លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ្ជាជីវ:

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 01:27 នាទី ចំនួនអានៈ 2018

កាលពីរសៀថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ មានអ្នក​កាសែតក្នុងខេត្ត​សៀមរាប​មួយ​ចំនួន​បាន​សរសេរ​ព័ត៌មាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុគ​ដោយ​រិះគន់ថា លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នង​ការ​រងទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នង​ការ​នគរបាល​ខេត្តសៀមរាប ជាអ្នក​នៅ​ពី​ក្រោយ​ខ្នង​ហាង​បញ្ចាំមួយកន្លែង​ស្ថិត​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំរើក​ ក្រុង​សៀមរាប។

នៅព្រឹក​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បាន​មានប្រសាសន៍​តាម​ទូរស័ព្ទប្រាប់ កាសែត​កម្ពុជា​សុវណ្ណភូមិ​ថា មួយជីវិតរបស់លោក​មិន​ចេះរក​ស៊ី​បើក​ហាង​បញ្ចាំ ឬកាង​ហាង​បញ្ចាំដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។  លោកឧត្តមសេនីយ៍ត្រីរូបនេះបាន​បន្តទៀតថា កាលពីម្សិល​មិញ​លោក​មិន​ស្រួលខ្លួន​សុខភាពមិន​សូវ​ល្អ ទើប​មិន​បាន​តប​តជា​មួយ​អ្នក​ដែល​សរសេរព័ត៌មាន​រិះ​គន់​លោក​​​តាមបណ្តាញ​សង្គម​ទាំង​នោះ។ លោកឧត្តមសេនីយ៍ត្រីបាន​បន្ថែម​ទៀតថា មាន​អ្នក​កាសែតខ្លះ​ប្រើ​ភាសាអសុរោះ ខ្វះវិជ្ជាជីវ: សុទ្ធតែលោក​ជញ្ជក់ឈាមរាស្ត្រជាដើម ធ្វើ​ឱ្យ​លោក​បាត់បង់កិត្តិយស ព្រោះ​តែការគិតខុសរបស់​អ្នក​កាសែត​មួយ​ចំនួនសរសេរតាម​គ្នា​ដោយ​គ្មាន​ប្រភព​និង​ឯកសារភស្តុតាង​ច្បាប់​លាស់យ៉ាង​ដូច្នេះ។

លោក ចាន់ ប៊ុនហុង ដែល​ត្រូវ​បាន​អ្នកកាសែតសរសេរ​​រិះគន់​កាល​ពីម្សិល​មិញ​ថា លោក​បើកសា​ខា​​ហាង​បញ្ចាំ​យក​ការ​ប្រាក់​ខ្ពស់កប់ពពក($100យក​ការប្រាក់$20ក្នុងមួយខែ)ស្ថិត​ក្នុង​នៅភូមិ​តាវៀន​ខាងលើនេះ ក៏បាន​ប្រាក់​តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃទី០២ដដែលនេះថា ហាង​បញ្ចាំនោះ​មិន​មែន​ជារបស់​លោកទេ លោក​បាន​បិត​ហាង​បញ្ចាំប្រហែលមួយ​ឆ្នាំហើយ លោក​មិន​ជាប់​ពាក់ព័ន្ធក្នុង​ករណីខាង​លើ​នេះទេ វាជាការ​យល់​ច្រឡំ​របស់​ក្រុម​អ្នក​សារព័ត៌មាន​ទាំង​នោះតែប៉ុណ្ណោះ។

លោក ម៉េង ហួត ចាងហ្វាងកាសែតសៀមរាបថ្មី បាន​ប្រាប់​កាសែតកម្ពុជាសុវណ្ណភូមិនៅព្រឹកថ្ងៃទី០២កក្កដានេះថា បានជាលោក​ហ៊ានបង្ហោះ​ព័ត៌មានតាមហ្វេសប៊ុគ ព្រោះ​លោក​មាន​បណ្តាញ​រាយ​ការណ៍​ប្រាប់​លោកច្បាស់លាស់អំពីហាងបញ្ចាំនេះ តែបន្តិក្រោយ​មក​កាល​ពីថ្ងៃទី០១ម្សិលមិញ​ខាង​សមត្ថកិច្ច​ខលទូរស័ព្ទ​​សុំ​ឱ្យ​លោក​លុបអត្ថបទវិញ​សិន​។ លោកម៉េងហួតបាន​បន្ថែមថា នៅព្រឹក​ថ្ងៃទី០២កក្កដា ឆ្នាំ២០២១នេះ ខាងនគរបាល​ប៉ុស្តិ៍ស្លក្រាម​បាន​កោះ​ហៅ​លោក​ទៅ​បំភ្លឺ តែលោក​ក៏ពុំ​ទាន់​ដឹងថា ខាង​នគរបាល​ប៉ុស្តិ៍ស្លក្រាម​គេចង់​សាកសួរពីរឿងហេតុ​អ្វីនោះទេ។

