តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអោយមហាជនរិះគន់ថា ក្នុងការចុះអនុវត្តនេះហាក់មានភាពសន្លោះប្រហោង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 07:43 នាទី ចំនួនអានៈ 1786

តុលាការខេត្តសៀមរាប និង​ប៉ូលីសប៉ុស្តិ៍ពីរនាក់​បានចុះ អនុវត្តសាលដីការ រឹបអូសដី និងផ្ទះ​មួយកន្លែងស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ​នៅ​វេលា​ម៉ោង​៨និង​៣០​នាទី​​ព្រឹក​ថ្ងៃទី២៦ ខែមាសា ឆ្នាំ២០១៧ជា​លើក​ទី​ពីរ​មិន​បាន​សម្រេចទៅ​តាម​ផ្លូវ​ច្បាប់​ដែល​បាន​កំណត់។

យោង​ទៅតាមសាលដីការសម្រេច ម្ចាស់ដី​និង​ផ្ទះឈ្មោះលោក ធីវលី និង​ភរិយាឈ្មោះ ហូប៉ោះ បានជំពាក់បំណុលលោ​ក​ស្រី ហ៊ឹមសុកុល  គ្មានលទ្ធភាពសង អស់រយៈពេលជាច្រើនឆ្នាំ បើ​គិត​ទៅ​តាំង​តែ​ពីឆ្នាំ​២០១០ រហូត​ដល់​ឆ្នាំ២០១៧នេះ ទើប​តុលាការ​សម្រេច​យក​ដី​និង​ផ្ទះ​របស់​កូន​បំណុល​ទៅ​លក់​អោយ​អ្នក​ដ៏ទៃ ទៅ​តាម​តំលៃ​ទី​ផ្សា។

យោង​តាម​សម្តី​​លោក​ស្រី ហ៊ឹបសុកុលជា​ម្ចាស់បំណុលបាន​ទុក​ឱកាស​អោយ​កូន​បំណុល​រក​លុយ​សង​ជាច្រើន​ឆ្នាំតែមិន​​មាន​លុយ​សង ​ទើប​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តី​ទៅ​តុលាការ រហូត​តុលាការ​សម្រេច​យក​ផ្ទះ​និង​ដី​នេះ​លក់​ទៅ​តាម​តំលៃទីផ្សា ​អោយទៅ​ឈ្មោះ ​ឡៅសុម៉េង ទៅ​តាម​ផ្លូវ​ច្បាប់ ដែល​ក្នុង​ការ​លក់​នេះ​មានការ​ចុះ​វាយតម្លៃ​ពី​ស្ថាប័ណ្ណពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ហើយ​កាល​នោះ​ម្ចាស់​ផ្ទះ​ក៏មិន​បាន​ធ្វើ​ការ​បដិសេធន៍ដែរ។

សូម​រំលឹកផងដែរថា​ កាលពី​ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧តុលាការ ​និង​សមត្ថកិច្ច​ចំរុះបាន​ចុះ​អនុវត្តសាល​ដី​ការ​លើក​ទី​១​ម្តង​ហើយ ​តែ​មិន​បាន​សម្រេច ដោយ​ម្ចាស់​ផ្ទះ​មិន​ព្រម​ចាក​ចេញ ហើយ​នៅ​ព្រឹក​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារងសាលា​ដំបូង​ខេត្ត​សៀមរាប​លោក រៀម ចន្ទន្នី និង​ក្រឡាបញ្ជីម្នាក់ ព្រម​ទាំង​ប៉ូលីស​ប៉ុស្តិ៍សង្កាត់​សាលាកំរើក​ពីរនាក់បាន​ចុះ​អនុវត្ត​សាល​ដីការ​ជាលើក​ទីពីរ តែ​មិន​ទទួល​បាន​ជោគ​ជ័យ​ដដែល​ ព្រោះ​ម្ចាស់​ផ្ទះ​មិន​ព្រម​ចាក​​ចេញដដែល ហើយ​កូន​ម្ចាស់​ផ្ទះ​បាន​ទាញ​ដំ​បង​បម្រុង​សំ​ពង​ក្បាល​ក្រុម​កម្ម​ករ​ដែល​ត្រូវ​បាន​តុលាការ​បញ្ជាអោយ​ជួយ​រើឥវ៉ាន់​ចេញ​ពី​ផ្ទះ ដើម្បី​ចាក់​សោ​ប្រគល់​អោយ​ម្ចាស់​ថ្មី​ដែល​ជា​អ្នក​ចំណាយ​លុយ ​$41210 (បួនម៉ឺនមួយពាន់ពីររយដប់ដុល្លារអាមេរីកកាំង) ក្នុ​ង​​ការ​ផ្ទះ​និង​ដី​នេះ​​ពីតុលាការខេត្ត​សៀមរាប​។

