លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្បនិមិត្ត

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 02 ឆ្នាំ 2018 វេលាម៉ោង 02:47 នាទី ចំនួនអានៈ 1986

កាលពីរសៀលថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ​ លោកទំទាវ លីអ៊ុំអេង បាន​ផ្តល់​​បទ​សំភាសន៍ដល់​អ្នក​កាសែតថា ប្រជាពលរដ្ឋ​៤៧គ្រួសារ​ដែល​ទៅ​វាស់​យក​ដី​របស់​គាត់​តាម​ការ​ដឹក​នាំ​របស់​អាជ្ញាធរ​ និង​សមត្ថកិច្ចពាក់ព័ន្ធនៅ​ស្រុក​​បន្ទាយ​ស្រី​កាល​ពី​ថ្ងៃ​ទី​០១ ខែ​គុម្ភៈ ថ្មីៗនេះ សុទ្ធសឹង​ជា​ប្រជា​បល​រដ្ឋ​សប្ប​និមិត្ត ដែល​មាន​លុយ​មាន​ឡាន​ទំនើប មាន​ក្បាល​ពោះ​ធំៗ​ សាច់​សទ្រ​លុក​ទ្រលន់ មិន​មែនជា​​ប្រជារាស្ត្រ​ធម្មតានោះទេ ដូច្នេះលោកទំទាវ​ស្នើសុំ​អោយ​ឯក​ឧត្តម​ ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាបពិនិត្យ​សាច់​រឿង​នេះសា​ឡើង​វិញ និងស្មើ​សុំ​​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​​ ជួយ​ផ្តល់​យុត្តិ​ធម៌ជូន​គាត់​ផង។

ដី​កសិឧស្សាហកម្មជាង​៤០០ហិកតាស្ថិត​ក្នុង​ភូមិ​ខ្នារ ឃុំខ្នាសណ្តាយ និង​ភូមិរំចេក​ ឃុំ​រំចេក​ ស្រុក​បន្ទាយ​ស្រី ដែល​មាន​ប្លង់​កម្ម​សិទ្ធ​ត្រឹម​ត្រូវ និង​មាន​លិខិត​ស្នាម​ទិញ​លក់​រាប់​រយ​សន្លឹក ដែល​បាន​ប្រថាប់​ត្រាដោយ​មេភូមិ មេឃុំ អភិបាល​ស្រុក សូរិយោដី ហើយ​ក៏ធ្លាប់​ឡើង​តុលាការ​តាំង​ពី​សា​លា​​ដំបូង​ខេត្តសៀមរាប រហូត​ដល់​សាលាឧទ្ធរណ៍ និងតុលាការ​កំពូលនៅ​ក្រុង​ភ្នំពេញ​​ ដែល​ជាកម្ម​សិទ្ធ​របស់លោក​ជំទាវ ​លី អ៊ុំ​អេង និង​សាច់​ញាតិ ត្រូវ​បាន​នុស្ស​មួយ​ក្រុម​តែង​តែ​ស្រក់​ទឹក​មាត់​ចង់​ដណ្តើម​យក​ធ្វើ​ជាកម្ម​សិទ្ធ​របស់​ខ្លួន​ដោយ​បាទដៃទទេគ្មាន​ឯក​សារ​ច្បាស់​លាស់ ឬហៅ​ថាធ្វើ​នំអត់​ម្សៅ នេះ​បើ​យោង​តាម​សម្តី​របស់​លោកជំទាវ​ដែល​បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី៤​​ខែ​គុម្ភៈ ឆ្នាំ២០១៨​ម្សិល​មិញនេះ។

លោក​ជំទាវ​បាន​រៀប​រាប់​ទាំង​អស់​សំណើច​ថា ដី​នេះគាត់​ទិញ​តាំង​ពី​មិន​ទាន់​មាន​ផ្លូវ​ហៃវ៉េ (ផ្លូវ​លេខ​​៦៧) កើត​ឡើង​ម្លេះ ហើយ​តំលៃ​ដែល​លោក​ជំទាវ​ទិញ​កាល​នោះ​ត្រឹម​តែ​១ហិក​តា​៣​​ទៅ​៤រយ​ដុល្លារ​តែប៉ុណ្ណោះ ដល់​ឥឡូវ​មាន​ផ្លូវ​មាន​សង្ឃឹម ដី​មានហាងឆេង ១ហិក​តា​២​ទៅ​៣​ម៉ឺន​ដុល្លារអា​មេរីកកាំង ​ម្នាក់​ៗនាំគ្នា​ស្រក់​ទឹក​មាត់តក់ៗចង់​បាន​ តែ​បែរ​ជាចង់​បាន​បែបរំលោភបំពាន​ ប្រើក្បាចគុនកុងហ្វូ​ទៅ​វិញ មិន​មែន​ចង់​បាន​បែបទិញ​ដូរ​តាម​តំលៃ​ទីផ្សារនោះទេ។

