ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។
តំបន់ទេសចរណ៍ធម្មជាតិ«ចំបក់» ដែលមានទីតាំងនៅតាមដងផ្លូវទៅគិរីរម្យស្ថិតនៅស្រុកភ្នំស្រួច បានរៀបចំទៅជាកន្លែងទាក់ទាញទេសចរចាប់តាំងពីឆ្នាំ២០០៣ ដោយសារទីនោះមានទឹកធ្លាក់គួរឲ្យទាក់ទាញ។ ក្រៅពីសេវាកម្មទេសចរណ៍ ការងារសំខាន់មួយសម្រាប់សហគមន៍នេះគឺស្តារព្រៃឈើចាប់តាំងពីទីតាំងនោះត្រូវបានអភិរក្ស ព្រៃសហគមន៍ហាក់ ត្រូវបានស្តារឡើងវិញ បន្ទាប់ពីបានកាប់បំផ្លាញយ៉ាងហិនហោចមក។
លោក ទូច ម៉នប្រធានសហគមន៍ទេសចរណ៍ធម្មជាតិចំបក់ បានបញ្ជាក់ថា លោកមិនមានការវាស់ស្ទង់ដោយប្រើបច្ចេកវិទ្យាទេ តែសហគមន៍អាចមើលដោយភ្នែកទទេបាន។
ប្រជាសហគមន៏បាននិយាយថា៖ មុនឆ្នាំ ២០០៣ ដីតំបន់នេះមួយចំនួនបានរេចរឹលអស់ទៅហើយ។ មុនរដ្ឋកាត់ដីឲ្យសហគមន៍ ដីមួយចំនួនត្រូវបានដាក់គ្រឿងចក្រឈូសឆាយ។ ពួកគាត់បានបន្តថា៖ មុនការបង្កើតសហគមន៍ប្រជាជននៅទីនេះហាក់ដូចជាស្ថិតនៅចំណុចសូន្យតែម្តង ពោលគឺគា្មននរណាមា្នក់គិតសង្វែកអំពីការបាត់បង់ធនធានធម្មជាតិ ទេ។
លោកតាហុងអាយុ៦៧ ឆ្នាំជាសមាជិកម្នាក់ ក្នុងសហគមន៍ទេសចរណ៍ចំបក់បាននិយាយថា ចាប់តំាងពីបង្កើតឡើងនៅឆ្នាំ២០០៣ តំបន់នេះជាកន្លែងកាប់ឈើយ៉ាងអនាធិបតេយ្យ ហើយសហគមន៍ដែលបង្កើតឡើងពិតជាបានជួយស្តារ និងទប់ស្កាត់ការកាប់ឈើបាន។ លោកតាហុងបាននិយាយថា៖ កុំតែមានកើតសហគមន៍អីហ្នឹងកុំអីអស់យូរហើយព្រៃឈើហ្នឹង។ យើងមានអារម្មណ៍ទៅមុខទៅយើងបានគង់វង្សព្រៃឈើ។ លោកតាហុងថ្លែងទៀតថា៖ យើងមានអារម្មណ៍សប្បាយចិត្តនឹងធ្វើការងារនេះសូម្បីអត់ប្រាក់ខែក៏ខ្ញុំនៅតែមកធ្វើការព្រោះខ្ញុំស្រឡាញ់ព្រៃឈើ។
ចំបក់ជារម្មណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រងហើយកំពង់ពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិនិងបរទេស ទីនោះមានទឹកធ្លាក់ដ៏ស្រស់ត្រកាល មានដងអូរដ៏វែងអន្លាយទឹកហូរបត់បែនកាត់ផ្ទាំងថ្មដោយមានម្លប់ឈើពិសេសប្លប់ឬស្សីនៅអមសងខាងផ្លូវធ្វើដំណើរ មានខ្យល់ត្រជាក់ចិត្ត ចាប់អារម្មណ៍ក្រៃលែង។ ចំបក់មានចម្ងាយជាង១គឺឡូម៉ែត្រ ខាងជើងគីរីរម្យ ស្ថិតនៅក្នុង ឃុំចំបក់ ស្រួកភ្នំស្រូច ។អ្នកធ្វើដំណើរចេញពីស្នាក់ការទេសចរសហគមន៏ប្រមាណ៤គឺឡូម៉ែត្រ ដោយជិះរទេះគោឬដោយ កង់ឬក៏ដោយថ្មើជើងក៏បានតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ហើយចំងាយផ្លូវ១គឺឡូម៉ែត្រ ទៅដល់ទឹកធ្លាក់គឺត្រូដើរដោយថ្មើជើងទើបបានទៅដល់៕
ថ្ងៃនេះ | 62 | នាក់ |
ម្សិលមិញ | 12560 | នាក់ |
សប្ដាហ៍នេះ | 35906 | នាក់ |
ខែនេះ | 46560 | នាក់ |
ឆ្នាំនេះ | 3944792 | នាក់ |
សរុប | 53304718 | នាក់ |
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:11 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net