លោក ឡៅ សុម៉េង បានប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លោកបានទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដែលតុលាការបានសម្រេច លក់ឡាយឡុង ព្រោះជំពាក់បំណុលគេគ្មានប្រាក់សង ហើយដីនោះមានលេខវិញ្ញាបនបត្រ ១៧១០០៤០៦ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៨ ដែលមានដី និងផ្ទះចំនួនពីរ។ លោក ឡៅសុម៉េង បានបន្តថា៖ ដំបូងឡើយលោក សុំទិញតែដីទេ តែតុលាការសុំអោយ ទិញទាំងផ្ទះផង ព្រោះផ្ទះបើរើទៅវាបាក់បែកខូចខាត ទើបលោក សម្រេចចិត្តទិញ ទាំងផ្ទះពីការឡាយឡុងរបស់តុលាការ ដែលមានតំលៃសរុប $៤១២១០ (បួនម៉ឺនមួយពាន់ពីររយដប់ដុល្លារ) ម្យ៉ាងទៀតលោក ធីវលី និងលោកស្រី ហូប៉ោះ ក៏បានយល់ព្រម ផ្ទេរប្លង់កម្មសិទ្ធស្រមច្បាប់ អោយមកលោក ដោយគ្មានការបង្ខិតបង្ខំនោះទេ តែដល់ពេល លោក ត្រូវការយកដីយកផ្ទះ ដែលជាកម្មសិទ្ធរបស់លោក បានទិញ បែរជាឡាំប៉ា មិនព្រមប្រគល់អោយ ។ លោកថាតាមពិតទៅ លោកមិនត្រូវទិញដីផ្ទះ ដែលមានរឿងក្តីក្តាំនោះទេ តែកាលនោះវាគ្មានអ្នកទិញ ហើយម្យ៉ាងទៀត ម្ចាស់បំណុល(ណុបស៊ីថា)គេគំរាមប្តឹងអ្នកធានា(ហ៊ឹមសុកុល)ដែលជាភរិយារបស់លោក ទើបលោកសម្រេចចិត្តជួយទិញ ដីនិងផ្ទះខាងលើនេះ។

ក្រុមគ្រួសារលោកស្រី ហូប៉ោះ មិនព្រមចុះចេញពីផ្ទះនោះទេ​ ដោយគាត់បានលើកឡើងថា ពួកគាត់ ជំ​ពាក់​លុយ២៥០០០ដុល្លា (ពីរម៉ឺនប្រាំពាន់ដុល្លា) គាត់ត្រូវសងលុយ គ្មាន​ហេតុផល​អ្វី ត្រូ​វ​អោយ​ដី​អោយ​ផ្ទះ​នោះ​ទេ គាត់​បាន​ជួល​មេធាវី​ដើម្បី​ធ្វើ​ការ​តវ៉ា​ចំពោះ​មុខ​ច្បាប់​ ដាច់ខាត​មិន​ចុះ​ចេញ មិន​ខ្លាច​អ្នក​ណា​ទាំង​អស់​ ។