លោក​ជំទាវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ប្រាប់​អ្នក​កាសែតថា ដី​ដែល​គាត់​ទិញ​នេះ​មាន​អាយុ​កាល​ជាង​១៤​ឆ្នាំហើយ មានការ​ដោះដូរ​ចៅ​ហ្វាយ​ស្រុក ​ចៅហ្វាយ​ខេត្តសៀមរាប អស់​បី​តំណរ​ទៅ​ហើយ ម្យ៉ាង​វិញ​ទៀត​កាល​ពី​សម័យ​ឯកឧត្តម ស៊ូ ភិរិន្ទ នៅ​ជាអភិបាល​ខេត្តសៀមរាប ធ្លាប់​មាន​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​មក​ប្តឹងតវ៉ា​ថា មិន​បាន​លក់​ដី​អោយ​ទៅលោក​ជំទាវ​ទេ បន្ទាប់​មក​ដើម្បី​បញ្ចប់​រឿង​ឯកឧត្តម​ ស៊ូភិរិន្ទ បាន​បង្គាប់​អោយ​លោក​ជំទាវ​បង់​លុយ​អោយ​ប្រជាពល​រដ្ឋពី​វគ្គដែល​មក​ប្តឹង​តវ៉ានោះ​ ​អស់​ជិត​៣០​ម៉ឺន​ដុល្លារ​អាមេរីក ហើយ​តុលាការ​កំពូល​ក៏បាន​សម្រេច​អោយ​លោក​ជំទាវ​ឈ្នះ​ក្តី​ជាមួយ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​​ដែល​ចោទ​លោក​ជំទាវ​ និង​សាច់​ញាតិ​​ថា​ទៅ​កាប់​រាន​ដី​ព្រៃមួយ​ចំនួន​ក្នុង​ចំនួន​ដី​ជាង​៤រយ​ហិក​តានេះ។

លុះ​ដល់​សម័យ​ឯកឧត្តម ឃឹង ប៊ុន​សុង ឡើង​ធ្វើ​ជាចៅ​ហ្វាង​ខេត្ត​សៀមរាប ស្រាប់​តែមាន​ប្រជា​ពល​រដ្ឋ​ចេញ​មុខ​មក​ប្តឹងតវ៉ា​សាថ្មី​​ទៀត​ថា លោក​ជំទាវ​កាយ​ប្រឡាយ​ព័ទ្ធ​យក​ដី​ពួក​គេ​ដោយ​មិន​បាន​ទិញ​ដូរពី​ពួក​គេ​​ទៅ​វិញ។

