តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្តិភាព

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 05 ឆ្នាំ 2017 វេលាម៉ោង 06:58 នាទី ចំនួនអានៈ 1488

លោក រៀម ចន្ទម្នី ព្រះ​រាជអាជ្ញារងអម​សាលាដំបូង​ខេត្តសៀមរាប បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​អនុវត្ត​សាលដីការ​សម្រេច​ ជាលើក​ទី៣​បាន​ដោយ​ជោគជ័យ ដោយ​សន្តិភាព​​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ២០១៧នេះ នៅ​ចំនុច​ភូមិ​តាវៀន​ សង្កាត់​សាលាកំរើក​ ខេត្តសៀមរាប។

ផ្ទះនិង​ដី​មួយ​កន្លែងក្នុង​អាស័យ​ដ្ឋាន​ខាងលើ​នេះ ដែល​មាន​ម្ចាស់​ឈ្មោះ ធីវលី ជាស្វាមី និង​ភរិយាឈ្មោះ ហូប៉ោះ បាន​ជំពាក់​បំណុល​គេ​តាំង​តែ​ពី​ឆ្នាំ​២០១០គ្មាន​លទ្ធភាព​សង ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​សម្រេច​​លក់​ទៅ​តាម​តំ​លៃ​ទី​ផ្សា​តាំង​តែ​ពី​ឆ្នាំ​២០១៤ ដើម្បី​យក​លុយ​សង​ម្ចាស់​បំ​ណុល​ដែល​មាន​ឈ្មោះ ហ៊ឹម​សុកុល ភេទស្រី (ជាអ្នក​ធានាលុយ​អោយ​ ហូប៉ោះ) រស់​នៅ​ភូមិ​ឃុំ​ដូចគ្នា។

សូម​រំ​លឹកផង​ដែរថា កាលពី​ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ តុលាការ​និង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​អនុវត្ត​សាលដី​ការ​លើក​ទី​០១​មិន​បាន​សម្រេច​ ដោយ​ទុក​ឱកាស​អោយ​ម្ចាស​ផ្ទះ(កូន​បំណុល)រើ​ទ្រព្យ​សម្បត្តិចេញ​ដោយ​ខ្លួម​ឯង​ក្នុង​រយៈពេល​មួយខែ។ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ តុលាការ​ចុះ​អនុវត្ត​សាល​ដី​ការ​ជាលើក​ទី​០២ តែមិន​បាន​សម្រេច​ដដែល​ ព្រោះ​ម្ចាស់​ផ្ទះ​មិន​ព្រម​ចុះ​ចេញ​ ថែម​ទាំង​ជេរតិះ​ដៀល​អ្នក​ទិញ និង​ទាញ​ដំបង​បម្រុង​ប្រើ​អំ​ពើ​ហឹង្សា​លើ​កម្ម​ករ​ជួយ​ជញ្ជូន​ឥវ៉ាន់ថែម​ទៀតផង ឃើញ​ដូច្នេះសមត្ថកិច្ច​ និង​តុលាការ​មិន​ចង់​អោយ​មាន​ហឹង្សាកើត​ឡើង​ក៏​ទុក​ឱកាស​ជាលើក​ទី​០២​ម្តង​ទៀត​ដល់​ម្ចាស់​ផ្ទះឈ្មោះ ហូប៉ោះ នេះ។ រហូត​ដល់​ព្រឹក​មិញ​នេះតុលាការ​បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​អនុវត្តសាលដី​ការ​ជាលើក​ទី០៣ បាន​សម្រេច​ ព្រោះ​ម្ចាស់​ផ្ទះ​ហាក់​មាន​ការ​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​ ក៏សម្រេច​ចិត្ត​ចុះ​ចេញ​ទៅ​តាម​ផ្លូវ​ច្បាប់​បាន​កំណត់។

សូម​បញ្ចាក់​ផង​ដែរថា ដី​ដែល​តុលាការ​ចុះ​អនុវត្ត​សាលដី​ការ​នេះ​មាន​ទំ​ហុំ​តែ​២០០ការ៉េត​តែប៉ុណ្ណោះ ហើយ​តំ​លៃ​ដែល​លោក​ ឡៅសុម៉េង ទិញ​ពី​តុលាការ​កាល​ឆ្នាំ​នោះតំលៃ​ជាង​៤ម៉ឺដុល្លារ គឺ​ជាតំលៃ​ទី​ផ្សាសេរី មិន​មែន​តំ​លៃ​ជិះ​ជាន់​គៀប​សង្កត់​នោះទេ តែដល់​ពេល​បច្ចុប្បន្ន​ដី​រាង​ឡើង​ថ្លៃម្ចាស់​ដី​ចង់​ង៉េង៉ក្រឡះ​សម្តី ទៅ​តាម​ការ​ញុះញង់​​ពី​ភាគី​នៅ​ពី​ក្រោយ​ខ្នង​ដែល​មាន​បំ​ណង​ចង់​ទិញ​ដី​នោះផងដែរ​នាពេល​បច្ចុប្បន្ននេះ។

លោក ឡៅ-សុម៉េង អ្នក​ទិញ​ដី​និង​ផ្ទះ​ខាង​លើ​នេះបាន​ប្រាប់ដដែល​ថា លោក​តឹងទ្រូង​ហត់​នឿយ​យូរ​ឆ្នាំហើយ ព្រោះ​តែទិញ​ដី​១ប្លង់​នេះ​ ឥឡូវ​តុលាការ​អនុវត្តសាលដីការ​បាន​សម្រេច​​ប្រគល់​ជូន​លោកនៅ​ថ្ងៃនេះ លោកធូទ្រូង​ហើយ​ ក៏សូម​ថ្លែង​អំណអរគុណដល់​តុលាការ​ខេត្តសៀមរាបដែល​បាន​ផ្តល់​ភាព​យុត្តិធម៌ជូន​លោក ហើយ​ក៏សូម​ថ្លែង​អំណអរគុណ​ផង​ដែរ​​ដល់​សមត្ថកិច្ចពាក់​ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​នៅ​ខេត្តសៀមរាប ដែល​បាន​ធ្វើ​ការ​ទៅ​តាម​និតិវិធីច្បាប់​ និង​ជាពិសេស​សូម​ថ្លែង​អំណអរគុណ​ដល់​ សម្តេច​អគ្គមហាសេនាបតី​ តេជោ ហ៊ុន សែន ដែល​បាន​ដឹក​នាំ​ប្រ​ទេស​ដោយ​ភាព​ឆ្លាត​វៃ ដោយ​គតិបណ្ឌិត ធ្វើ​អោយ​រូបលោក​​ទទួល​បាន​ភាព​យុត្តិធម៌នៅ​ថ្ងៃនេះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1819ដង ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1514ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1702ដង ខេត្ត​កំពង់​ឆ្នាំនាំមុខ​ក្នុង​ការ​បង្ក្រាប​ការ​ចិញ្ចឹត្រីឆ្តោខុសច្បាប់   អាន1645ដង ពលរដ្ឋជាង៤០គ្រួសារស្នើសុំអាជ្ញាធរខេត្តសៀមរាបអោយបើកផ្លូវ១ខ្សែរ   អាន1689ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1738ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1677ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1798ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1539ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន800ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5380នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71458នាក់
ខែនេះ    819249នាក់
ឆ្នាំនេះ   3563553នាក់
សរុប   57162449នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:57