មតិមហាជន​ឈរ​មើល​ហេតុ​ការ​ណ៍​ ការ​ចុះ​អនុវត្ត​សាលដីការ​ខាង​លើ​នេះ និយាយផ្សេង​ៗ​គ្នា ដោយ​អ្នក​ខ្លះ​មាន​ការ​អាណិត​អាសូរ​ដល់​ម្ចាស់​ផ្ទះ អ្នក​ខ្លះថាគ្រាន់តែ​ជំ​ពាក់​លុយ​ប៉ុណ្ណឹង​ចាំ​បាច់​រឹប​អូស​ផ្ទះ អ្នក​ខ្លះ​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​បាន​និយាយថា បើ​ជំពាក់​គេ​អត់​លទ្ធភាព​សង​គេ​ហើយ​មេច​មិន​អោយ​គេ​តាម​ផ្លូវ​ច្បាប់​ទៅ​ព្រោះ​កាល​គេ​អោយ​ខ្ចីវាស្រួល​ដល់​ពេល​គេ​ទាវាយ៉ាប់​ បើ​យ៉ាប់​ចឹងលើ​លោក​នេះ​គេ​លែង​ហ៊ាន​អោយ​លុយ​ខ្ចី​ហើយ អ្នក​ខ្លះថា តុលាការ​​ដែល​ចុះ​មក​អនុវត្ត​ច្បាប់​នេះ​ហាក់​មាន​ការ​ចន្លោះ​ប្រហោង ដោយ​ប្រើ​កម្លាំង​នគរបាល​យុត្តិធម៌ តែ​ពីរនាក់អោយ​ឈរ​មើល​​ ហើយ​បែរ​ទៅ​ជា​បញ្ជា​អោយ​ក្រុម​កម្ម​ករ​ទៅ​ប្រទាញ​ប្រទង់ រើ​​ឥវ៉ាន់​ជាមួយ​ម្ចាស់​ផ្ទះវិញ ដូច​មិន​ដែល​ដឹង​ទេអីថា មិន​ដែល​មាន​ម្ចាស់​ផ្ទះ​ម្ចាស់​ដី​ឯណាគេ​អោយ​លោក​ទៅ​រឹប​អូស​យក​ទ្រព្យ​គេ​ដោយ​ស្រួស​នោះទេ បើ​តុលាការ​មានចេតនាទៅ​រឹប​អូសផ្ទះ រឹប​អូស​ដីតាម​សាល​ដី​ការ​​មែន​ មិន​គួរ​ប្រើ​កម្លាំង​កម្ម​ករ គួរ​ប្រើ​កម្លាំ​ង​ប្រដាប់​អាវុធ ព្រោះ​ម្ចាស់​ផ្ទះ​មិន​ខ្លាច​កម្ម​ករ​ទេ ហើយ​អាច​ប្រើ​ហឹង្សា​លើ​កម្មករ​ទៀត​ផង។

លោក ឡៅ សុម៉េង អ្នក​ទិញ​ផ្ទះ​ទិញ​ដីខាងលើ​ សូម​អោយ​លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាសាលា​ដំ​បូង​ខេត្ត​សៀមរាប​ មេត្តាពន្លឿន​ការ​អនុវត្ត​សាលដីការ​លើក​ទី៣អោយ​បាន​ឆាប់ ហើយ​សុំ​អោយ​បាន​សម្រេច​ទៅ​តាម​ផ្លូវ​ច្បាប់​ផង ព្រោះរឿង​ក្តី​នេះវាជិត​១០​ឆ្នាំហើយ ម្យ៉ាង​ទៀត​លោក​ទិញ​ដី​ទិញ​ផ្ទះ​ខាង​លើ​នេះពី​តុលាការ​ ចេញ​ដីការ​សម្រេច​លក់ មិន​មែន​ទិញ​ពី​ម្ចាស់​ផ្ទះ​ដោយ​ខ្លូន​ឯង​នោះទេ៕ ដោយ៖ ផ្លុងរ៉េត

បើ​លោក​អ្នក​ចង់ដឹង​សាច់រឿង​លំអិិត​បន្ថែម​ក្នុង​រឿង​ក្តីនេះ សូម​ចុច​លើអក្សរនេះ​ ដើម្បី​អាន​ព័ត៌មានលំអិត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សហព័ន្ធសហជីបទៅសាលា​ក្រុង​ទាមទារឲ្យសកម្មជនសហជីបចូលធ្វើការវិញ    អាន1555ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1768ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1576ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន1038ដង បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន2055ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1680ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2701ដង ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង   អាន1732ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1715ដង បែកធ្លាយ មេប៉ុស្តិ៍ម្នាក់ធ្វើសៀវភៅស្នាក់នៅឪ្យពលរដ្ឋយកលុយ១០ម៉ឺនរៀល   អាន1813ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5985នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72063នាក់
ខែនេះ    819854នាក់
ឆ្នាំនេះ   3564158នាក់
សរុប   57163054នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:05