លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 03:53 នាទី ចំនួនអានៈ 1669

អ្នក​ស្រី លៀម មុំ ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ជ្រូកដ៏ស្អុកកខ្វក់មួយ ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្គាត់​ស្លក្រាម ក្រុង​សៀមរាប បាន​លួច​លាក់​ស្តុក​ឈើ​ប្រណិតអត់​ច្បាប់​ជាច្រើន​ម៉ែត្រគូប នៅក្នុង​កសិដ្ឋានផង នៅ​ក្នុង​ផ្ទះផង និង​នៅខ្ទមមុខ​កសិដ្ឋានផង ដែលត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​បន្ទាប់​ពី​សមត្ថកិច្ច និង​មន្រ្តី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​កសិដ្ឋាន​ បំពុល​បរិស្ថាន និង​បំ​ពុល​ប្រជាពលរដ្ឋ​ ដែលរស់នៅ​ក្នុង​ភូមិ​ជាមួយ។

កាលពីថ្ងៃទី០៣និង​ទី០៤ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះ មាន​ដូចជា ១.ប៉ូលីសសេដ្ឋកិច្ចខេត្ត ដែលដឹកនាំដោយ ឯកឧត្តម​ ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុក​ផែនបង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច ២.ខាងរដ្ឋបាលព្រៃឈើ ដឹក​នាំដោយលោក អ៊ឹង ធារ៉ា នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើបន្ទាយ​ស្រី ដែលបញ្ជាដោយលោក ជូន សុបញ្ញា ​ព្រះរាជអាជ្ញារង​តំណាង​អេយ្យការអម​សា​លា​ដំបូងខេត្តសៀម​រាប បាន​ចុះ​បង្ក្រាប​បទ​​​ល្មើស​ព្រៃ​ឈើ​ដែល​ឈ្មោះ លៀម មុំ ភេទស្រី អាយុ៤៤ឆ្នាំ​ បាន​លាក់​ទុក​នៅ​ក្នុង​ផ្ទះ និង​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក។

ឈើ​ដែល​សមត្ថកិច្ចរក​ឃើញមាន: ឈើលេខ​១ប្រភេទសុក្រមចំនួន ៣៧៧ដុំ ស្មើនឹង២៣.៨៤០ម៉ែត្រគូប ឈើប្រណិតប្រភេទធ្នង់ចំនួន ១២០ដុំស្មើនឹង ១.២០០ម៉ែត្រគូប សរុបស្មើនឹង២៥.០៤០ម៉ែត្រគូប គ្មានវិក័យប័ត្រចំនួន១០.៤០ម៉ែត្រគូប ដែលត្រូវ​បាន​ជំនាញ​ដក​ហូតនិង​ផាក​ពិន័យ​ទៅ​តាម​ផ្លូវ​ច្បាប់។ ឈើ​ដែល​សមត្ថកិច្ចរក​ឃើញ​ទាំង​៣កន្លែងនេះ មាន​១កន្លែងដែល​លាក់ទុក​នៅ​ក្នុង​ខ្ទម​មុខ​កសិដ្ឋាន ជារបស់​ឈ្មោះ អេង សុម៉ាលីន ភេទស្រី អាយុ៣៨ឆ្នាំ ជាអ្នក​ស្នាក់​នៅ​បណ្តោះអាសន្ន ទល់មុខ​កសិដ្ឋាន​សម្អុយរបស់​លៀមមុំ។

