ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប

ដោយៈ សៀមរាប ថ្ងៃទី 28 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:02 នាទី ចំនួនអានៈ 1465

ទីតាំង​ផ្ទះ​លោក ដាប ឈួន ជា​កន្លែង​ត្រូវប៉ាន់​បំផុត​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ឆ្ពោះទៅកាន់​ ប្រាសាទអង្គរវត្ត​ទល់មុខ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥  ឡឺ​ម៉េ​រ៉េ​ឌា​ន ដែល​ទីតាំង​នោះ​មានតម្លៃ​១​ម៉ែត្រការ៉េ មិនតិចជាង​៣​ពាន់​ដុល្លារ​អាមេរិក​នោះទេ  ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ ហើយ​គេ​ដឹងថា  ឈ្មួញ​បាន​ចែចូវ​ទិញ​ទីតាំង​នេះ អំឡុងពេល​លោក អឹ​​ម សិទ្ធី ធ្វើជា​រដ្ឋមន្ត្រីក្រសួង​អប់រំ និង​មាន​លោក ស៊ូ ភិរិន្ទ ធ្វើជា​អភិបាលខេត្ត​សៀមរាប​។ លិខិតស្នាម​នៃ​ការលក់ដូរ​ដោយ​ជ្រក​ក្រោម​ស្លាក​ដោះដូរ​ទីតាំង​ផ្ទះ​លោក ដាប ឈួន  នេះ​មិន​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​នោះទេ ប៉ុន្តែ​បើតាម​ប្រភព​ក្រៅផ្លូវការ​បាន​បង្ហើប​ឲ្យ​ដឹងថា អាជ្ញាធរ​និង​ក្រសួង​អប់រំ​បាន​លក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ​ឈ្មោះ  G&R ក្នុងតម្លៃ​ប្រហែល​៦០​ឬ​៧០​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ គឺ​ថោក​ជាង​តម្លៃ​ជាក់ស្តែង ហើយ​ក្រោយមក​ក្រុមហ៊ុន G&R បាន​យក​ទីតាំង​នេះ​ទៅ​អភិវឌ្ឍន៍​វិនិយោគ​ក្នុងតម្លៃ​មិនតិចជាង​៧​លាន​ ដុល្លារ​អាមេរិក​នោះទេ​។​

ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តសៀមរាប ជាពិសេស​មន្ត្រី​ដែល​ស្រឡាញ់​ទ្រព្យសម្បត្តិ​ជាតិ បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល ​បាន​ឃុបឃិត​គ្នា​លក់​ទីតាំង​ផ្ទះ​របស់លោក ដាប ឈួន ហៅ​ឈួន​ម្ជុល​ពេជ្រ ជា​ស្តេចត្រាញ់​ដ៏​មានអំណាច​ប្រចាំខេត្ត​សៀមរាប ក្នុងតម្លៃ​រាប់សែន​ដុល្លារ តាមរបៀប​ពុករលួយ​ហើយ​គេ​មិនដឹងថា លុយ​ដែល​បានមកពី​ការលក់​ផ្ទះ​លោក ដាប ឈួន ដែល​ក្រោយមក​ត្រូវបាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​យុវជន​កម្ពុជា ត្រូវបាន​បង់​ចូលក្នុង​ខ្ទង់​ថវិកាជាតិ​ណាមួយ​នោះទេ ដែល​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពិនិត្យ​ស្រាវជ្រាវ​បញ្ហា​នេះ​ ឡើងវិញ​ផង ដើម្បី​នាំ​មន្ត្រី​ខិលខូច​ពុករលួយ​ដែល​ឃុបឃិត​គ្នា​លក់​ទ្រព្យសម្បត្តិ​ រដ្ឋ​មិន​ប្រក្រតី​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប​បាន​សំណូមពរ​ឲ្យ​អង្គភាព​ប្រឆាំង​ អំពើពុករលួយ​និង​ផ្នែក​ពាក់ព័ន្ធ​ពិនិត្យ​សើរើ​បញ្ហា​នេះ​ឡើងវិញ​ជាបន្ទាន់ ដើម្បី​យក​ទីតាំង​សាធារណៈ​របស់​រដ្ឋ​ដ៏​មានតម្លៃ​មួយ​នេះ​មកប្រើប្រាស់​ជា​ សម្បត្តិ​សាធារណៈ​ឡើងវិញ​ព្រោះ​ការលក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន ធ្វើឡើង​តាមបែប​មិន​ប្រក្រតី ហើយ​គេ​ដឹងថា លោក អឹ​​ម សិទ្ធី ដែល​កាលណោះ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ បានធ្វើ​របាយការណ៍​ភូតភរ​លោក ហ៊ុន សែន ថា​ទីតាំង​ផ្ទះ​របស់លោក ដាប ឈួន ចាស់​ទ្រុឌទ្រោម​ត្រូវ​ដោះដូរ​រក​ទីតាំង​ថ្មី​ហើយ​លោក ហ៊ុន សែន ក៏បាន​ចំណារ​ឯកភាព​តាម​សំណើ​របស់លោក អឹ​ុ​ម សិទ្ធី តែម្តង​។​

