បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ

ដោយៈ សៀមរាប ថ្ងៃទី 13 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:14 នាទី ចំនួនអានៈ 2035

ប្រ​ទេស​កម្ពុជា ​ជា​ប្រ​ទេស​កាន់​លិទ្ធិ​ប្រ​ជា​ធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​​មាន​គណបក្ស​នយោ​បាយ​ជា​ច្រើន​ចូល​រួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត​៥​​អា​ណត្តិ​កន្លង​ទៅ​ហើយ ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​គណបក្ស​មួយ​ចំ​នួន​បាន​ដួល​រលំ​ទៅ​វិញ​ដោយ​សារ​មិន​មាន​សំ​លេង​គាំទ្រពី​ពល​រដ្ឋ​ម្ចាស់​ឆ្នោត រហូត​មកទល់​​ពេល​បច្ចុ​ប្បន្ន​មាន​គណបក្ស​មិន​លើស​ពី​ដប់​ទេ​ដែល​កំ​ពុង​តែ​ធ្វើ​ការ​ប្រ​កួត​ប្រ​ជែង​ទាំង​ត្រ​ដរខ្យល់ នេះ​មិន​និយាយ​ពី​គណបក្ស​ប្រ​ជាជន និង​គណបក្ស​សង្គ្រោះជាតិ​ទេ។

តាម​ការ​សង្កេត​រយៈ​ពេល​ជាង​២០​ឆ្នាំ​កន្លង​ទៅ​សរបញ្ជាក់​អោយ​ឃើញ​យ៉ាង​ច្បាស់​ថា អ្នក​នយោ​បាយ​នៅ​កម្ពុជា​មិន​មែន​ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ​ឡើយ​ គឺ​ពួក​គេ​ជា​មនុស្ស​ចង់​បាន​តែ​​​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួនតែ​ប៉ុណ្ណោះ។ ប្រ​ធាន​គណបក្ស​ភាគ​ច្រើន​ដែល​កំពុង​តែ​ស្រែក​ក្តែង​ៗ​ចង់​បាន​សំ​លេង​គាំ​ទ្រ​នោះ គឺ​គេ​ចង់​បាន​អំ​ណាច​ ចង់​ធ្វើ​ធំ​ ចង់​ល្បី ជា​ពិសេស​ចង់​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដើម្បី​រក​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​ មិន​មែន​ដើម្បី​ស្រោច​ស្រង់​ជាតិ​មាតុភូមិ មិន​មែន​ដើម្បី​ប្រ​ជា​រា​ស្រ្ត​កម្ពុជា​នោះទេ។

ប្រ​ធាន​គណបក្ស​តូច​ៗ​ទាំង​អស់​នៅ​កម្ពុជា​ មិន​មែន​មិន​ដឹង​ពី​សមត្ថ​ភាព​របស់​ខ្លួន​ឯង​នោះទេ គឺ​ពួកគេ​ដឹង​យ៉ាង​ច្បាស់​ថា បក្ស​របស់​ខ្លួន​មិនអាច​​យក​ឈ្នះ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិបានទេ តែ​ដោយ​សារ​មាន​ចិត្ត​អាត្មានិយមលោភលន់ សមើ​ស្រ​មៃ ហើយ​ប្រ​ហែល​ជាគិតក្នុង​ចិត្ត​ថា បើ​ខ្លួន​​មិន​បាន​ធ្វើ​ធំ​ខ្លួន​ឯង​ទេ ខ្លួន​មិន​គាំទ្រ​អោយ​អ្នក​ណា​ធ្វើ​ធំ​ជំ​នួស​ខ្លួន​ឡើយ។

ប្រធាន​គណបក្ស​តូច​ៗ​ទាំង​អស់​នៅ​កម្ពុជា​គឺ​សុទ្ធ​តែ​ជា​មនុស្ស​មាន​វ័យ​ចំណាស់គ្រាន់​បើ​ដែរ ​ដែល​អាច​ស្គាល់​ពី​កាលៈ​ទេសៈ ស្គាល់​ពី​ប្រ​វត្តិ​សាស្រ្ត​ ហើយ​ក៏​ស្គាល់​ពី​ស្ថាន​ភាព​ប្រ​ទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ដែរ បើ​អ្នក​ទាំង​អស់​នោះ​មានឧត្តម​គតិ​​ស្នេហា​ជាតិ​មាតុភូមិ ស្នេ​ហា​សេរី​ភាព​និង​យុត្តិ​ធម៌ និង​ចង់​យក​ជ័យ​ជំ​នះ​លើ​គណបក្ស​ប្រ​ជាជនកម្ពុជា គឺ​វា​គ្មាន​អី​លំ​បាក​នោះ​ទេ វាស្រួល​ជាង​បក​ចេក​ទៅ​ទៀត នោះបើ​​គ្រាន់តែ​ប្រ​ធាន​គណបក្ស​ទាំង​អស់​ប្រ​កាស​អោយ​អ្នក​គាំ​ទ្រ​ និង​សមាជិក​របស់​ខ្លួន​ចូល​រួម​បោះ​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​វិញ​គ្នា​ជា​ធ្លុង​មួយជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ផ្លាស់​ប្តូរ​អ្នក​ដឹក​នាំ​កំ​ពូលនាពេល​បច្ចុប្បន្ន​មួយ​គ្រាសិន ដើម្នី​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​ប្រ​ទេស​​ជា​រៀង​រាល់​អាណត្តិ ឬយ៉ាង​យូរពីរ​អាណត្តិម្តង​ដូច​នៅ​សហរដ្ឋ​អា​មេរីក។

