មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរិយាមាយាទឱ្យបានទេ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 1813

លោក ស៊ត់-សៃ មេប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវ ក្រុងសៀមរាប បាន​បដិសេធន៍ជាច្រើន​ដង មិន​ធ្វើ​លិខិតបញ្ជាក់​កិរិយាមាយាទឱ្យ​ពលរដ្ឋម្នាក់រស់​នៅ​ក្នុងភូមិ​ជ្រាវ សង្កាត់ជ្រាវ ដោយលោក​បាន​អះអាង​ថា ”ឱ្យតែពួកជាប់គុគ ឬ ចេញពីគុគ លោក​មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទឱ្យបានទេ“។

ពាក់ព័ន្ធករណីខាងលើនេះ លោក សៀ-ឆៃណា ពលរដ្ឋម្នាក់​រស់នៅក្នុង​​ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ​បាន​ប្រាប់អ្នកយក​ព័ត៌មានយើងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា ”ខ្ញុំ​បាន​ទៅដាក់ពាក្យសុំទៅលោក ស៊ត់-សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវឱ្យ​​ជួយ​បញ្ជាក់​កិរិយាមាយាទឱ្យខ្ញុំ​ជា​ច្រើ​នដងមិន​បាន​ រហូតដល់ខ្ញុំ​សុំឱ្យ​លោក​មេធាវីរបស់ខ្ញុំ​ធ្វើ​លិខិតបញ្ជាក់ថា ខ្លួនខ្ញុំ​គ្រាន់តែ​ជាជន​សង្ស័យពុំមែន​ជាពិរុទ្ធជនទេ តែទោះជាយ៉ាងណាក៏លោកមេប៉ុស្តិ៍រូបនេះនៅតែនិយាយពាក្យដដែលៗថា ”ឱ្យតែពួកអាជាប់គុគ ឬ ចេញពីគុគ លោក​មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទឱ្យបានទេ“។ លោក សៀ-ឆៃណា បានបន្ថែមថា កាលពីកន្លះឆ្នាំមុន​លោក​បាន​ធ្វើ​ជ្រុះ​អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ ហើយ​លោក​បាន​ទៅ​ដាក់​ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍នគរបាល​សង្កាត់ជ្រាវដដែល តែ​ក៏ត្រូវ​លោកមេប៉ុស្តិ៍រូបនេះបដិសេធមិន​ព្រមទទួល​ពាក្យ​បណ្តឹង​​របស់លោក​ ហើយ​ប្រាប់​មក​លោក​វិញថា ទៅប្តឹង​​​នៅ​ឯសាលាក្រុងទៅ ខាង​ប៉ុស្តិ៍​គ្មាន​ទទួល​នាទីទទួល​ពាក្យ​បណ្តឹង​ទេ។

នៅរសៀលដដែលនេះលោក ស៊ត់-សៃ មេប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវ បាន​ប្រាប់​កាសែត​កម្ពុជា​សុវណ្ណភូមិតាម​ទូរស័ព្ទ​ថា ”ឱ្យតែពួកជាប់គុគ ឬ ចេញពីគុគ ខ្ញុំ​​មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទឱ្យបានទេ នៅប៉ុស្តិ៍ណាក៏គេមិន​ធ្វើ​ឱ្យដែរ“។

លោក ដា-ចំរើន អធិការនគរបាល​ក្រុង​សៀមរាបបាន​ប្រាប់តាមទូរស័ព្ទនៅរសៀល​ដដែល​នេះថា ”ប្រហែលជាលោក​មេប៉ុស្តិ៍ ស៊ត់-សៃ​ គាត់មិន​យល់ ចាំខ្ញុំប្រាប់ទៅគាត់ឱ្យធ្វើឱ្យ“។

