គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 05 ឆ្នាំ 2024 វេលាម៉ោង 04:25 នាទី ចំនួនអានៈ 956

ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត់ដាច់ខាតមិនអោយគ្រួសារគាត់ ធ្វើរបង​ក្រោយផ្ទះ ហើយថែមទាំង​គម្រាមថា បើនៅតែធ្វើបន្តទៀតអាជ្ញាធរនឹងចាប់យកសំភារៈជាងទាំងអស់ ហើយប្រើគ្រឿងចក្រវាយរបងចោល។

អង្គុយនៅក្រោមផ្ទះដ៏តូចចង្អៀតមួយ មានលោកយាយលោកតា ក្មេងចាស់ប្រុស​ស្រីប្រហែលជាង​១០នាក់ និងម្នាក់ទៀតឈ្មោះ ម៉ាន យ៉ា ភេទស្រី អាយុ ៣៨ឆ្នាំ ដែលជាម្ចាស់ផ្ទះបាន​ប្រាប់អ្នកសារព័ត៌មានយើងថា ដីដែលគាត់រស់នៅនេះ គឺតពីជីដូចជីតាច្រើនតំណមកហើយ។ កាលពី២ឆ្នាំមុនខាងសាលាស្រុកពួក និងកងរាជអាវុហត្ថស្រុក បានចុះមកបោះបង្គោលឡាក់កំណត់ដីមាត់ត្រពាំងក្រោយផ្ទះគាត់ ហើយក៏បានពន្យល់ប្រាប់គាត់ថា មិនអាច​ធ្វើ​របង​រំលោភ​បំពានចូលដីត្រពាំងបានទេ។ ម៉ាន យ៉ា បានបន្តទៀតថា ឥឡូវនេះគាត់បានធ្វើរបងឥដ្ឋបិតកុំអោយភ្លៀងហូរដាច់ដីផ្ទះគាត់ចូលទៅក្នុងស្រះទឹ ឬ(ត្រពាំងស្វាយ) តែមិនបានរំលោភ​ចូលដីត្រពាំងទេ ថែមទាំងដកថយពីដីព្រំត្រពាំងមួយម៉ែត្រទៀតផង​ ចុះហេតុអីបានជាអាជ្ញាធរមក​រករឿងហាមឃាត់កាត់បែបនេះទៅវិញ? ម៉ាន យ៉ា បានបន្តទៀតថា អាជ្ញាធរដែលចុះមក​នោះ​មាន ខាងភូមិម្នាក់ ខាងប៉ូសីសប៉ុស្តិ៍បីនាក់ និងខាងឃុំម្នាក់។ ម៉ាន យ៉ាថា ព្រឹកថ្ងៃដដែលនោះ ខាងប៉ុស្តិ៍រើល បានហៅជាងសំណង់បីនាក់ទៅប៉ុស្តិ៍ ហើយប្រាប់ថា កុំមកធ្វើរបងផ្ទះអោយ​គាត់ទៀត បន្ទាប់​មកក៏អោយក្រុមជាងទាំងនោះត្រឡប់មកវិញ។ ម៉ាន យ៉ា បន្ថែមទៀតថា របងផ្ទះអ្នកផ្សេងនៅជាប់មាត់ត្រពាំងដូចគ្នាគេធ្វើបានដោយ​រលូនមិនមានអាជ្ញាធរណាគេចុះមកហាមឃាត់ទេ ហើយពេលគាត់សួរទៅអាជ្ញាធរដែលចុះទៅហាមគាត់នោះថា ហេតុអ្វីគេធ្វើបាន ឯគាត់ធ្វើមិនបាន អាជ្ញាធរឆ្លើយថា កាលគេធ្វើពួកគាត់អត់បានដឹង អត់បានឃើញ​ បានជា​មិនបានចុះហាមឃាត់។

អង្គភាពសារព័ត៌មានយើងមិនអាចសុំការពន្យល់ពីលោក ភួង មករា មេឃុំរើលបានទេ ព្រោះ​នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ទូរសព្ទចូល លោកមេឃុំប្រាប់ថា គាត់មិននិយាយតាមទូរសព្ទទេ បើចង់ដឹងរឿងសុំអោយអ្នកសារព័ត៌មាន​ទៅជួបគាត់នៅឯសាលាឃុំទៅ បន្ទាប់មក​លោកមេឃុំបិតទូរសព្ទ​បាត់ស្ងាត់ឈឹង។

ម៉ាន យ៉ា និង ក្រុមគ្រួសារ បានលើកម្រាមដៃ១០ស្នើសុំទៅលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក និងអាជ្ញាធរមាន​សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជួយគាត់អោយបានធ្វើរបងខាងក្រោយ​ផ្ទះ​នេះផង ព្រោះថា ពេលរដូវភ្លៀងម្តងៗ ដីដាច់តាំងតែពីមាត់ផ្នល់មុខផ្ទះ​រហូតដល់ក្រោមផ្ទះហូរចូលទៅ​ក្នុងស្រះទឹកស្ទើតែរលំផ្ទះម្តងៗទៅហើយ។

នៅក្នុងសាច់រឿងនេះ អ្នកវិភាគតាមតុកាហ្វេបានវិភាគថា ប្រហែលជា ម៉ាន យ៉ា ម្ចាស់ផ្ទះនេះពេលធ្វើរបងមិនបានសែនអោយ​អាអ្នកតាម្ចាស់ស្រុក ទើបបានជាវាកាច់ដូច្នេះ។ សំណួរចោទសួរថា ចុះហេតុអ្វីបានជារបងផ្ទះអ្នកផ្សេងនៅជាប់គ្នាគេធ្វើបានដោយរលួនគ្មានឃើញអាជ្ញាធរ​ណាចេញមុខមកហាមឃាត់ ចុះវា​អភ័ព្វអ្វីតែ ម៉ាន យ៉ា ធ្វើរបងមិនបាន?

ពលរដ្ឋនៅក្នុងភូមិត្រពាំងស្វាយខាងលើ ខ្សឹបខ្សៀវគ្នាថា ចាំមើលលោក ស៊ីន ចាន់ថុល អភិ​បាល​ស្រុកពួកដោះស្រាយជូនពលរដ្ឋយ៉ាងណាចំពោះរឿងនេះ។ ពលរដ្ឋសង្ឃឹមថា លោកអភិបាល​ស្រុកមិនដើរតាមគន្លងលោកមេឃុំរើលនេះទៅចុះ ព្រោះមេឃុំនេះជូនខ្វះ ជូនថ្លង់ ជូនគ ជូនជា ជូនមើលឃើញ ជូនមើលមិនឃើញ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន2251ដង វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)   អាន3897ដង លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន2105ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3681ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន1763ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1606ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2654ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2317ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន2051ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1827ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      23732នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    62535នាក់
ខែនេះ    810326នាក់
ឆ្នាំនេះ   3554630នាក់
សរុប   57153526នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 21:09