គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 06:38 នាទី ចំនួនអានៈ 1660

បុរសវ័យ​ចំណាស់​ម្នាក់​ឈ្មោះ ហង្ស សីហា អាយុ៥២ឆ្នាំ ជាចៅ​កែ​ឡឥដ្ឋ ស្ថិត​ក្នុងភូមិ​ប៉ាតត ឃុំគោគធ្លកក្រោម ស្រុកជីក្រែង បាន​​វាយ​ប៉ុនប៉ង​សម្លាប់​​ស្ត្រី​ម្នាក់ឈ្មោះ ឈិន ម៉ៅ អាយុ៤៦ឆ្នាំ ​ដល់​ផ្ទះបណ្តាល​អោយ​កក​ឈាម​​ក្នុង​ខួរ​ក្បាល​ កាល​ពី​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។

លោក សួន ចក់ ដែល​ជាប្តី​ស្រ្តី​រង​គ្រោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ដើ​ម​ចម​នៃ​រឿង​នេះ គឺ​កាល​រសៀល​ម៉ោង​២​នៃ​​ថ្ងៃ​កើត​ហេតុ មាន​គោ​មក​ស៊ី​ដំណាំរបស់​ស្ត្រី​រង​គ្រោះ ហើយ​ស្ត្រី​រង​គ្រោះ​បាន​ជេរ​សត្វ​គោ​ រួច​ក៏ចូល​ទៅ​សម្រាក​ក្នុង​ផ្ទះ។ រហូត​ដល់​ល្ងាច​ម៉ោងប្រហែល​៥ លោក ហង្ស សី​ហា ថៅ​កែ​ឡ​ឥដ្ឋ ដែល​នៅ​ក្បែរ​ខ្ទម​របស់​គាត់ បាន​ចូល​ទៅ​ដល់​ក្នុង​ខ្ទម​របស់​ស្ត្រី​រង​គ្រោះ ហើយ​វៃ​ជាច្រើន​ដៃទៅលើជនរងគ្រោះ​ បន្តិច​ក្រោយ​មក​​លោក សួន ចក់ បាន​ទៅ​ដល់ក្នុង​ផ្ទះ​ ហើយ​បាន​​ប្រើ​ពាក្យ​សម្តី ​ឃាត់​ជន​ដៃ​ដល់​សុំ​អោយ​ឈប់​វៃ​ប្រពន្ធ​របស់​គាត់ ​តែជា​អកុសល្យ​​ឈ្មោះ​ ហង្ស សីហា មិន​ព្រម​ឈប់​វៃ​ ថែម​ទាំង​ចង់​វៃ​ទាំង​ប្តីរបស់​ជន​រងគ្រោះ​ទៀតផង។ លោក សួន​ ចក់ បាន​បន្ថែម​ថា កូន​របស់​លោក​ ហង្ស សីហា ដែល​ជាជន​ដៃ​ដល់​បាន​ស្រែក​ប្រាប់​ឪពុក​ថា វៃ​វា​អោយ​ស្លាប់​ទៅ​យ៉ាង​ច្រើន​បង់​លុយ​អស់​ $1500 (មួយពាន់​ប្រាំរយដុល្លារ)តែប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បាន​ឲ្យដឹង​នៅរសៀល​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩​នេះថា មានករណី​ហឹង្សាមួយ​បាន​កើត​ឡើង​រវាង​បុរស​ម្នាក់​ឈ្មោះ ហង្ស សី ហា បាន​វាយស្ត្រី​ម្នាក់ឈ្មោះ ឈិន ម៉ៅ ​​​ទៅ​លើ​ផ្ទៃ​មុខ​បណ្តាលឲ្យរងរបួសជាទម្ងន់។ ចំ​ណែក​ជន​បង្ក​ ខាង​នគរ​បាល​ជំនាញ​ស្រុក​ជីក្រែងបាន​​ឃាត់​ខ្លួន​និង​រៀប​ចំ​សំ​ណុំ​រឿង​បញ្ជូន​ទៅ​ការិយា​ល័យ​ជំនាញ​រួច​ហើយ ដោយចោទពីបទ ហឹង្សា​ដោយ​ចេតនា ។

ចំណែក​ឯស្ត្រីជន​រងគ្រោះឈ្មោះ ឈិន ម៉ៅ កំពុងសម្រាក់ព្យាបាល​នៅ​មន្ទីរ​ពេទ្យខេត្តសៀមរាប ហើយ​ត្រូវ​បាន​គ្រូ​ពេទ្យ ធ្វើ​កោសល្យ​វិច្ច័យ បញ្ជាក់ថា កកឈាមក្នុងខួរក្បាល និង​កក​ឈាម ក្បែរ​កន្ទុយភ្នែក។

ប្តីជន​រងគ្រោះ​និង​ជន​រងគ្រោះ​មាន​ការ​បារម្ភ​នៅពេ​ល​ពួកគាត់​លេចលឺ​ព័ត៌មាន​មិន​ទាន់​ច្បាស់​ការ​ថា មាន​គេ​រត់​ការ​ដោះលែង​ជន​​ដៃដល់ចេញពីគុគ ដោយ​ប្រើ​ទឹកប្រាក់​ក្រោមតុ។ ជន​រងគ្រោះ​និង​ប្តី​ជន​រង​គ្រោះ​សំនូមពរទៅតុលាការ​ខេត្តសៀមរាប មេត្តាចាត់ការជនដៃដល់ទៅតាម​ច្បាប់៕ ដោយ៖ រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1733ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1694ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1848ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន   អាន1619ដង បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់   អាន2303ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1844ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4600ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1760ដង កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1659ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1773ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5768នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71846នាក់
ខែនេះ    819637នាក់
ឆ្នាំនេះ   3563941នាក់
សរុប   57162837នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:43