ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ហើយខិតខំលាក់បាំងកូនចៅទៀត ?

ដោយៈ Siem Reap Siem Reap ថ្ងៃទី 10 ខែ 03 ឆ្នាំ 2023 វេលាម៉ោង 02:21 នាទី ចំនួនអានៈ 9906

លោកនួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បើតាមសេចក្ដីរាយការពីខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០២១.ឆ្នាំ២០២២ កន្លងទៅនេះ និងបានទទួលផលចំណេញប្រាក់ខ្ទង់១០០០លានរៀលពីរដ្ឋ លើការចំណាយថវិកាជាតិ សម្រាប់អនុវត្តន៏ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែង ប៉ុន្តែលុយដែលចំណេញទាំងនោះ ត្រូវបានប្រធានមន្ទីររូបយកមកស៊ីចាយម្នាក់ឯង និងចែកមន្ត្រីជំនិតនៅការិយាល័យរដ្ឋបាលដែលខំរៀបឯកសារបានចំនួនតិចតួចបំផុត។ ហើយប្រាក់ចំណេញទាំងអស់នោះលោកប្រធានខិតខំលាក់កំបាំងមិនហ៊ានអោយមន្ត្រីថ្នាក់ក្រោមដឹងច្រើនគ្នាទេ។

តាមប្រភពបានបន្តថា នៅឆ្នាំ២០២២ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានទទួលថវិកាចំនួន ៧៩២ ២០០ ០០០រៀល(ប្រាំពីររយ កៅសិបពីរលានរៀលគត) សម្រាប់អនុវត្តន៏ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែងដែលមានឈ្មោះដូចខាងលើ។

ហើយឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានទទួលថវិកាចំនួន តម្លៃ៦៦៦ ៩០០ ០០០ (ប្រាំមួយរយ ហុបសិបប្រាំមួយលានរៀលគត់) សម្រាប់ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែងខាងលើនេះដដែល។ ក្រៅពីនោះមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ក៏បានចំណាយថវិកាជាតិ លើការងារជុសជុលប្រព័ន្ធធារាសាស្រ្ត និងអាគារមន្ទីរខ្លួន ក្នុងមួយឆ្នាំៗត្រូវបានគេដឹងថា ខ្ទងជាង៣០០លានរៀលបន្ថែម ដោយមិនបូកបញ្ចូលលើការចំណាយប្រេងឥន្ទនះ និងជុសជុសសម្ភារះផង។

 

ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែង ដែលក្រសួងធនធានផ្ដល់មកមន្ទីរថែទាំ រួមមានដូចខាង៖

ទី១៖ ប្រព័ន្ធធារាសាស្រ្តគោកធ្នង់ ឃុំចារឈូក ស្រុកអង្គរជុំ

ទី២៖ប្រព័ន្ធធារាសាស្រ្តតាសោម ឃុំតាសោម ស្រុកអង្គរជុំ

ទី៣៖ ប្រព័ន្ធធារាសាស្រ្តថ្នល់បុស្សគរ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង

ទី៤៖ ប្រព័ន្ធធារាសាស្រ្តតិល ឃុំពួក ស្រុកពួក

ទី៥៖ ប្រព័ន្ធធារាសាស្រ្តកណ្ដោល ឃុំពង្រលើ ស្រុកជីក្រែង

ទី៦៖ ប្រព័ន្ធធារាសាស្រ្តក្សាក ឃុំខ្វាវ ស្រុកជីក្រែង

ទី៧៖ ប្រព័ន្ធធារាសាស្រ្តដូនកាយថ្មី ឃុំស្នួល ស្រុកក្រឡាញ់

ប្រភពបានបញ្ចាក់ថា ការចំណាយថវិកានៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប សម្រាប់ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្ត និងជុសជុលអាគារមន្ទីរ​ ក្នុងមួយឆ្នាំៗ គឺ អស់ប្រាក់សរុបខ្ទង់១០០០លានរៀល ថវិកាខ្ទង់ចំណាយរបស់មន្ទីរផ្ទាល់ និងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ចំពោះថវិកាខ្ទង់ចំណាយរបស់មក្រសួងធនធានទឹក និងឧតុនិយម បានផ្ដល់មកមន្ទីរតាមរយះការចចារថ្លៃ ប៉ុន្តែខ្ទង់ថវិកាមួយផ្នែកធំលោកប្រធានមន្ទីរ នួន គ្រឹះស្នា បានក្ដោមយកស៊ីចាយតែម្នាក់ឯង ដោយគាត់បានចំណាយតិចតួចសម្រាប់អោយអ្នកបើកគ្រឿងចក្រជីកស្ដា និងទិញដែកស៊ីម៉ងត៏ជុសជុល។ ក្រៅពីនោះលោកប្រធានមន្ទីរគាត់យកសឹងទាំងអស់យ៉ាងច្រើនចែកមន្ត្រីជំនិតនៅការិយាល័យរដ្ឋបាលតិចតួច ឯកូនចៅថ្នាក់ក្រោមដ៏ទៃទៀត ទទេស្អាតតែម្ដង។

ចំណែកថវិកាខ្ទង់ចំណាយផ្ទាល់របស់មន្ទីរ ធ្វើលទ្ធកម្ម ដេញថ្លៃ និងពិគ្រោះថ្លៃ ដោយក្រុមលទ្ធកម្មដែលមានលោក នួន គ្រឹះស្នា ប្រធានមន្ទីរ និងជាប្រធានក្រុមលទ្ធកម្ម គឺការធ្វើឡើងបែបចង់ម៉ុង ដោយអ្នកដេញថ្លៃគេរៀបចំបក្ឋពួក ចុងក្រោយការងារទាំងអស់លោកប្រធានមន្ទីរ នួន គ្រឹះស្នា ជាអ្នកចាត់ចែងទាំងដដែលជាដដែល លទ្ធកម្មគេរៀបឡើងដើម្បីបង្រ្គប់និតិវិធីតែប៉ុណ្ណោះ ធាតុពិតរឿងកុហក់ ដើម្បីពុករលួយ។

ប្រភពព័ត៌មានពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប បានបង្ហើបថា លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ក្នុងរយៈពេលប្រមាណជាង១០ឆ្នាំមកនេះពិតត្រូវប៉ាន់ខ្លាំងចំពោះការកិបកេងថវិកាចំណាយរបស់មន្ទីរធនធានទឹកដែលជាហេតុធ្វើឲ្យរូបគាត់ក្លាយជាអ្នកមានធំនៅខេត្តនេះ។

ជុំវិញបញ្ហាខាងលើនេះមន្រ្តីមួយចំនួនបម្រើការងារនៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានសម្តែងការជឿជាក់លើឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងពាក់ព័ន្ធ ពិសេសឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប គប្បីសហការគ្នាស៊ើបអង្កេតពិនិត្យ និងស្រាវជ្រា វរឿងអាស្រូវខាងលើនេះផង។ ព្រោះបើបណ្តែត បណ្តោយ ទៀតអ្នកខាត បង់ គឺ រដ្ឋ និងប្រជាពលរដ្ឋ។

ទាក់ទងព័ត៌មានខាងលើគេហទំព័រ ផែនដីថ្មី មិនអាចរកការបំភ្លឺពីលោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បាននោះទេដោយទូរស័ព្ទចូលតែលោកមិនទទួល។ ចំណែកកាសែតកម្ពុជាសុវណ្ណភូមិ ក៏ពុំអាចសុំការបកស្រាយណីលោក នូន គ្រឹះស្នា បានដែរ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង៕ ប្រភព: PDT NEWS

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1919ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1510ដង សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ   អាន1654ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1807ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1610ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1691ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន2234ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1621ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2691ដង ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?   អាន2421ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5306នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71384នាក់
ខែនេះ    819175នាក់
ឆ្នាំនេះ   3563479នាក់
សរុប   57162375នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:52