សូមរំលឹក​ផង​ដែរថា កាល​ពី​ថ្ងៃទី១ថ្មីនេះ មេឃុំរំចេក​ អភិបាល​រងស្រុកបន្ទាយ​ស្រី សូរិយោដី និង​សមត្ថកិច្ច​មួយចំនួន​បាន​ដឹក​នាំ​តំណាង​ប្រជាពលរដ្ឋ៤៧​គ្រួសារ​ទៅ​វាស់​យក​ដី​របស់​លោក​ជំទាវ​លី​អ៊ុំ​អេង​អស់​ជាង​១រយ​ហិកតា ហើយ​កាល​ពីរសៀល​​ថ្ងៃទី២ លោក​អភិបាល​រង​ស្រុក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទថា ”កាល​ពី​ថ្ងៃទី០១​ម្សិល​មិញការ​ចុះ​វាស់​វែង​ដី​ជូន​ពល​រដ្ឋ​ស្ថិត​ក្នុង​ដី​ចម្ការ​ដែល​ហុំ​ព័ទ​ក្នុង​ក្រវ៉ាត់​ដី​របស់​លោក​ ជំទាវ​លី​អ៊ុំ​អេង បាន​៣០ក្បាល​ដី ក្នុង​១ក្បាលដី ​មាន​២ទៅ​៣ប្លង់ ហើយ​មួយ​ប្លង់​ៗ​មាន​ទំហុំ​មិន​ស្មើគ្នា​ទេ មាន​តូច​មានធំ អាស្រ័យ​លើ​មេ​ឃុំ​ និង​ប្រ​ជាពល​រដ្ឋ​ដើ​រ​ចង្អុល​ថាដី​ណា​ជារបស់​គាត់។ លោក​អភិបាល​រង​បន្តថា ដី​ដែល​មាន​ទំនាស់ជាមួយ​លោក​ជំទាវ​​នេះ​មាន​ចំនួន​៤៧​គ្រួសារ។ លោក​អភិបាល​រង​រូប​នេះបាន​បន្ថែមថា ការ​វាស់​វែង​នេះគឺ​សម្រាប់​ធ្វើ​ឯកសារ​ដាក់​ទៅ​សាលាខេត្ត​តាម​ ស.ជ.ណ របស់​លោក​អភិបាល​ខេត្ត ឃឹម ប៊ុនសុង បន្ទាប់​មកទើប​​ខេត្ត ​និង​បញ្ជូន​ឯកសារ​នេះ​សុំ​គោល​នយោ​បាន​ពី​ថ្នាក់​លើ​ ឬរដ្ឋាភិបាល​បន្តទៀត​ ដើម្បី​យក​ដី​ពី​ជំទាវ​លី​អ៊ុំ​អេង​អោយ​ទៅ​ពលរដ្ឋ​៤៧​គ្រួសារដែល​បាន​ប្តឹង​តវា​“។

លោក​ជំទាវ​ លី-អ៊ុំអេង នៅ​តែអះអាង​យ៉ាង​ដាច់​អហង្កាថា ដី​នេះ​គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ អស់​​ហើយ ហើយ​ក៏បាន​បង់​លុយ​លើស​ចំនួនទៀតផង អ្នក​ខ្លះមួយគ្រួសារ​មាន​គ្នា​ប្រាំនាក់​មក​ប្តឹង​ទាលុយ​ប្រាំដងក៏មានដែរ តែ​ដោយ​សារ​តែ​គាត់​ខ្ជិល​មាន​រឿង​ជាមួយរាស្ត្រ ក៏ចេះ​តែ​អោយ​ អោយ​ផុត​ៗទៅ ដល់​ពេល​ឥឡូវ​មាន​អ្នក​ញ៉ាម​ធ្លាប់​ធ្វើ​បាន​ ធ្លាប់​ឃើញ​គេ​បាន បែបមក​ចង់​បាន​ដែរ តែ​លោក​​ជំទាវ​ថា លើក​នេះ​មិន​បាន​ទេ មិន​ដូច​លើក​មុន​ឡើយ។

លោកជំទាវ លី-អ៊ុំអេង លួចខ្សឹប​បន្ថែមថា គាត់កំពុង​តែគៀងគរ​បរទេសអោយ​មក​​​ចាប់​ដៃ​គូ​វិ​និ​យោគ​ជា​មួយគាត់ដើម្បី​យក​ដី​ដែល​គាត់​មានខាង​លើ​នេះធ្វើ​ជាសួនកម្សាន្តសំរាប់​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ។

លោកជំទាវ លី អ៊ុំអេង បង្ហើបជាចុងក្រោយថា ដីជាង៤រយហិកតានេះ របស់គាត់តែជាង​២​រយ​ហិក​តា​ទេ ឯជាង​១រយហិកតាទៀតជារបស់សាច់ញាតិ និងលោកឧកញ្ញាម្នាក់ទៀត ហើយ​លុយ​ដែល​​គាត់យក​មក​វិនិយោគដាំដំណាំកសិឧស្សាហកម្មនេះ គឺលុយខ្ចីធនាគារជាច្រើនផងដែរ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1680ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1793ដង មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន2259ដង បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប   អាន2340ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1775ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1646ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1810ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1664ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន1717ដង ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន1575ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11423នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77501នាក់
ខែនេះ    825292នាក់
ឆ្នាំនេះ   3569596នាក់
សរុប   57168492នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:57