លោក ទៀវ សំអុល ចាហ្វាងគេហទំព័រថ្ងៃថ្មី បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃទី០២នេះផងដែរថា លោក​បាន​ឃើញ​លោក​ម៉េង​ហួត ចុះផ្សាយស្មាន​ថា ជាព័ត៌មានពិត​ ក៏ចាប់យក​ព័ត៌មាននោះ​មក​ផ្សាយ​បន្ត តែក្រោយ​មក​លឺថាជាព័ត៌មានមិន​ពិត​ក៏សម្រេចចិត្ត​ផ្សាយ​បក​ស្រាយ​វិញតាំង​តែពី​ម្សិល​មិញ​បាត់​ទៅហើយ។

យោង​តាម​ខ្សែអាត់​សំលេង​មួយ​របស់​ពលរដ្ឋ​ដែល​ធ្លាប់​រងការ​គៀបសង្កត់​ពី​ហាង​បញ្ចាំ​នៅក្រោយ​ផ្សារលើ​ធំថ្មីនេះ បាន​អះអាងថា ”ម្ចាស់​ហាង​បញ្ចាំនេះមាន​ខ្សែស្រឡាយ​អ្នក​ធំ​ ធ្លាប់​ថត​រូប​ជាមួយ​ថ្នាក់​ដឹកនាំធំៗ ម្យ៉ាង​វិញ​ទៀតប្រើ​អំណាច​ក្នុង​ការ​រកស៊ីដូចជា៖
          ១.ខ្ចី$100 យកការប្រាក់ $20ក្នុងមួយខែ
          ២.បង់ការយឺត១ថ្ងៃពិន័យ​$១៥
          ៣.បង់យឺត២ថ្ងៃពិន័យ$៤៥
          ៤.ខានបង់២ខែ ទៅរឹបអូសយកទ្រព្យសម្បត្តិ​​​ដល់ផ្ទះ ឬ ស៊ី​ដាច់របស់បញ្ចាំនោះតែម្តង​ ហើយ​ការ​រឹបអូសម៉ូតូដល់ផ្ទះ​ (ការបញ្ចាំកាដគ្រី) ជូន​ទៅរឹបអូស​ខ្លួន​ឯង ជូន​បញ្ជាឱ្យ​កង​កម្លាំង​ទៅ​រឹបអូសជំនួសក៏មាន។

ពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ក្នុង​សម័យ​កាល​​កូវីដ១៩ ដែល​បាន​យក​ទ្រព្យ​សម្បត្តិ​ទៅ​ដាក់​បញ្ចាំតាម​ហាង​បញ្ចាំ ស្នើ​សុំ​ដល់​សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុង​ខេត្តសៀមរាប មេត្តាជួយ​ត្រួត​ពិនិត្យ​អំពីតម្លៃការប្រាក់ និងច្បាប់​ទំលាប់ ឱ្យបាន​សម​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់ផង កុំឃើញ​ពួកគាត់​ធ្លាក់អណ្តូងហើយ​ ទំលាក់ថ្មថែមពីលើ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2282ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1863ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1949ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1812ដង ធំក្លិនស្អុយរលួយចេញពីមេបញ្ជាការប៉េអឹមស្រុកបសេដ្ឋ   អាន1702ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1620ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1558ដង ពិធី ឡើងអ្នកតា   អាន3732ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1723ដង មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទា?...    អាន3844ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9597នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75675នាក់
ខែនេះ    823466នាក់
ឆ្នាំនេះ   3567770នាក់
សរុប   57166666នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:39