កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 05 ឆ្នាំ 2022 វេលាម៉ោង 03:59 នាទី ចំនួនអានៈ 2240

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ លោក លី ហាំងសេង អភិជនម្នាក់នៅក្នុងខេត្តសៀមរាប ត្រូវបាន​កូនស្រីបង្កើតឈ្មោះ សេង ប៉ជូ ដែលមានវ័យ២៦ឆ្នាំ បានលើកកៅអីគប់ទៅលើ​រូបលោក បណ្តាលអោយមានរបូសស្នាម ហើយនាងបាន​ប្រើភាសាជេរប្រមាតទៅលើឪពុករបស់ខ្លួន ព្រមទាំងបណ្តេញឪពុកចេញពីផ្ទះ នៅមុខព្រះសង្ឃ និងមុខអតិថិជនជាច្រើននាក់។

យោងតាមប្រភពពីអតិថិជនអ្នកទិញផ្ទះល្វែងរបស់លោក លី ហាំងសេង នៅផ្លូវជន្លង ភូមិតាវៀន ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅព្រឹកដដែលនេះថា មូលហេតុដែលបណ្តាលអោយ​មាន​ហឹង្សានេះកើតឡើង ដោយសារតែកូនស្រីរបស់លោក​ លី ហាំងសេង បាន​បើកហាង​(បារ)​នៅលើ​ផ្ទះដែលពួកគាត់បានទិញរួច ហើយនៅព្រឹកថ្ងៃទី២៨នេះ សេង ប៉ជូ បាននិមន្តព្រះសង្ឃធ្វើ​ពិធីសូត្រមន្តឡើងហាងបើកថ្មី ទើបពួកគាត់សាកសួរទៅលោក លី ហាំងសេងថា “ហេតុអ្វីលក់ផ្ទះអោយពួកគាត់​ហើយ បែជាទៅធ្វើហាងលក់ដូរលើផ្ទះរបស់គាត់អញ្ចឹង”? លោក លី ហាំងសេង បាន​ឆ្លើយថា ”គាត់អត់ដឹងអីទេ អត់បានធ្វើហាងអីទេ“ ដើម្បីបញ្ជាក់ពួកគាត់ (អតិថិជនទិញផ្ទះ) បាន​នាំលោក លី ហាំងសេង ទៅដល់កន្លែងផ្ទះល្វែង ទើបឃើញកូនស្រីគាត់កំពុងធ្វើ​ពិធីសូត្រមន្តឡើងហាង ហើយលោក លី ហាំងសេង បានឃាត់កូន និងឃាត់ព្រះសង្ឃអោយឈប់សូត្រមន្ត ព្រោះផ្ទះនេះបានលក់ទៅអោយគេហើយ នេះជាហេតុផលបណ្តាលអោយ សេង ប៉ជូ មានការខឹងក្រេវក្រោធច្រឡោតតោតតូង យកដៃច្រានដេញឪពុកអោយចេញពីផ្ទះ ជេរផង ប្រមាតផង ដេញទាំងអតិថិជនផង ហើយលើកកៅទីបោកលើ​ឪពុក តែឪពុកគេផុត​បន្តិច របួសតែកំភួនដៃប៉ុណ្ណោះ។

លោក លី ហាំងសេង បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅព្រឹកថ្ងៃទី២៨នេះ បន្ទាប់ពីកើតហេតុថា ”កូនស្រីខ្ញុំពិតជាបានវាយខ្ញុំអោយមានរបួសស្នាមមែន (មើលរូបភាព) ហើយខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅតាម​ផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌“។

សេង ប៉ជូ កូនស្រីលោក លី ហាំងសេង បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិ នៅរសៀលថ្ងៃទី២៨ដដែលនេះថា ”នាងពុំបានវាយឪពុកអោយមានរបួសស្នាមដូចការចោទប្រកាន់នោះទេ នាងគ្រាន់តែ លើកកៅអីគប់ចោលតែប៉ុណ្ណោះ បើនាងមាន​បំណងវាយឪពុកមែន កណ្តាលមុខ ឬកណ្តាលក្បាល គ្មានខុសបន្តិចឡើយ“។ សេង ប៉ូជូន បានបន្ថែមថា ”ដីនេះផ្ទះនេះមិនមែនជារបស់ខ្ញុំមែន តែវាជាទ្រព្យសម្បត្តិ​របស់ម៉ាក់ខ្ញុំ និងប៉ាខ្ញុំ ហើយខ្ញុំជាកូនរស់នៅទីនេះយូរហើយ ហាងដែលខ្ញុំធ្វើគឺជាឃ្លាំង​ចាស់ បើអតិថិជន​ចង់បានផ្ទះយកលុយទៅបង់នៅធនាគារទៅបានផ្ទះហើយ ម្យ៉ាងវិញទៀត រឿងរ៉ាវដីផ្ទះនេះជាប់បណ្តឹង​នៅតុលាការ មានទាំងដីការក្សាការពារ ពុំទាន់ដាច់ស្រេចទេ គ្មានអ្នកណាអាចមកទាមទារបាន​ឡើយ។

យោតាមមាត្រា ២១៧ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បទហឹង្សាដោយចេតនា បាបចែងថាៈ អំពើហឹង្សា​ប្រព្រឹត្ត​ដោយចេតនាទៅលើអ្នក​ដទៃ ត្រូវផ្តន្ទាទោសដាក់​ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ៦ ០០០​ ០០០ (ប្រាំមួយលាន)​ រៀល៕ ដោយៈ ផ្លុងរ៉េត (រក្សាសិទ្ធិគ្រប់យ៉ាងដោយ កាសែតកម្ពុជាសុវណ្ណភូមិ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2377ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1793ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1652ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1558ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1533ដង ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់   អាន1798ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន2301ដង ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2679ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន1807ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1773ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9912នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75990នាក់
ខែនេះ    823781នាក់
ឆ្នាំនេះ   3568085នាក់
សរុប   57166981នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:01