បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញជាតិឈ្មោះ ក្អោប រ៉ន ចោល?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 05 ឆ្នាំ 2019 វេលាម៉ោង 05:41 នាទី ចំនួនអានៈ 1720

នរណាៗក៏គេបានដឹង​ដែរថាលោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ​ជាជនបំផ្លាញធន​ធាន​ធម្ម​ជាតិ បំផ្លាញ​ជាតិ ហើយ​​បំផ្លាញសន្លឹក​ឆ្នោត​របស់គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទង្វើ​ពុក​រលួយចាក់ឬស​​កប់​យ៉ាង​ជ្រៅពុំអាច​កែប្រែបាន​របស់​ បុគ្គល ក្អោបរ៉ន។

១-ដីព្រៃលិច​ទឹកនៅតំបន់៣​ក្នុង​សង្កាត់ជ្រាវ សម្រាប់ត្រីពងកូននៅរដូវ​វស្សារាប់​សិបហិចតា ត្រូវ​បាន​​លោក ក្អោបរ៉ន ចៅសង្កាត់​ជ្រាវ​ ឃុប​ឃិត​គ្នា​ជា​ប្រព័ន្ធ លក់​អោយ​ក្រុម​ឈ្មួញ​មាន​លុយ​មហា​សាល​ដោយសម្ងាត់ ហើយ​បណ្តោយ​អោយ​ឈ្មួញ​​ឈូសឆាយ​កាប់ឆ្ការរុករានទន្ទ្រានបើ​ទោះ​ជា​ក្អោបរ៉ន ​ដឹកថា​ជាដីរបស់រដ្ឋក្រោម​ការ​គ្រប់គ្រង​របស់ខ្លួន​​ហើយក៏ដោយ។

២-បឹងបួរត្រពាំង​បុរាណ ក្អោបរ៉ន បិតភ្នែក​អោយ​បក្សពួក​របស់ខ្លួន​លុប​យក​ដីលក់ ឬសាងសង់គេ​ហដ្ឋានរាប់​សិប​កន្លែងនៅសង្កាត់​ជ្រាវ ជាថ្នូរក្នុងការ​យក​លុយក្រោម​តុដាក់ហោប៉ៅប៉ាវ​ស្រីក្មេង​តាម​ខ្ចុះ និង​តាម​ហាងខារ៉ាអូខេនាពេលរាត្រីកាល។

៣-ក្អោបរ៉ន ចំណាយថវិការជាតិ សូកប៉ាន់ស្ថាប័នឯករាជ​មួយចំនួន​ដើម្បីបិត​បាំង​រឿង​រាវ​អាស្រូវ​ និង​អំពើពុក​រលួយ​របស់ខ្លួនដែល​បាន​កើត​ឡើង​នៅក្នុង​សង្កាត់​ជ្រាវ។

៤-ក្អោបរ៉ន ធ្វើ​ជាមេឃុំ/ចៅសង្កាត់​ជ្រាវជាយូរ​ឆ្នាំ តែ​មិន​មាន​ការ​អភិវឌ្ឍន៍អ្វីសោះ មាន​តែ​ការ​ឃុប​ឃិតបំផ្លាញធនធានធម្ម​ជាតិ ជាហេតុធ្វើ​អោយ​ប្រជាពលរដ្ឋ​នៅសង្កាត់​ជ្រាវ​ស្អប់ខ្ពើម បោះឆ្នោត​ទម្លាក់ដោយសម្ងាត់ ​កាលអីអាណត្តិមុន (បោះឆ្នោតឃុំសង្កាត់)។

៥-ក្អោបរ៉ន អោយក្មួយរបស់ខ្លួន​ឈ្មោះ ក្អោប បុត្រា ដែលជាបុគ្គលធ្លាប់ជាប់គុគ គម្រាមកំហែង​ប៉ុង​ប៉ង​សម្លាប់​អ្នក​កាសែត​ ដើម្បីបំបិតមាត់ មិន​អោយ​ផ្សាយរឿង​រាវ​អាស្រូវ និង​រឿង​ពុក​រលួយ​​ដែល​ខ្លួន​បាន​ប្រព្រឹត្តកន្លង​មក។

