លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 02 ឆ្នាំ 2018 វេលាម៉ោង 04:29 នាទី ចំនួនអានៈ 2041

លោកស្រីលីអ៊ុំអេង តំណាង​អោយ​ក្រុម​ហ៊ុន លីអ៊ុំអេង ស្ថិត​នៅ​ឃុំ​រំចេក​ ស្រុក​បន្ទាយ​ស្រី បាន​អះអាង​យ៉ាង​ច្បាស់ថា អាជ្ញាធរ​ខេត្ត ​ស្រុក​ ឃុំ សូរិយោដី និង​មន្ត្រីពាក់ព័ន្ធ កំពុង​តែ​នាំប្រជាពល​រដ្ឋរាប់​រយនាក់​​ទៅ​វាស់​យក​ដី​របស់​គាត់​ទាំង​បំពាន​ផ្លូវ​ច្បាប់អស់ប្រ​ហែង​ជាង​មួយរយ​ហិកតា​​ កាល​ពី​ថ្ងៃទី០១ ខែ​គុម្ភៈ ឆ្នាំ២០១៨ម្សិលមិញនេះ។

លោកជំទាវ​ លីអ៊ុំអេង បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​កាល​ពីថ្ងៃទី០១ ខែ​គុម្ភៈ ឆ្នាំ២០១៨ម្សិល​មិញ​ថា ដី​ជាង​បួន​រយ​ហិកតានេះ គាត់​បាន​ទិញ​អស់​រយៈពេល​ជាង​១៤​ឆ្នាំហើយ​ តាំង​ពី​សម័យ ​មិន​ទាន់​មាន​ផ្លូវ​ហៃ​វ៉េ​មក​ម្លេះ(ផ្លូវ​លេខ​៦៧)។ លោក​ជំទាវ​បន្តថា កាល​ពី​សម័យ​លោក​ មឹង វុទ្ធ​ នៅ​ជាចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី ហើយ​ឯកឧត្តម​ ស៊ូ ភិរិន្ទ​ នៅ​ជា​ចៅ​ហ្វាយ​ខេត្ត​សៀមរាប ធ្លាប់​មាន​ប្រ​ជាពល​រដ្ឋ​ជាច្រើន​លើក​គ្នាមក​ប្តឹង​ថា គេ​បាន​ទិញ​ដី​ពី​មនុស្ស​ម្នាក់​នៅ​ក្នុង​ដីដែល​ជា​កម្ម​សិទ្ធ​របស់​គាត់​នេះ ហើយពល​រដ្ឋ​​ខ្លះ​គេ​ថា គេ​មិន​បាន​លក់​ដី​អោយ​គាត់​ទេ ការ​ប្តឹង​ប្តល់​ទាំង​នេះ​ហាក់​ធ្វើ​អោយ​លោក​ជំទាវ​ហត់​ហើយ​ឈឺ​ក្បាល​រហូត​ដល់​គាត់​បានសម្រេច​ចិត្ត កោះ​​ហៅពលរដ្ឋ​​អ្នក​ប្តឹង​ប្តល់​ទាំង​នោះ មក​យក​លុយ​ដើម្បី​បញ្ចប់​រឿង​ដល់​ទៅ​ពីរវគ្គ ដែល​អស់​ទឹក​ប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​អាមេរីកកាំង ទើប​រឿង​នេះ​ស្ងប់​ស្ងាត់​ ហើយ​តុលាការ​កំពូល​នៅ​ក្រុង​ភ្នំ​ពេញ​ក៏​បានចេញ​សាល​ក្រម​ស្ថាពរ​ទទួល​​ស្គាល​ដី​ជាង​បួន​រយ​ហិក​តានេះជាកម្ម​សិទ្ធ​របស់​លោក​ជំទាវ​ស្រប​ច្បាប់​ មាន​ប្លង់​កម្ម​សិទ្ធគ្រប់​បែប​យ៉ាង​ និង​មាន​ឯកសារ​គ្រប់​គ្រាន់ផង​ដែរ។

