លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 11 ឆ្នាំ 2023 វេលាម៉ោង 03:23 នាទី ចំនួនអានៈ 1234

បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រលូន គឺ​ដោយសារ​មាន​ការរួម​ដៃ​ពី​សំណាក់​ប្រធាន​ស្នាក់ការ​ច្រក​ដូនរ័ត្ន និង​ពី​សំណាក់​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ដូន​រ័ត្ន ផងដែរ​។​

ក្រុម​ឈ្មួញ និង​អាជីវករ​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រក​ដូន​រ័ត្ន បានឲ្យដឹងទៀតថា បើ​ទោះបី​ពួកគេ​នាំចូល​ទំនិញ​បង់ពន្ធអោយ​គយ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់​លោក នូ និច នោះដែរ​។​

បើតាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ដូនរ័ត្ន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា មកដល់​ពេលនេះ​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូន​រ័ត្ន នៅតែ​ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ដូនរ័ត្ន ក៏​ដូចជា​ក្រុម​ឈ្មួញ និង​អាជីវកម្ម​នាំចេញ​ជ័រកៅស៊ូ​ស្អុយ អុស ធ្យូង និង​កសិផល​ផ្សេងៗ​តាម​ច្រក​ដូន​រ័ត្ន គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូន​រ័ត្ន ដែល​មាន​ខ្នងបង្អែក​រឹងមាំ​។​

ចំណែក​លោក ម៉ុន មា​គា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ទុកឲ្យ​លោក នូ និច ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

មន្ត្រី​នៅ​ច្រក​ដូនរ័ត្ន​បានលួចបង្ហើប​ថា ក្រុម​ឈ្មួញ និង​អាជីវករ​ដែល​នាំចេញ​ជ័រកៅស៊ូ​ស្អុយ នាំចេញ​ឈើ អុស ធ្យូង និង​កសិផល​ផ្សេងៗ​ទៅ​ស្រុក​យួន តាម​ច្រក​ដូន​រ័ត្ន គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​លោក នូ និច ព្រោះ​គ្មាន​ឈ្មួញ​ណា​អាច​រំលង​លោក នូ និច បានទេ​។

ទន្ទឹម​នឹង​នេះ​ឈ្មួញ​ដែល​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន ក៏​ដូច​ជា​ការ​នាំចូល មាន់​ត្រី បន្លែ ផ្លែឈើ ដូង ទុរេន សាវម៉ាវ ជាដើម ក៏​ជា​ប្រភព​ចំណូល​របស់​លោក នូ និច ដែល​កំពុង​តែ​ល្បីល្បាញ​ខាង​ពុករលួយ​ផងដែរ​។

​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូន​រ័ត្ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រក​នេះ​ត្រូវបាន​លាតត្រដាង​ហើយ៕ ប្រភពខ្មែរអនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តើអ្នកត្រូវដឹងអ្វីខ្លះពីពិធីចូលឆ្នាំខ្មែរ?   អាន3351ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1662ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន2153ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន3785ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន1689ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1575ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1524ដង នឹកសង្សាចាស់   អាន1942ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1622ដង CCHR ស្នើ​កុំ​ឲ្យ​យក​កង​ទ័ព​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជនស៊ីវិល   អាន1547ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      21563នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    60366នាក់
ខែនេះ    808157នាក់
ឆ្នាំនេះ   3552461នាក់
សរុប   57151357នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 19:29