បើ​អ្នក​នយោបាយ​ជា​ប្រ​ធាន​គណបក្ស​តូច​ៗ​ទាំង​អស់​មិន​ធ្វើ​តាម​វិធី​ខាង​លើ​នេះ​ទេ នោះ​អ្នក​កុំ​សង្ឃឹម​កុំ​ស្រ​មើ​ស្រ​មៃ​ថា អាច​មាន​វាសនាក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​អនាគត​អោយ​សោះ។ ពាក្យ​ស្លោក​មួយ​បាន​ពោល​ថា​ ˝ពេល​វេលា​និង​ខ្សែ​ទឹក​ហូរ​មិន​រង​ចាំ​នរណា​ម្នាក់ឡើយ˝ ដូច្នេះ​អ្នក​ន​យោ​បាយគួរ​ប្រ​ញាប់​គិត​ពិចារណា​អោយ​ដឹត​ដល់ ហើយ​គួរ​ធ្វើ​ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ ទើប​រាស្រ្ត​ខ្មែរ​គេ​គាំ​ទ្រ​អ្នក​។

ប្រ​ជា​រាស្រ្ត​ខ្មែរ​បច្ចុប្បន្ន​មាន​ការ​វិត្តន៍ មាន​ភាព​វ័យ​ឆ្លាត ចេះ​ពិចារណា ហើយ​រាស្ត្រ​ទាំង​ជាង​១៤​លាន​នាក់​កំ​ពុង​តែ សម្លឹង​មើល​ការ​ធ្វើ​នយោបាយ​របស់​អ្នក​ បើ​អ្នក​គ្រាន់តែ​​ឡើង​ឆាក​ដើម្បី​សម្តែង​ល្ខោន​ លេង​សៀក​ ឬ​ធ្វើ​នយោ​បាយ​ម៉ាៗ​យក​តែង​ស៊ងទេនោះ អ្នក​កុំ​សង្ឃឹមថា រាស្រ្ត​ខ្មែរ​គាំ​ទ្រអ្នក បោះ​ឆ្នោត​ជូន​អ្នកអោយ​សោះ​។​

និយាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា យើង​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ស្អប់​ខ្ពើម​គណបក្ស​ប្រ​ជា​ជន ឬ​មាន​ចេត​នា​ចង់​ផ្តួល​រំលំ​គណបក្ស​ប្រ​ជា​ជន​​នោះទេ តែ​ក្នុង​នាម​យើង​ជា​កូន​ខ្មែរ យើង​ចង់​អោយ​ប្រ​ទេស​របស់យើង​​ក្លាយ​ជា​ប្រ​ទេស​ដែល​កាន់​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស​ពិត​ប្រាកដ ហើយ​យើង​ចង់​អោយ​មាន​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​កំពូល​ជា​រៀង​រាល់​អាណត្តិ ឬយ៉ាង​យូរ​ពីរ​អាណត្តិ​ម្តង ដើម្បី​​អោយ​កូន​ខ្មែរ​​ជំ​នាន់​ក្រោយ​ អាច​មាន​ឱកាស​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រ​ទេស​ អាច​បញ្ចេញ​ស្នាដៃ និង​សមត្ថ​ភាព​ដែល​ខ្លួន​មាន​។

ប្រ​ជា​រាស្ត្រ​ខ្មែរ​ជាង​១៤​លាន​នាក់ បាន​ផ្ញើ​វាសនា និង​ទឹក​ដីកម្ពុជា​​ដ៏​កំ​សត់​នេះ​ ទៅ​លើ​អស់​លោក​អ្នក​នយោ​បាយ​ហើយ ដូច្នេះ​អស់​លោក​គួរ​តែ​ចេះ​ស្រ​លាញ់​ជាតិ​មាតុភូមិ ចេះ​ស្រលាញ់​រាស្រ្ត​ខ្លួន ចេះ​ការ​ពារ​ទឹក​ដី​ដែល​សេស​សល់​ពី​ចោរ​ឈ្លាន​ពាន​ជុំ​វិញ​ខ្លួន​នេះ​អោយ​បាន​គង់​វង់ កស្អាង​ជាតិ​អោយ​បាន​រុង​រឿង​ ទុក​អោយ​ប្រ​វត្តិ​សាស្រ្ត​ចារ​ទុក​ថា អ្នក​ជា​មនុស្ស​ស្នេហាជាតិ ចេះ​ការពារ​ទឹក​ដី ចេះ​បណ្តេញ​ខ្មាំង​សត្រូវ ដែល​តែង​តែ​យាយី​ចង់​រំលោភបំ​ពានមក​លើ​ប្រ​ទេស​ជាតិ​របស់​យើង​ កុំ​អោយ​ប្រ​វត្តិ​សាស្រ្ត​តិះ​ដៀល​អ្នក​ថា ជា​ជន​ក្បត់​ជាតិ​ ជា​មនុស្ស​ឥតប្រ​យោជន៍ ជា​មនុស្ស​ចង្រៃ ជាមនុស្ស​បំ​ផ្លាញ​ជាតិ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1606ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1772ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1595ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1790ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន1960ដង អ្នកដឹកភ្ញៀវទេសចរណ៍សុំអោយលោក ឃឹម-ប៊ុនសុង បញ្ឈប់ការយកលុយថ្លែចតឡាន   អាន1704ដង បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់   អាន2303ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1841ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1628ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1786ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6415នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72493នាក់
ខែនេះ    820284នាក់
ឆ្នាំនេះ   3564588នាក់
សរុប   57163484នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:45