កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺខ្លះមិនមានកន្លែងសម្រាកព្យាបាល

ដោយៈ Siem Reap Siem Reap ថ្ងៃទី 04 ខែ 05 ឆ្នាំ 2021 វេលាម៉ោង 10:45 នាទី ចំនួនអានៈ 2154

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​៩៣៨​នាក់​បន្ថែម​ទៀត​ភាគច្រើន​បំផុត​ជា​អ្នក​រស់នៅ​រាជធានីភ្នំពេញ​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ អ្នក​ជំងឺ​កូវីដ១៩​ចំនួន​៣៦១​នាក់​ត្រូវ​បាន​ព្យាបាល​ជា ​សះស្បើយ ​និង​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​។ បើ​តាម​ក្រសួង​សុខាភិបាល ​គឺ​៣​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ខណៈ​អ្នក​ជំងឺ​កូវីដ១៩​មួយ​ចំនួន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ មិន​មាន​កន្លែង​សម្រាក​ព្យាបាល​ បន្ទាប់​ពី​បញ្ជូន​ពួក​គេ​ទៅ​ដល់​កន្លែង​ព្យាបាល​ជំងឺ​កូវីដ១៩​។

អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង៩៣៨នាក់នេះ គឺនៅភ្នំពេញមានដល់ទៅ៦០៨នាក់ ខេត្តកណ្ដាលមាន១៧៥នាក់ ព្រះសីហនុ ៧៧នាក់ បន្ទាយមានជ័យ ៥១នាក់ កំពង់ស្ពឺ ១៤នាក់ តាកែវ ៤នាក់ កំពង់ចាម ៣នាក់ ត្បូងឃ្មុំ ២នាក់ ពោធិ៍សាត់ ១នាក់ ស្វា​យ​រៀង ១នាក់ បាត់ដំបង ១នាក់ និងខេត្តសៀមរាបចំនួន១នាក់។ គិតមកត្រឹមថ្ងៃទី០៤ ខែឧសភានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១៦ ២៩៩នាក់ ក្នុងនោះ ១៥ ៧៤៤នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០ កុម្ភៈ។ អ្នកកំពុងសម្រាកព្យាបាលសរុបវិញមាន១០ ៣៩៤នាក់ ខណៈអ្នកជាសះស្បើយមានចំនួនសរុប៥ ៧៩១នាក់។ ចំណែក អ្នកស្លាប់វិញ មានចំនួនដល់ទៅ១០៧នាក់ បន្ទាប់ពីរកឃើញស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះ។

ជាការកត់សម្គាល់ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងជាបន្តបន្ទាប់។ កាលពីថ្ងៃទី០២ ខែឧសភា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧៣០នាក់​ ហើយថ្ងៃបន្ទាប់ គឺបានរកឃើញចំនួន៨៤១នាក់ និងថ្ងៃនេះទៀត បានរកឃើញដល់ទៅ៩៣៨នាក់ឯណោះ។ ស្របពេលអ្នកឆ្លងបន្តកើនឡើងខ្ពស់បែបនេះ អ្នកជំងឺកូវីដ១៩មួយចំនួនក៏កំពុងតែប្រឈមនឹងការខ្វះកន្លែងសម្រាប់សម្រាកព្យាបាលផងដែរ។

ជាក់ស្តែង កាលពីយប់ថ្ងៃចន្ទ គ្រូពេទ្យដឹកជញ្ជូនអ្នកជំងឺកូវីដ១៩ម្នាក់បានទម្លាយឱ្យដឹងពីការខ្វះកន្លែងសម្រាកព្យាបាលនៅកន្លែងព្យាបាលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ តាមរយៈវីដេអូនៅតាមបណ្តាញសសង្គមហ្វេសប៊ុកជាង២០នាទី អ្នកជំងឺកូវីដ១៩នៅភូមិដំណាក់ធំ៣ក្នុងសង្កាត់ស្ទឹងមានជ័យ៣ជាង២០នាក់បានប្រាប់ថា ពួកគេត្រូវបញ្ជូនមកកន្លែងព្យាបាលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនេះ១យប់ហើយ តែមិនត្រូវបានក្រុមគ្រូពេទ្យប្រចាំការទទួល​ឱ្យចូលសម្រាកព្យាបាលនោះទេ ពោល គឺពួកគេរកកន្លែងសម្រាកនៅក្បែរៗនោះដោយខ្លួនឯង។

រីឯ គ្រូពេទ្យដឹកជញ្ជូនអ្នកជំងឺកូវីដ១៩ក៏បានរិះគន់តាមវីដេអូក្នុងហ្វេសប៊ុកថា ក្រុមគ្រូប្រចាំការនៅទីនោះ បានអនុញ្ញាតឱ្យឡានដឹកអ្នកជំងឺចូល ប៉ុន្តែមិនទាន់ទទួលអ្នកជំងឺដែលធ្វើឱ្យមានការកកស្ទះឡានពេទ្យ និងអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងទីធ្លាពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំពោះបញ្ហានេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជាមិនទាន់អាចទាក់ទងសុំការបកស្រាយបំភ្លឺបាននៅឡើយទេនៅព្រឹកថ្ងៃអង្គារនេះ។

សូមបញ្ជាក់ថា បើទោះបីចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅតែបន្តកើនឡើងមិនថមថយក៏ដោយ ក៏ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី០៦ ខែឧសភា តទៅ។ ប៉ុន្តែតំបន់មួយចំនួនដែលនៅតែមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងអាចបន្តបិទដដែលតាមការសម្រេចរបស់អភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្រ្តក្នុងរាជធានី និងការសម្រេចរបស់អភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្រ្តក្នុងខេត្តកណ្តាល៕

ប្រភពព័ត៌មានៈRFI

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1958ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2249ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន2389ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1837ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1635ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន2004ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន2260ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1886ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន2129ដង តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន1589ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10515នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76593នាក់
ខែនេះ    824384នាក់
ឆ្នាំនេះ   3568688នាក់
សរុប   57167584នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:18