រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរពអនុក្រិត្យសម្តេចតេជោ នាយករដ្ឋមន្ត្រី។

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 11 ឆ្នាំ 2017 វេលាម៉ោង 05:21 នាទី ចំនួនអានៈ 1861

លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា កំ​ពុង​រំ​លោភ​យក​ដី​ប្រ​ជា​ពល​រដ្ឋ​នៅ​តំ​បន់​បុរី​សណ្ឋា​គារ ដែលមាន​ឯកសារត្រឹមត្រូវ ផ្គើននឹងអនុក្រិត្យលេខ១៥៨ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបាន​កាត់ចេញ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដី​បុ​រី​សណ្ឋា​គារអង្គរដែល​ស្ថិតនៅ​ភូមិបឹងដូនប៉ា ភូមិចុងកៅស៊ូ ភូមិអញ្ចាញ និងភូមិព្រៃគុយ ខេត្ត​សៀម​រាប ដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចេញអនុក្រិត្យលេខ១៥៨អនក្រ.បក ចុះ​ថ្ងៃ​ទី២៥​ ខែកក្កដា ឆ្នាំ២០១៦ កាត់ចេញ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋវិញនោះ មក​ដល់ពេល​នេះមានរយៈពេលជាងមួយឆ្នាំហើយប្រជាពលរដ្ឋ មួយ​ចំនួន​ធំ​នៅ​តែ​មិន​ទាន់​បាន​ទទួលប័ណ្ណកម្មសិទ្ធិនៅឡើយ។

ប្រជាពលរដ្ឋទាំងនោះបានអៈអាងថា លោក ស៊ុំ ម៉ាប់ អគ្គ​នាយកអាជ្ញាធរជាតិអប្សរា បាន​និង​កំ​ពុងក្រាញន​នៀលរំលោភយក​ដីពួកគាត់ ទោះ​បី​ដឹង​ថា​ដី​ពួកគាត់មានឯកសារ ត្រឹម​ត្រូវ​យ៉ាង​ណា​ក៍ដោយ ដោយ​ផ្គើន​ទៅ​នឹង​អនុ​ក្រិត្យ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី។

លោក អ៊ូ ម៉េង ត្រូវជាស្វាម៉ីលោកស្រី លី អ៊ុំអេង ដែល​ជា​ជន​រង​គ្រោះមួយរូបដែរនោះ បាន​មាន​ប្រសាសន៍ថា ភរិយា របស់លោកនិងបងប្អូនបានទិញដីនេះហើយធ្វើប្លង់រឹងស្លាបមាន់ នៅខែឧសភា ឆ្នាំ១៩៩៤ តាំងពីសម័យរដ្ឋកម្ពុជា។ តែ​ក្រោយ​មក​ដី​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ជា​តំបន់បុរីសណ្ឋាគារដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ហើយអាជ្ញាធរអប្សរា បាន​ដោះ​ស្រាយ​ជាតម្លៃគោលនយោបាយជូនប្រជាពលរដ្ឋ ហើយ​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​ក៍​បាន​ទទួល​យក​តម្លៃគោល នយោបាយនេះ ហើយ​មួយ​ចំ​នួន​ទៀត​មិន​បាន​ដោះ​ស្រាយ​គោល​នយោ​បាយ​ជា​មួយអាជ្ញាធរអប្សរាទេ ដោយគ្រប់គ្រង និងអាស្រ័យផលទុកចែកកូនចែកចៅទៅថ្ងៃក្រោយ ក្នុង​នោះមានភរិយារបស់លោកផងដែរ ដែលមិនបានដោះស្រាយ គោល​នយោ​បាយ​ជា​មួយ​អាជ្ញា​ធរអប្សរាទេ គឺមានប័ណ្ណកម្មសិទ្ធិស្លាបមាន់រក្សាទុករហូតមកដល់បច្ចុប្បន្នជាភស្តុតាង ស្រាប់។

លោកបានបន្តថា នៅឆ្នាំ២០១៦ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែល​ជា​ព្រះ​រស់​របស់​ពួក​គាត់​ទាំង​អស់​គ្នា បានចេញអនុក្រិត្យលេខ១៥៨អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ កាត់​ដី​ទាំង​នេះចេញ ដើម្បីធ្វើប្រទានកម្ម ជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋវិញចំពោះប្រជាពលរដ្ឋណាដែលមិនទាន់បានដោះស្រាយគោលនយោបាយ ជាមួយអាជ្ញាធរ អប្សរា ហើយអាជ្ញាធរមានសមត្ថកិច្ចបានបន្តនីតិវិធីវាស់វែង ដើម្បី​ចេញ​វិញ្ញា​បន​បត្រកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។