ក្រោយមក​គេ​បានឃើញ​លិខិត​មួយច្បាប់​របស់លោក អឹ​ម សិទ្ធី ផ្ញើជូន​លោក ស៊ូ ភិរិន្ទ ដែល​កាលណោះ​ជា​អភិបាល​ខេត្តសៀមរាប សុំ​ឲ្យ​បញ្ចូល​ទីតាំង​មជ្ឈមណ្ឌល​វប្បធម៌​យុវជន ទៅក្នុង​សំណង់​អគារ​នៃ​បុរី​រដ្ឋបាល​ខេត្តសៀមរាប គឺ​មានន័យថា​ផ្ទះ​លោក ដាប ឈួន ត្រូវបាន​លក់​ឲ្យ​ឈ្មួញ​តាមរបៀប​មិន​ប្រក្រតី ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ មិនបាន​រក​ទីតាំង​ថ្មី​ណាមួយ​ធ្វើជា​ការិយាល័យ​សម្រាប់​ម​ជ្ឈ​មណ្ឌល​វប្បធម៌ ​យុវជន​នោះទេ គឺ​គេ​លក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន តាមរបៀប​ឆៅៗ​ដោយ​គ្រាន់តែ​ស្នើសុំ​ទីតាំង​តូច​មួយ​ក្នុង​បុរី​រដ្ឋបាល​ ខេត្តសៀមរាប សម្រាប់​ឲ្យ​មន្ត្រី​ធ្វើការ​ងារ​តែប៉ុណ្ណោះ​។

រហូតមកដល់​ពេលនេះ ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​ឆន្ទៈ​បើក​ការស៊ើបអង្កេត​ ស្រាវជ្រាវ​ឡើងវិញ​ពី​ការលក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន តាមរបៀប​ពុករលួយ​មិនទាន់​យឺត​ពេល​នោះទេ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តសៀមរាប បាន​ត្រៀមខ្លួន​ធ្វើជា​សាក្សី​ហ៊ាន​ចេញមុខ​បំភ្លឺ​រឿង​ពិត​ពាក់ព័ន្ធ​នឹង​ អំពើពុករលួយ​នៃ​ការលក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន ដែលជា​សំណង់​រឹងមាំ​អាច​បម្រើ​ការងារ​បាន មិនមែនជា​អគារ​ចាស់​ទ្រុឌទ្រោម​ស្អី​នោះទេ​។ មិនមាន​អ្វី​ចម្លែក​ទាល់តែសោះ សម្រាប់​ការដឹកនាំ​របស់លោក ហ៊ុន សែន ដែល​បណ្តែតបណ្តោយ​ឲ្យ​មានការ​លក់ដូរ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​យ៉ាង ​វិនាស​ហិនហោច ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1390ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2031ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន1975ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន1409ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន3632ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន1834ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1679ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1554ដង ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1547ដង កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា   អាន1664ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2195នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    28817នាក់
ខែនេះ    398226នាក់
ឆ្នាំនេះ   2408765នាក់
សរុប   51768691នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 08:32