សូម​បញ្ជាក់ថា នៅ​ម៉ោង​៩ព្រឹក​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅ​ពេល​ឈ្មោះ លៀម មុំ​ មិន​ទាន់​បើក​ទ្វាររបង​កសិដ្ឋានអោយ​សមត្ថកិច្ច​ចូល ឈ្មោះ រ៉េ ភេទប្រុស អាយុប្រហែល​ជាង​៥០​ឆ្នាំបាន​ជិះ​ម៉ូតូ​ទាំង​ត្រហេប​ត្រហបមក​ដល់​មុខ​សមត្ថកិច្ច និង​អ្នក​កាសែត ហើយបាន​និយាយថា ខ្ញុំ​ឈ្មោះ រ៉េ ម្ចាស់ឈើ​គេ​អោយ​ខ្ញុំ​មក​ចចារជាមួយបងៗសមត្ថកិច្ច បងៗយក​លុយប៉ុន្មាន ជាថ្នូរ​កុំ​ចាប់​ឈើ​ខាងលើនេះ? សមត្ថកិច្ច​ក្រវីក្បាលហើយ​ឆ្លើយនៅ​មុខ​អ្នក​កាសែតថា សុំ​ទោស​ផង មិន​អាច​ធ្វើ​បាន​ទេ។ នៅ​ពេល​សមត្ថកិច្ច​ចូល​ដល់ក្នុង​កសិដ្ឋានដែល​ស្តុក​ឈើ​ចំនួន​១០ម៉ែត្រគូប សមត្ថកិច្ច​បាន​សួរទៅលៀម​មុំថាឈើបាន​មក​ពីណា ឯលៀមមុំ បាន​ប្រាប់​សមត្ថកិច្ចថា ឈើទិញ​ទុក​២ឆ្នាំហើយ​ទុក​ធ្វើ​ផ្ទះ។ សមត្ថកិច្ច​សួរ​រក​ឯកសារទិញ​ឈើ​ លៀម មុំ ថា២ឆ្នាំហើយ​ ប្រហែល​បាត់​អស់​ហើយ លុះប្រហែល​បីបួន​ម៉ោង​ក្រោយ​មក​កូន​ស្រី​របស់​លៀម មុំ​បាន​កាន់​វិក័យប័ត្រ៤សន្លឹង មក​ប្រគល់​អោយ​សមត្ថកិច្ច ដែលវិក័យប័ត្រ​នេះ ចេញដោយដេ​ប៉ូលក់ឈើឈ្នោះ តារ៉េ ដែលត្រូវ​បាន​មហាជន និង​អ្នក​កាសែតសង្ស័យថា វិក័យប័ត្រ​នេះ ទី១.ទើប​តែសរសេរថ្មីៗ បន្ទាប់​ពី​ តារ៉េ ចចារជាមួយសមត្ថកិច្ចមិន​ត្រូវ​នៅ​មុខ​អ្នក​កាសែត ទី២.លៀម មុំ​ បាន​ប្រាប់​សមត្ថកិច្ចថា ឈើនេះទិញ​ពីរឆ្នាំហើយ ទុក​ធ្វើ​ផ្ទះ តែវិក័យប័ត្រ ចុះ​ថ្ងៃខែតាំង​ពីឆ្នាំ២០១៤ ទី៣.ពលរដ្ឋ​នៅ​ក្បែរលកសិដ្ឋាននេះ បាន​ប្រាប់​ថា ឈើនេះទើប​តែដឹក​យក​មក​ដាក់​ពេលយប់ៗ មិន​ទាន់បាន​១ឆ្នាំនៅឡើយទេ ទី៤.ទឹក​ប៉ិចដែលសរសេរនៅ​លើ​វិក័យប័ត្រ​នេះថ្មីចែស បើធ្វើ​កោសល្យវិច័យច្បាស់​ជាដឹងច្បាស់ ទី៥.លៀម មុំ​ថាទិញឈើនេះ២ឆ្នាំហើយ ដូច្នេះវាគួរតែនៅលើ​វិក័យប័ត្រសរសេរឆ្នាំ២០១៧ ទើបបានវាត្រឹម​ត្រូវ មិន​មែន​ឆ្នាំ២០១៤ដូច​នៅលើ​វិក័យ​ប័ត្រនោះទេ។

ពលរដ្ឋ​នៅភូមិ​ទ្រាំងនេះបាន​លួច​បង្ហើបថា លៀម មុំ ជាស្រីកំណាន់​របស់​ម្ចាស់ដីជាបុរស់​វ័យ​ចំណាស់ម្នាក់ ដែល​ឧត្តម​ភរិយាស្របច្បាប់​ និង​កូនៗរបស់​គាត់​រស់​នៅ​ឯប្រទេសអូស្ត្រាលី ឯណោះ ហើយ​លៀមមុំ ធ្លាប់​បាន​តាំង​ខ្លួន​ជាប្រពន្ធស្រប​ច្បាប់​របស់​បុរស់រូបនេះ ឃុបឃិតគ្នា​ ក្លែង​បន្លំឯកសារសាធារណះ ដោយ​លួច​ផ្តិត​មេដៃជំនួស​ប្រពន្ធគេ​លក់​ដី​អស់​១១ប្លង់ ត្រូវ​បាន​ប្រពន្ធកូន​គេ​ប្តឹង​ឡើង​តុលាការជាប់​គុគអស់​រយះ​ពេល​២០ថ្ងៃទើប​តែចេញ ហើយ​ការ​ប្តឹង​ផ្តល់​នេះឡើង​ដល់​សាលាឧទ្ធរណ៍ហើយ មិន​ទាន់​ចប់​នៅឡើយទេ។