លោក ស៊ុត-ជារាម មេធាវីរបស់លោក សៀ-ឆៃណា បាន​ប្រាប់តាមទូរព័ព្ទនៅរសៀលនេះផង​ដែរ​ថា ”ខ្ញុំបានសរសេរលិខិតបញ្ជាក់មួយច្បាប់ឱ្យ​លោក សៀ-ឆៃណា ភ្ជាប់ជាមួយ​ឯកសារផ្សេងៗ ដាក់ទៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវ ដើម្បីសុំធ្វើ​លិខិតបញ្ជាក់កិរិយាមាយាទ តែបើ​ខាងមេប៉ុស្តិ៍​នគរ​បាល​សង្កាត់​ជ្រាវ​នៅ​តែ​មិន​ព្រម​ធ្វើ​ឱ្យទៀត ខ្ញុំក៏មិន​យល់ពីកិច្ចការងាររបស់គាត់ដែរ តែខ្ញុំគ្រាប់​តែ​ចង់​បញ្ជាក់​តាម​ផ្លូវ​ច្បាប់​ថាលោក​ សៀ-ឆៃណា ពុំមែន​ជាជនមានទោស ឬ ពិរុទ្ធជន នោះទេ គាត់​គ្រាន់​តែជាជន​សង្ស័យដែល​ធានាក្រៅ​ឃុំតែប៉ុណ្ណោះ ទោះជាក្រសួងយុត្តិធម៌ក៏គេ​បញ្ជាក់កិរិយាមាយាទឱ្យដែរ​រឿងប៉ុណ្ណឹង“។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោក សៀ-ឆៃណា និង លោក សារឹម-វណ្ណថន ​ស្រវឹងស្រា​អស់​សាច់ក្លែង​បែកគំនិតគិតខ្លី​ខ្ចី​ម៉ាស៊ីឆក​ត្រីពី​ម្ចាស់ផ្ទះផឹកស៊ី​ជាមួយ​គ្នា​ យក​ទៅ​ឆកត្រីតាម​ប្រឡាយបានត្រីក្រាញ់​បួនប្រាំក្បាល ហើយក៏ត្រូវបាន​មេប៉ុស្តិ៍នគរបាល​សង្កាត់​ជ្រាវចាប់បញ្ជូន​ខ្លួនឱ្យទៅ​មន្ត្រីជលផល ​កសាងសំណុំរឿងបញ្ជូនទៅតុលការ ជាប់ឃុំអស់រយ:ពេល​១៧ថ្ងៃ ពីបទនេសាទដោយប្រើ​ម៉ាស៊ីន​ខុសច្បាប់ តែត្រូវ​បាន​លោកមេធាវី ស៊ត ធារាម ធានាឱ្យ​នៅ​ក្រៅឃុំជាបណ្តោះអាសន្ន។

សូរំលឹកផងដែរថា នៅសង្កាត់ជ្រាវនេះ មានអ្នក​រក​ស៊ីឆក់ត្រីជាអាជីពជាច្រើន​នាក់ ត្រូវ​បាន​កម្លាំងនគរបាល​សង្កាត់​ជ្រាវ​ឃាត់ឃ្លួនបាន​ជាញឹក​ញាប់ តែលោក ស៊ត-សៃ មេប៉ុស្តិ៍រូប​នេះពុំដែល​បញ្ជូន​ខ្លួនជនទាំង​នោះ​ឱ្យ​ទៅ​ជាប់​គុគ​ដូច​លោក សៀ-ឆៃណា និង លោក សារឹម-វណ្ណថន នោះទេ គ្រាន់​តែ​ធ្វើ​កិច្ច​សន្យាណែនាំ ឬ ផាក​ពិន័យ​តិច​តួច​តែប៉ុណ្ណោះ អភ័ព្វអ្វីតែបុគ្គល​ពីររូប​​នេះ ជាប់គុគអស់រយ:ពេល​១៧ថ្ងៃ គ្រាន់តែ​​ស្រវឹងស្រាបាត់បង់ស្មារតី ទៅឆក់ត្រីយក​មកក្លែមស្រា ដែល​មិន​មែន​ជាអ្នក​អាជីពអ្នក​ឆកត្រីដូច​គេ​នោះទេ។

លោក សៀ-ឆៃណា សំនូមពរទៅ​លោក ដា-ចំរើន អធិការនគរបាល​ក្រុងសៀមរាប ឯកឧត្តម     ទិត្យ-ណារ៉ុង ស្នងការនគរបាល​ខេត្តសៀមរាប លោក នួន-ពុទ្ធារ៉ា អភិបាល​ក្រុងសៀមរាប និងជា​ពិសេស ឯកឧត្តម ទៀ-សីហា អភិបាល​គណអភិបាល​ខេត្តសៀមរាប​ មេត្តាផ្តល់ភាព​យុត្តិធម៌ដល់រូប​លោកជាពលរដ្ឋម្នាក់ក្នុងខេត្តសៀមរាបនេះផង ហើយសូម​ថ្នាក់ដឹកនាំពាក់ព័ន្ធគ្រប់ជាន់ថ្នាក់មេត្តា​ជួយ​ណែនាំលោកមេប៉ុស្តិ៍រូប​នេះឱ្យចេះស្រលាញ់រាស្ត្រឱ្យបាន​ស្មើៗ​គ្នាផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បាញ់ទៀតហើយនៅខេត្តសៀមរាប   អាន1636ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1736ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1956ដង សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1513ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1692ដង រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន1668ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន2174ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន1475ដង ការហែរគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ   អាន6016ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន7558ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      13032នាក់
ម្សិលមិញ    50676នាក់
សប្ដាហ៍នេះ    281557នាក់
ខែនេះ    428830នាក់
ឆ្នាំនេះ   3173134នាក់
សរុប   56772030នាក់
ថ្ងៃទី 10 ខែ 05 ឆ្នាំ 2025 ម៉ោង 07:21