លោក​ជំទាវ​បន្តថា ចុះ​ហេតុ​អ្វី​ស្រាប់​តែ​មក​ដល់​សម័យ​ឯកឧត្តម​ ឃឹម ប៊ុន​សុង​ ឡើង​ជាចៅ​ហ្វាយ​ខេត្ត​សៀមរាប ស្រាប់​តែ​មាន​ពល​រដ្ឋ​មក​ប្តឹង​គាត់​ទៀត​ថា គាត់​រំលោភ​យក​ដី​របស់​របស់​រដ្ឋ ដែល​ពល​រដ្ឋ​មិន​បាន​លក់​អោយ​ទៅ​ទិញ​? លោក​ជំទាវ​គាត់​ឆ្ងល់​ថា គាត់​ក៏​ជា​មនុស្ស​ជារាស្រ្ត​ខ្មែរ ពល​រដ្ឋ​ក៏ជាមនុស្ស​ ក៏ជារាស្ត្រ​ខ្មែរ ហេតុអ្វី​ខាង​ខេត្ត ស្រុក​ ឃុំ​នាំគ្នា​ទៅ​ជឿ​តែ​ខាង​ពល​រដ្ឋដែល​ទៅ​ប្តឹងគាត់ដោយ​បាតដៃទទេ​ មេច​បាន​មិន​ជឿគាត់ ព្រោះ​គាត់​មាន​ឯកសារ​គ្រប់​គ្រាន់​ដែល​តុលាការ​កំពូល​សម្រេច​អោយ និង​មាន​ប្លង់​កម្ម​សិទ្ធគ្រប់​យ៉ាង​ ហើយ​ក៏បាន​ដោះស្រាយ​​អោយ​ពល​រដ្ឋ​ដែល​លើ​ក​គ្នា​មក​តវ៉ា​ដល់​ទៅ​ពីរ​វគ្គ អស់​លុយ​ជាង​២០​ម៉ឺន​ដុល្លារ តាំង​ពី​សម័យ​លោក​ស៊ូភិរិន្ទ? ហើយ​ប្រ​ជា​ពល​រដ្ឋ​ចេញ​មក​ពី​ណា​ មក​តវ៉ា​មិន​ចេះ​ចប់​មិន​ចេះហើយ? ឬមាន​អ្នកដែល​​ចាំ​តែ​រៀប​ចំកម្ម​វិធី​ខូច​ៗ​បែប​នេះ​នៅ​ពី​ក្រោយ​ខ្នង​? លោក​ជំទាវ​ចោទសួរ​ទៀត​ថា តើ​ខាង​សាលាខេត្ត​ សាលាស្រុក​ សាលាឃុំ និង​សូរិយ៉ោ​ដី ធ្វើ​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ទៅ​តាម​ឯកសារ ឬធ្វើ​ការ​ទៅ​តាម​អ្នក​ប្តឹង បើ​ទោះ​ជាដី​កម្ម​សិទ្ធស្រប​ច្បាប់​របស់​គេ​ក៏ដោយ ​អោយ​តែ​មាន​អ្នក​ប្តឹង​ត្រូវ​តែ​លើក​ទ័ព​ទៅ​វាស់​យក​ដី​របស់​គេ ទាំង​ម្ចាស់​គេ​មិន​នៅ​យ៉ាង​ដូច្នេះឬ?

លោក​ជំទាវលីអ៊ុំអេង​បាន​រិះគន់​ថា បើ​អាជ្ញាធរក្នុង​ខេត្ត​សៀមរាប​ នៅ​បន្ត​ធ្វើ​ការ​របៀប​នេះទៀត អ្នក​មាន​ដី​ធំ​សម្រាប់​ធ្វើ​ស្រែ​ចំ​ការ ដាំ​ដំណាំកសិឧស្សាហកម្ម អ្នក​មាន​ដី​ធំសម្រាប់​ធ្វើ​រោង​ចក្រ អ្នក​វិនិយោគទុន​​ទាំង​ឡាយ​ បើ​មិន​រលាយ​ហិន​ហោច​ខ្លោច​ផ្សា​ នោះ​ទើប​ជារឿង​ចម្លែង ព្រោះ​ពួកគេ​ធ្វើ​ការ​​ទាំង​​ងងឹត​ងងុល ​ពុល​តាម​សម្តី​របស់​មនុស្ស​ខូច​ៗមួយ​ចំនួននៅ​​ថ្នាក់​ក្រោម និង​ពល​រដ្ឋខូចៗ​​មួយក្រុមតូច​​ដែល​តែង​តែដើរ​រក​លាភសការៈ របៀប​ដដែលទាំងនេះ។

លោក​ជំទាវបាន​បន្ថែមថា សូម​អោយ​ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​ លោក​អភិបាល​ស្រុកបន្ទាយ​ស្រី​ លោក​មេឃុំ ខាង​សូរិយោដី និង​មន្ត្រី​ពាក់​ព័ន្ធ មេត្តា​ត្រួត​ពិនិត្យ​ឯក​សារ​របស់​គាត់​ ហើយ​សិក្សា​សាច់​រឿង​ដី​នេះ​តាំង​ពី​សម័យ​ឯកឧត្តម​ ស៊ូភិរិន្ទ​ ផង កុំ​ធ្វើ​អ្វី​ដោយ​អំណាច​ កុំ​ធ្វើ​អ្វី​ដោយ​យក​ពលរដ្ឋ​មក​ធ្វើ​ជាលេស កុំ​ធ្វើ​អ្វី​ដែល​ប្រាសចាក​ពី​ផ្លូវ​ច្បាប់ កុំធ្វើ​អ្វី​ដែល​លំអៀង​ទៅ​រក​ភាគីម្ខាង កុំ​ធ្វើ​អ្វី​ខុស​ពី​គន្លង​ដែល​ព្រះ​ពុទ្ធ​បាន​នែនាំ​ ដូច​សុភាសិតមួយ​បាន​ពោល​ថា ធ្វើ​ល្អបាន​ល្អ ធ្វើ​អាក្រកបាន​អាក្រក់ ហើយ​​​បាន​បាប​ និង​ធ្លាក់​នរក​អាវ​ចីយ៍។

