លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុនសែនគួ​រពិនិត្យមើល​ផង?

ដោយៈ រ៉េត ភ្នំពេញ ថ្ងៃទី 20 ខែ 10 ឆ្នាំ 2017 វេលាម៉ោង 10:59 នាទី ចំនួនអានៈ 2532

ប្រភពពីមន្ត្រីគយនៅក្នុង អគ្គនាយកដ្ឋានគយ  និងរដ្ឋាករ  បានឲ្យដឹងថា ចាប់តាំងពី ចូល កាន់តំណែង ជា អគ្គនា យក នៃ អគ្គនាយកដ្ឋានគយ  និងរដ្ឋាករ ជំនួសលោក ប៉ែន  ស៊ីម៉ន រួចមកលោក  គុណ ញឹម កំពុងប្រព្រឹត្តអំពើ ពុករលួយ ប្រមូលផល ប្រយោជន៍ តាមគ្រប់រូបភាព ។ ជាក់ស្ដែងជារៀងរាល់ដើមខែ  លោក គុណ ញឹម តែងបើកកិច្ច ប្រជុំដើម្បីត្រួត ពិនិត្យ ការងាររបស់ប្រធានប៉ុស្តិ៍ និងប្រធាន ស្នាក់ការគយក្នុងការប្រមូលពន្ធ ហើយក៏ជាពេលវេលា ដែលលោក គុណ  ញឹម ប្រមូលផល ប្រយោជន៍ពីប្រធានប៉ុស្តិ៍ ប្រធានស្នាក់ការ  និងប្រធានការិយាល័យគយ យកទៅ ធ្វើមានធ្វើបាន ផ្ទាល់ខ្លួនយ៉ាង សប្បាយ ដែរ។

ប្រភពបានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ ក្រោយកិច្ចប្រជុំប្រចាំខែ លោក គុណ ញឹម ទទួលស្រោម សំបុត្រ ពីមេគយ គ្រប់ច្រកគ្រប់ប៉ុស្តិ៍ មិនតិចជាង១០ម៉ឺនដុល្លារនោះទេ គឺមេគយតាម ប៉ុស្តិ៍បង់លុយ តាមតូចតាមធំ តាមតិចតាម ច្រើនចាប់ពី១០០០ដល់៥០០០ឬ១០០០០ដុល្លារអាមេរិក ក្នុងម្នាក់ៗ។ បើមេគយ ច្រកណាមិន សូវមានរឿងអា ស្រូវទេនោះ គឺបង់លុយធម្មតាដូចអ្វីដែលធ្លាប់ធ្វើជារៀងរាល់ខែ ប៉ុន្តែបើមានកំហុសហើយត្រូវសារព័ត៌មានចុះផ្សាយ គឺត្រូវដាក់លុយក្នុងស្រោមសំបុត្រក្រាស់ជាងមុន។ មានន័យថាលោក គុណ ញឹម ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងលោក ប៉ែន ស៊ីម៉ន ដល់ទៅ៣ដង ដូច្នេះលោក ឱម យ៉ិនទៀង ដែលជាប្រធាន អង្គភាពប្រឆាំងអំ ពើពុករលួយត្រូវ ចាត់វិធានការ ស៊ើប អង្កេតជាបន្ទាន់។

ប្រភពពីឈ្មួញ ម្ចាស់ក្រុមហ៊ុន និងឧកញ៉ាមួយចំនួន បានបង្ហើបឲ្យដឹងថា ក្រោយពេលលោក គុណ ញឹម ក្លាយជាអគ្គនាយកគយ ពួកគេធ្លាប់ចូលទៅជួបលោក គុណ ញឹម ដើម្បីសុំទំនាក់ទំនងសម្រួលដល់ការងាររកស៊ី ដូចអ្វីដែលធ្លាប់ធ្វើជាមួយលោក ប៉ែន ស៊ីម៉ន។ កន្លងមកពួកគេធ្លាប់ដាក់ស្រោមសំបុត្រឲ្យលោក ប៉ែន ស៊ីម៉ន ត្រឹម៣០០០ទៅ៥០០០ដុល្លារ ប៉ុន្តែសម័យលោក គុណ ញឹម ត្រូវចំណាយពី១០០០០ទៅ២០០០០ដុល្លារ ឯណោះ?។ បញ្ហានេះធ្វើឲ្យឈ្មួញ ម្ចាស់ក្រុមហ៊ុន និងឧកញ៉ាមួយចំនួន កំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ព្រោះត្រូវចំណាយច្រើនសម្រាប់លោក គុណ ញឹម ដែលជាអគ្គនាយកគយថ្មីដែលកំពុងខំប្រឹងប្រមូលផលប្រយោជន៍។

ប្រភពពីមន្ត្រីគយមួយចំនួនបានឲ្យដឹងថា ក្នុងការផ្លាស់ប្ដូរតំណែងមេគយតាមប៉ុស្តិ៍ និងតាមច្រកនានា កាលពីពេលថ្មីៗកន្លងទៅនេះ លោក គុណ ញឹម ទទួលបានផលប្រយោជន៍មិនតិចនោះទេ ហើយប្រពន្ធលោក គុណ ញឹម កំពុងលូកដៃចូលកិច្ចការប្ដីយ៉ាងគឃ្លើនបំផុត។ មន្ត្រីគយណាដែលចង់ទៅកាន់ប៉ុស្តិ៍ល្អរកចំណូលបានច្រើន គឺត្រូវទំនាក់ទំនងជាមួយប្រពន្ធលោក គុណ ញឹម ប្រាកដជាបានសម្រេច ព្រោះលោក គុណ ញឹម ធ្វើតាមតែប្រពន្ធរបស់ខ្លួនបង្វិលឆ្វេងស្ដាំ ដូចមេអាប៉ោង។ ហេតុនេះហើយ ទើបមេគយ តាមប៉ុស្តិ៍មួយចំនួន ពេលទៅកន្លែងថ្មីភ្លាមចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយ គៀបសង្កត់កូន ចៅក្រោមឱវាទយ៉ាងទទឹងទិស ដើម្បីស្រង់ដើម ទប់ទល់នឹងការ ចំណាចទៅលើលោក គុណ ញឹម និងប្រពន្ធរបស់ គាត់។ ករណីនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យជាបន្ទាន់ផងដែរ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង មិនត្រូវទុកឲ្យលោក គុណ ញឹម និងប្រពន្ធប្រព្រឹត្តអំពើពុករលួយស៊ីជ្រៅដល់ឆ្អឹង ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1925ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1793ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន1743ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1880ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1669ដង ពលរដ្ឋ និង​បុគ្គលិកសាលាខេត្ត​សាទរពេល​លឺថា សាលាខេត្តប្តូរមកក្នុងខេត្តវិញ   អាន1666ដង សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន1696ដង ជំងឺល្មោភស្រា   អាន3176ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2589ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1584ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7829នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73907នាក់
ខែនេះ    821698នាក់
ឆ្នាំនេះ   3566002នាក់
សរុប   57164898នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:18