:00