លោក​ជំទាវ​បាន​សំនូមពរទៅ​ សម្តេច​ ហ៊ុន-​សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​សម្តេច​គតិព្រិទ្ធបណ្ឌិត ប៊ុន-រ៉ានីហ៊ុនសែន និង​សម្តេច​ ស-ខេង មេត្តា​ជួយ​ដល់​គាត់​ផង ហើយ​មេត្តា​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ក្រុម​មនុស្ស​មាន​អំណាច​មួយ​ក្រុម​នៅក្នុង​​ខេត្ត​សៀមរាប ដែល​កំពុង​តែ​ប្រើ​អំ​ណាច​លើស​លុប​ជិះ​ជាន់​កៀប​សង្កត់​រូប​គាត់​ដែល​ជាស្រ្តី​ភេទ ហើយ​តែង​តែ​រំលោភ​បំ​ពាន​ទៅ​លើ​ដី​ធ្លី​របស់​គាត់​ម្តង​ហើយ​ម្តង​ទៀត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

ពាក់ព័ន្ធ​ទៅ​និង​ករណី​ដី​ធ្លី​ខាង​លើ​នេះ លោក​ អ៊ឹម-អ៊ីង មេឃុំរំចេក​ បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀល​ថ្ងៃទី០២ ខែគុម្ភៈ ឆ្នាំ២០១៨នេះថា កាល​ពី​ថ្ងៃទី០១​ម្សិល​មិញ​លោក​ពិត​ជាបាន​ចូរ​រួម​វាស់​វែង​ក្បាល​ដី​អោយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ដី​ចំការ​ស្វាយ​ចំការ​ចន្ទី​របស់​លោក​ស្រី​លី​អ៊ុំ​អេង​មែន តែ​លោក​ថាតួលេខ​បាន​ប៉ុន្មាន​នោះ​លោក​មិន​ច្បាស់​ទេ សុំ​អោយ​សួរទៅ​ខាង​ស្រុក ហើយ​លោក​បាន​ឆ្លើយ​ទៀត​ថា លោក​មិន​បាន​ចាំ​ទេថា ពលរដ្ឋ​ដែល​ទៅ​តវ៉ារឿង​ដី​ធ្លី​នេះ​មាន​ប៉ុន្មាន​គ្រួសារពិត​ប្រាកដ ព្រោះ​ឯកសារ​នៅ​ខាង​មេភូមិ​គេ​អ្នក​កាន់​កាប់។

លោក សុ-ខុម​ អភិបាល​រង​ស្រុក​បន្ទាយ​ស្រី បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២ដដែល​នេះដែរថា កាល​ពី​ថ្ងៃទី០១​ម្សិល​មិញការ​ចុះ​វាស់​វែង​ដី​ជូន​ពល​រដ្ឋ​ស្ថិត​ក្នុង​ដី​ចម្ការ​ដែល​ហុំ​ព័ទ​ក្នុង​ក្រវ៉ាត់​ដី​របស់​លោក​ ជំទាវ​លី​អ៊ុំ​អេង បាន​៣០ក្បាល​ដី ក្នុង​១ក្បាល​មាន​ពី២ទៅ​៣ប្លង់ ហើយ​មួយ​ប្លង់​ៗ​មាន​ទំហុំ​មិន​ស្មើគ្នា​ទេ មាន​តូច​មានធំ អាស្រ័យ​លើ​មេ​ឃុំ​ និង​ប្រ​ជាពល​រដ្ឋ​ដើ​រ​ចង្អុល​ថាដី​ណា​ជារបស់​គាត់។ លោក​អភិបាល​រង​បន្តថា ដី​ដែល​មាន​ទំនាស់ជាមួយ​លលោក​ជំទាវ​​នេះ​មាន​ចំនួន​៤៧​គ្រួសារ។ លោក​អភិបាល​រង​រូប​នេះបាន​បន្ថែមថា ការ​វាស់​វែង​នេះគឺ​សម្រាប់​ធ្វើ​ឯកសារ​ដាក់​ទៅ​សាលាខេត្ត​តាម​ ស.ជ.ណ របស់​លោក​អភិបាល​ខេត្ត ឃឹម ប៊ុនសុង បន្ទាប់​មកទើប​​ខេត្ត ​និង​បញ្ជូន​ឯកសារ​នេះ​សុំ​គោល​នយោ​បាន​ពី​ថ្នាក់​លើ​ ឬរដ្ឋាភិបាល​បន្តទៀត​ ដើម្បី​យក​ដី​ពី​ជំទាវ​លី​អ៊ុំ​អេង​អោយ​ទៅ​ពលរដ្ឋ​៤៧​គ្រួសារដែល​បាន​ប្តឹង​តវា​៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1721ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន2522ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន3029ដង ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​?...    អាន1773ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1677ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1592ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1775ដង កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន1966ដង បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1758ដង បទសម្ភាសន៍ជនរងគ្រោះរឿងដីធ្លីនៅក្រោយផ្សារលើ   អាន1965ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7762នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73840នាក់
ខែនេះ    821631នាក់
ឆ្នាំនេះ   3565935នាក់
សរុប   57164831នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:07