តែទោះជា យ៉ាងណាក៍ដោយ មកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយ ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួនធំទៀតនៅតែមិនទាន់បាន ដោះស្រាយចប់នៅឡើយ តួយ៉ាង​ដូច​ជា​ភរិ​យា​របស់​លោក​ ទោះបីមានប័ណ្ណកម្មសិទ្ធិស្លាបមាន់ចាស់ រក្សាទុកនៅនឹងដៃ យ៉ាងនេះ​ក៍​ដោយ​ក៍​អាជ្ញា​ធរ​មាន​សមត្ថកិច្ចមិនបានចេញវិញ្ញាបនបត្រថ្មីជូនពួកគាត់តាមទំហំ និងជើង​ម៉ែត្រ​នៃ​ប័ណ្ណ​កម្ម​សិទ្ធិ​ ចាស់នោះដែរ ព្រោះ លោក ស៊ុំ ម៉ាប់ បានរារាំងមិនឱ្យចេញ ដោយ​អះ​អាង​ថា​ដី​ភរិយា​លោក​មួយផ្នែកត្រូវបានអាជ្ញាធរ អប្សរាដោះស្រាយគោលនយោបាយហើយ។

លោក អ៊ូ ម៉េង បាន​អះ​អាង​ថា លោក ស៊ុំ ម៉ាប់ និយាយនេះជារឿងមិនពិតទេ ព្រោះថា ក្រុមគ្រួសាររបស់លោកមិនបានដោះស្រាយគោលនយោបាយជាមួយអាជ្ញាធរអប្សរាទេ ព្រោះប័ណ្ណកម្មសិទ្ធិចាស់ ភរិយារបស់លោករក្សាទុកមកដល់បច្ចុប្បន្ន បើគ្រួសារលោកដោះស្រាយគោលនយោបាយជាមួយអាជ្ញាធរអប្សរាមែននោះ នោះអាជ្ញាធរអប្សរាច្បាស់ជាដកប័ណ្ណកម្មសិទ្ធិរបស់គាត់ទុកបាត់ទៅហើយ មិនមែនភរិយារបស់លោករក្សាទុកមកដល់ បច្ចុប្បន្នទេ។

លោកបាននិយាយយ៉ាងម៉ឺងម៉ាត់ថា បើអាជ្ញាអប្សរាមានឯកសារថាដីនោះភរិយារបស់លោក ឬក្រុមគ្រួសារ លោក​បាន​ដោះ​ស្រាយ​គោល​នយោ​បាយ​មែន​សូម​ឱ្យ​អាជ្ញា​ធរ​អប្សរា​បង្ហាញ​ឯក​សារ​មក បើមានមែនក្រុមគ្រួសារលោក សុខចិត្តប្រគល់ដីនោះជូនអាជ្ញាធរអប្សរា តែ​បើ​គ្មាន​ទេ​សូម​ឱ្យអាជ្ញាធរអប្សរា ប្រគល់ដីទាំងនោះទៅឱ្យពួកគាត់វិញឱ្យបាន ឆាប់​ស្រប​តាម​អនុ​ក្រិត្យ​របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយ​បើ​អាជ្ញា​ធរអប្សរា​ដោះ​ស្រាយ​គោល​នយោ​បាយ​ជា​មួយ​ អ្នកផ្សេងវិញនោះដែលមិនមែនជាម្ចាស់ដីពិតប្រាកដ ត្រួតលើដីពួកគាត់ នោះ​ពួក​គាត់​មិន​ទទួល​ខុស​ត្រូវឡើយ។

ជាចុងក្រោយ លោក អ៊ូ ម៉េង បាន​អំពាវនាវ​ដល់សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដែល​ជា​ម្លប់​ដ៍ត្រជាក់​របស់​កូនចៅ តាមរយៈទំព័រសារព័ត៌​មាន សូម​លោក​មេត្តា​ជួយ​អន្ត​រាគមន៍​រឿង​នេះ​ដល់​ក្រុម​គ្រួសារ​លោកផង ព្រោះលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើព្យុះធ្វើភ្លៀងដាក់ប្រជាពលរដ្ឋនៅខេត្តសៀមរាប យ៉ាងខ្លាំងក្លាបំផុត សូម្បី​ប្រ​ជា​ពល​រដ្ឋធ្វើស្រែចំការ​លើដីដែលពួកគាត់មានមិនបានផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន2189ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1885ដង លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព   អាន1538ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន1513ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1918ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1596ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1617ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1500ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1590ដង លោកសាន្តរដ្ឋស៊ីងថាៈ លោកមិនបានប្រើហឹង្សាទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសទេ   អាន2226ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4536នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70614នាក់
ខែនេះ    818405នាក់
ឆ្នាំនេះ   3562709នាក់
សរុប   57161605នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 04:48