៦-ក្អោមរ៉ន ឃុបឃិត​គ្នា​ជាប្រព័ន្ធ ឈូសព្រៃ​អាង​ស្តុកទឹក​ទំនប់៧៨ជាង​២០០ហិចតា ហើយកាយ​យក​ដី​លក់យក​លុយដាក់ហោប៉ៅ ដោយធ្វើ​របាយការណ៍បោកសម្តេច​ព្រះសង្ឃរាជ​ទេពវង្សថា ធ្វើ​បារាយណ៍ជូន​ព្រះអង្គ ដោយ​ប្រើស្តាយយក​​ស្លឹកត្នោត​ខ្ចប់ស្ករត្នោត បើទោះជាក្អោបរ៉ន​ដឹងថា ការជីកកកាយយកដី​លក់នេះ​គ្មាន​ច្បាប់​ទម្លាប់​អ្វីក៏ដោយ។

៧-ក្អោបរ៉ន យកទួនាទីជាមន្ត្រីសាធារណះ ដាក់ពាក្យបណ្តឹង​អ្នកកាសែត ដែល​ជា​ពល​រដ្ឋ​របស់​ខ្លួន​​ ទៅតុលាការខេត្តសៀមរាប ក្នុង​ការ​គម្រាម​កំហែង ដើម្បីបំបិតមាត់ កុំអោយផ្សាយរឿង​អាស្រូវ​​របស់ខ្លួនបន្តទៅទៀត។

៨-ក្អោបរ៉ន ជាចៅសង្កាត់ដែលមានវ័យចំណាស់ តែចរិតឆេវឆាវ ក្អេងក្អាងដូចក្អាត់ចូល​ក្អម ប្រើ​ពាក្យ​អសុរោះ អាមឹងឯងអញ់ គោះតុគោះកៅអី ក្នុង​ពេល​សម្រប​សម្រួលរឿង​វិវាទ​របស់​អ្នក​កាសែត និង​ប្រធានសហគមន៍ ដែល​ទង្វើ​ទាំង​នេះត្រូវ​បាន​ពលរដ្ឋ​រិះគន់ថា មិន​សម​កាន់​តំណែង​ជា​ចៅ​សង្កាត់​នោះទេ គួរតែជាអ្នកបោស​សម្រាម​ក្នុង​សង្កាត់ទើប​បាន​សម។

៩-ថ្នាក់ដឹកនាំជាតិ និង​ថ្នាក់ដឹកនាំក្រោមជាតិ ពិត​ជាអាប់ឱនកិត្តិយសព្រោះតែបុគ្គល​ ក្អោមរ៉ន ដែលបាន​ប្រព្រឹត្ត និង​​កំពុងតែ​ប្រព្រឹត្ត​នាពេល​បច្ចុប្បនេះ ហើយ​និង​បន្ត​បាត់​បង់​ការ​គាំទ្របន្ត​ទៅ​ទៀត​បើ​នៅ​តែ​ទុក ក្អោបរ៉ន អោយធ្វើ​ជាចៅ​សង្កាត់ជ្រាវ​​បន្តទៀត។

សម្តេច​ ហ៊ុនសែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា សម្តេច សខេង ឧបនាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា និង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណអភិបាល​ខេត្តសៀមរាប សូម​មេត្តាចាត់​ចែងវះកាត់​បុគ្គល ក្អោបរ៉ន ចៅសង្កាត់​ជ្រាវ​នេះចេញទៅ កំទុកនៅអោយ​បន្ត​បង្ក​វិនាស​កម្ម​ធនធាន​ធម្ម​ជាតិ​នៅសង្កាត់​ជ្រាវ​បន្តទៀត ម្យ៉ាង​វិញ​ទៀត ដើម្បី​ស្រោចស្រង់សម្លេង​គាំទ្រ​ពីប្រជាពលរដ្ឋ​នៅសង្កាត់​ជ្រាវ​មក​វិញ សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិក្រោយៗទៀត៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន1727ដង កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺខ្លះមិនមានកន្លែងស?...    អាន2152ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន2304ដង អ្នកកាសែតបីរូបទារប្រាក់ពីម្ចាស់គ្រឿងចក្រប្រាំពាន់ដុល្លារមិនបាន រាយការណ៍កុហក់ចៅហ្វាយខ?...    អាន1842ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1645ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1781ដង នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌   អាន2441ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន1807ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1960ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន2361ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9058នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75136នាក់
ខែនេះ    822927នាក់
ឆ្នាំនេះ   3567231នាក់
សរុប   57166127នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:05