កូនប្រុស​កូនស្រីរបស់​បុរស់​ម្ចាស់​ដីកសិដ្ឋានខាងលើនេះ បាន​ខលទូរស័ព្ទពី​ប្រភេស​អូស្ត្រាលីមក​កាសែតកម្ពុជាសុវណ្ណភូមិ​ថា លៀម មុំ​ មិន​មែន​ជាប្រពន្ធស្របច្បាប់​របស់​ឪពុក​គាត់​ទេ លៀម មុំ​ ជាសាហាយរបស់​ឪពុក​គាត់​តែប៉ុណ្ណោះ ហើយ​លៀម មុំ​ បាន​កេងប្រវ័ញ្ញយក​ទ្រព្យ​សម្បត្តិរបស់​ពួកគាត់ ដែលជាកេរមរតក និង​ជាទ្រព្យរួម​របស់​ឪពុក​គាត់​ជាមួយ​ម្តាយគាត់ ដែល​ខិតខំ​រក​បាន​មក​តាំង​ពី​បាតដៃទទេ។ ពួក​គាត់​បន្ថែម​តាមទូរស័ព្ទទៀតថា ការ​ប្តឹងប្តល់ នៅ​មិន​ទាន់​ចប់​ទេ រវាងលៀមមុំស្រីកំស្នេហ៍របស់ឪពុក​គាត់ និង​ពួកគាត់​ជាកូន​ៗស្រប​ច្បាប់ពិតប្រាកដ។

ប្រភពពីពលរដ្ឋមួយចំនួន​សុំ​មិន​បញ្ចេញឈ្មោះបានលួច​ខ្សឹបប្រាប់​ ចាងហ្វាងកាសែត កម្ពុជា​សុវណ្ណភូមិថា លៀម មុំ មាន​ខ្នងបង្អែកម្នាក់​នៅ​ធ្វើ​ការក្នុងតុលាការខេត្តសៀមរាប ដែល​ជាប់​ពាក់ព័ន្ធជាមួយរឿងក្តី និង​ជាមួយរឿងឈើ តែកម្ពុជាសុវណ្ណភូមិ​សូម​លាក់​ទុក​សិន មិន​ទាន់​បញ្ចេញ​ឈ្មោះ​ទេ តែសុំ​អោយ​អ្នក​នៅ​ក្រោយ​ខ្នងលៀមមុំ​នេះ​ដកខ្លួន​ចេញ​ទៅ​កុំ​អោយ​ប៉ះ​ពាល់​ដល់​កិត្តិយសរបស់ខ្លួន ព្រោះលៀមមុំ ជាមនុស្ស​មិន​សម​និង​រាប់​អានទេ។

ជាចុងក្រោយកូនៗដែលនៅអូស្ត្រាលី និង​ប្រជាពលរដ្ឋ​ដែល​បាន​ដឹង​ហេតុការណ៍នេះ ស្នើសុំ​ទៅ​លោក នួន ពុទ្ធារ៉ា អភិបាល​ក្រុងសៀមរាប លោកឯកឧត្តម ទិត្យ ណារ៉ុង ស្នង​ការ​ខេត្ត​សៀម​រាប លោក ម៉ុង ប៊ុនលីម នាយ​រដ្ឋ​បាលព្រៃឈើខេត្តសៀមរាប លោក ​កើត វណ្ណរ៉េត ព្រះរាជអាជ្ញាសាលាដំបូង​​ខេត្តសៀមរាប ជាពិសេសឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀម​រាប មេត្តាសិក្សាករណី​បទល្មើស​ព្រៃឈើ​ខាងលើ​សាជាថ្មីឡើង​វិញ ហើយ​ផ្តន្ទាទោស​អ្នក​ស្រី លៀម មុំ​ ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​អោយ​ពលរដ្ឋ​បាន​ស្ងប់ចិត្ត និង​មាន​ការ​ជឿជាក់​ទៅ​លើ​ប្រព័ន្ធច្បាប់ និង​ជឿជាក់​ទៅលើ​ថ្នាក់​ដឹក​នាំ៕ ដោយ:ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1745ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1576ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន1777ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន1587ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន616ដង ពិធី ឡើងអ្នកតា   អាន3733ដង លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន1844ដង លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1711ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន2440ដង ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប   អាន1743ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9939នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76017នាក់
ខែនេះ    823808នាក់
ឆ្នាំនេះ   3568112នាក់
សរុប   57167008នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:13